no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុនផលិតរថយន្ត Geely របស់ចិននឹងចូលប្រឡូកក្នុងវិស័យស្មាតហ្វូនដោយបាននឹងកំពុងចចារទិញយកក្រុមហ៊ុនផលិតស្មាតហ្វូន Meizu

Geely គឺជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនដែលគ្រប់គ្រងលើម៉ាករថយន្តល្បីៗរបស់ចិនដូចជា Lotus, Volvo និង Polestar ជាដើម ហើយក្នុងពេលនេះក្រុមហ៊ុនមួយនេះត្រូវបានគេដឹងថា ត្រៀមខ្លួនចូលប្រឡូកក្នុងទីផ្សារស្មាតហ្វូនបន្ថែមទៀត។

យោងតាមរបាយការណ៍ចេញពីគេហទំព័រចិន 36Krypton បានផ្សាយថា ក្រុមហ៊ុនផលិតរថយន្តនេះគ្រោងនឹងទិញ Meizu ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនមានអាយុកាលជិត 20 ឆ្នាំមកហើយ។ ក្នុងរបាយការណ៍បានបញ្ជាក់ឲ្យដឹង ក្រុមហ៊ុន Geely អាចនឹងប្រកាសចេញស្មាតហ្វូនដំបូងរបស់ខ្លួននៅក្នុងឆ្នាំ 2023។ Geely បានសម្លឹងក្នុងការចូលប្រឡូកក្នុងអាជីវកម្មស្មាតហ្វូនអស់រយះពេលជាយូរណាស់មកហើយ ដោយបានបង្កើតស្ថាប័នផ្ទាល់ខ្លួនមួយដោយមានឈ្មោះថា Xingji Times ព្រមទាំងបានគៀគរនាយកប្រតិបត្តិក្រុមហ៊ុនធំៗដូចជា ZTE,  Xiaomi និង OPPO ដើម្បីជួយក្នុងការវែកផ្លូវសម្រាប់ដំណើរការអាជីវកម្មស្មាតហ្វូនរបស់ខ្លួន។

រូបភាពពាណិជ្ជកម្ម
no-alternative title


បើតាមប្រភពបាននិយាយថា Geely បានចំនាយទុនវិនិយោគសម្រាប់អាជីវកម្មថ្មីរបស់ខ្លួនប្រមាណ 1,5 ពាន់លានដុល្លាររួចហើយ ដែលមិនទាន់គិតបញ្ចូលក្នុងគម្រោងទិញយកក្រុមហ៊ុន Meizu នោះទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រុមហ៊ុនទាំងពីរបានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះទេ។ គេហទំព័រ 36Krypton បានបន្ថែមថា លោក Li Shufu អគ្គនាយកក្រុមហ៊ុន Geely Holding Group បាននិយាយថា អាជីកម្មស្មាតហ្វូន និងការច្នៃប្រឌិតលើផ្នែក Software សម្រាប់រថយន្ត គឺនឹងផ្តល់នូវបទពិសោធន៍បច្ចេកវិទ្យាថ្មីកាន់តែអស្ចារ្យសម្រាប់អ្នកប្រើ។

បច្ចុប្បន្នក្រុមហ៊ុន Geely កំពុងធ្វើសំឡឹងរកដៃគូសហការដើម្បីផលិតស្មាតហ្វូនឲ្យខ្លួន ហើយក្នុងនោះក្រុមហ៊ុន Foxconn ដែលផលិត iPhone  ឲ្យ Apple អាចជាជម្រើសរបស់ Geely។ បច្ចុប្បន្ន Meizu បាននាំចេញស្មាតហ្វូនបានចំនួនក្រោម 1 លានគ្រឿងប៉ុណ្ណោះក្នុងរយះពេលមួយឆ្នាំ ដែលធ្លាក់ចុះពី 20 លានគ្រឿងកាលពីប៉ុន្មានឆ្នាំមុន។ Meizu បានបញ្ចេញស្មាតហ្វូនចុងក្រោយរបស់ខ្លួនម៉ូដែល Meizu 18 កាលពីអំឡុងខែមិនា ឆ្នាំ 2021 និង Meizu 18s និង 18s Pro នៅអំឡុងខែកញ្ញា ឆ្នាំ2021 ប៉ុន្តែ មិនទទួលបានជោគជ័យក្នុងទីផ្សារនោះទេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan Nevo Q05 PHEV ដាក់លក់ផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ តម្លៃជាង 3 ម៉ឺនស្តើងដុល្លារ

Changan Nevo Q05 PHEV ដាក់លក់ផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ តម្លៃជាង 3 ម៉ឺនស្តើងដុល្លារ

ដោយ ប៉េងលីន
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជា Global Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ

ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជា Global Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ

ដោយ ប៉េងលីន
ក្រុមហ៊ុន MG Cambodia បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការនាំចូលផលិតផលរថយន្តថ្មីដែលមានគុណភាព និងចូលរួមគាំទ្រសេដ្ឋកិច្ចក្នុងស្រុក

ក្រុមហ៊ុន MG Cambodia បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការនាំចូលផលិតផលរថយន្តថ្មីដែលមានគុណភាព និងចូលរួមគាំទ្រសេដ្ឋកិច្ចក្នុងស្រុក

ដោយ ប៉េងលីន
គូប្រជែង Toyota Camry មកពីចិន ជិះ 100KM ស៊ីសាំងតែ 2L ប៉ុណ្ណោះ!

គូប្រជែង Toyota Camry មកពីចិន ជិះ 100KM ស៊ីសាំងតែ 2L ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដាក់តាំងបង្ហាញរថយន្តស៊េរីថ្មីទំនើបនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដាក់តាំងបង្ហាញរថយន្តស៊េរីថ្មីទំនើបនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan Leaf ស៊េរីថ្មី ផ្លាស់ប្តូរថ្មីទាំងស្រុង ឡូយជាងមុន ទំនើបជាងមុន ជិះបានឆ្ងាយជាងមុន!

ឡានអគ្គិសនី Nissan Leaf ស៊េរីថ្មី ផ្លាស់ប្តូរថ្មីទាំងស្រុង ឡូយជាងមុន ទំនើបជាងមុន ជិះបានឆ្ងាយជាងមុន!

ដោយ ប៉េងលីន