no-alternative title
no-alternative title

រថយន្តភីកអាប់ 3 ម៉ូឌែល ដែលមានការរចនារូបរាងខាងក្រៅដ៏ស្រស់ស្អាត និងមានអំណាចបំផុត

ភាពពេញនិយមនៃរថយន្តភីកអាប់បានបន្តដំណើរទៅមុខអស់រយៈពេលជាច្រើនឆ្នាំ ហើយឥឡូវនេះ មានការដាក់លក់រថយន្តថ្មីៗជាច្រើននៅក្នុងប្រទេសកម្ពុជាហើយយើងតែងគិតថារថយន្តភីកអាប់មើលទៅល្អនិងស្រស់ស្អាតពីរូបរាងខាងក្រៅ។ ភាគច្រើនមនុស្សតែងគិតថារថយន្តភីកអាប់ប្រើសម្រាប់ ដឹកទំនិញ, ប្រើប្រាស់សម្រាប់ការងារកសិកម្ម, ការងារអាជីវកម្ម, កម្មករសំណង់ និងផ្សេងទៀតដែលជាការដឹកជញ្ជូន។  ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះពួកគេបានផ្លាស់ប្តូរចិត្តមនុស្សដោយសារតែម្ចាស់រថយន្តភីកអាប់មួយចំនួនគឺប្រើប្រាស់ជាលក្ខណៈគ្រួសារ និងការងារអាជីវកម្ម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាលទ្ធផល ដោយសារការរចនារូបរាងខាងក្រៅកំពុងដើរតួនាទីជាធំ នៅពេលនិយាយអំពីការទិញរថយន្តភីកអាប់។ ខណៈពេលដែលរថយន្តដឹកទំនិញធុនធ្ងន់នៅតែមាន អ្នកទិញជាច្រើនក៏ទាមទារលើការរចនាផ្នែកខាងក្រៅដ៏ស្រស់ស្អាតនិងមានអំណាចដែរ ហើយកាន់តែពិសេសរថយន្តភីកអាប់ដ៏ទំនើបដែលត្រូវបានលេងជាមួយនឹងគ្រឿងតុបតែងលំអ ការបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយនៃមុខងារប្រើប្រាស់ និងកម្លាំងខ្លាំង។ តោះ មកមើលរថយន្ត៣ម៉ូដែលនេះដែលមានរូបរាងទាក់ទាញ និងលក់ដាច់នាពេលបច្ចុប្បន្ននេះ។

- ទី1 : រថយន្ត Maxus T90 ដែលមានការរចនារូបរាងខាងក្រៅបែបថ្មីជាមួយនឹងអត្តសញ្ញាណរបស់ខ្លួនគឺអក្សរ Maxus នៅចំកណ្តាល ហើយវាថែមជាមួយប៉ាណានៅពីមុខរថយន្តដែលមើលទៅកាន់តែរឹងមាំ និងទាក់ទាញជាងមុន។ អំពូលចង្កៀងមុខ LED បែងចែកជា២ផ្នែកផ្សេងគ្នាគឺផ្នែកខាងលើ និងចង្កៀងមុខខាងក្រោមរក្សាការរចនាដូចគ្នាដែលមានតួនាទីផ្សេងគ្នា។ ដើម្បីបង្កើនការបំភ្លឺផ្លូវឱ្យកាន់តែច្បាស់ រថយន្ត Maxus T90 បានប្រើប្រាស់បន្ទះឈីបចំនួន៥ដែលវាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រថយន្តភីកអាប់ដែលតែងតែធ្វើដំណើរទៅកាន់ព្រៃភ្នំ ឬផ្លូវពិបាកៗនាពេលយប់។

Maxus T90 មានកម្ពស់ខ្ពស់ពីដីប្រមាណ 220mm ដែលល្អសម្រាប់ការបើកបរក្នុងរដូវភ្លៀងនេះ ឬផ្លូវលិចទឹក។ លោកអ្នកអាចស្វែងរក Maxus T90 ជាមួយនឹងតម្លៃដ៏ពិសេសគឺ $47,990។ នៅក្នុងដំណើរការម៉ាស៊ីនរថយន្ត Maxus T90 ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតតួបូភ្លោះចំណុះ 2.0T (Bi-Turbo) និងភ្ផាប់ដោយប្រអប់លេខ៨វគ្គអូតូ អមនឹងដំណើរការប៉ុង២(4x4) ដែលបង្កើនកម្លាំងបានល្អណាស់។ កម្លាំងសេះគឺ 218hp និងកម្លាំងរមួល 500Nm ដែលធ្វើឱ្យការបើកបររថយន្តភីកអាប់នេះមានអារម្មណ៍ថាមានថាមពលខ្លាំង និងរលូនល្អគ្រប់ស្ថានភាពផ្លូវ។

 - ទី 2 : រថយន្ត Toyota Hilux Revo Rally ក៏មានរូបរាងដ៏អស្ចារ្យជាមួយនឹងប៉ាណាមុខដ៏ប្រណិត អមជាមួយកាងខាងមុខដែលបានរចនាកាន់តែទាក់ទាញ ហើយចង្កៀងមុខបំភ្លឺដោយអំពូល LED ភ្លោះថ្មីដ៏រលោងដែលផ្តល់ឱ្យ Hilux Revo Rally មើលទៅគួរឱ្យចាប់អារម្មណ៏នៅពេលបើកបរលើដងផ្លូវ។ ស៊ុមកង់ចំហៀងត្រូវបានរចនាឡើងដើម្បីមើលទៅកាន់តែទាក់ទាញដែលធានាបាននូវស្ថេរភាពនៃការរចនា។ រថយន្ត Hilux Revo Rally មានកម្ពស់ខ្ពស់ពីដីប្រវែង 217mm ដែលល្អសម្រាប់ស្ថានភាពផ្លូវក្នុងប្រទេសកម្ពុជា ហើយជាពិសេសក្នុងរដូវវស្សានេះ។

Toyota Hilux Revo Rally មានផាសុកភាពបំផុតជាមួយនឹងម៉ាស៊ីនម៉ាស៊ូតចំណុះ2.8L, ៤ស៊ីឡាំង និងផលិតថាមពល 201hp និងកម្លាំងបង្វិល 500Nm។ តម្លៃដ៏ល្អគឺ $53,400 ដែលធ្វើឱ្យ Toyota Hilux Revo Rally ស្ថិតក្នុងលំដាប់មួយរថយន្តដែលមានតម្លៃសមរម្យ។ មិនថាលោកអ្នកកំពុងធ្វើការហត់នឿយនោះទេ Hilux Revo Rally របស់អ្នកអាចគ្រប់គ្រងអ្វីដែលអ្នកកំពុងបំពេញជាមួយនឹងដំណើរការល្អ និងបច្ចេកវិទ្យាថ្មី។

 - ទី3 : រថយន្ត Isuzu D-Max ពិតជាខ្លាំងក្នុងការផលិតរថយន្តភីកអាប់នៅក្នុងទីផ្សារកម្ពុជាជាច្រើនឆ្នាំ ហើយទើបតែត្រូវបានកែលម្អយ៉ាងម៉ត់ចត់លើរថយន្តស៊េរីថ្មីនេះ។ Isuzu D-Max រួមបញ្ចូលគ្នានូវភាពរឹងម៉ាំនឹងភាពរលើបរលោង និងកាន់តែមានអតិភាពក្នុងការសម្រេចចិត្តទិញ។ ជាមួយនឹងការរចនាប្លែកភ្នែក អមនឹងបច្ចេកវិទ្យាថ្មីបានធ្វើឱ្យ Isuzu D-Max នាំអ្នកទៅកាន់កម្រិតឈានមុខជាមួយនឹងបទពិសោធន៍ថ្មី និងមុខងារប្រើប្រាស់ទំនើបៗដែលផ្តល់ជូននូវដំណោះស្រាយនៃភាពទាក់ទាញ និងភាពងាយស្រួលក្នុងការបើកបរ ក៏ដូចជាដើម្បីជួយធ្វើឱ្យជីវិតរបស់អ្នកកាន់តែងាយស្រួលនិងស៊ីវិល័យ។ រថយន្ត D-Max ភ្ជាប់មកជាមួយម៉ាស៊ីនម៉ាស៊ូត Turbo 3.0L  4 ស៊ីឡាំង ប៉ុង 2 ដែលផ្តល់ថាមពល 140Kw និងកម្លាំងបង្វិល 450Nm។ ឥឡូវនេះ Isuzu D-Max ស៊េរីថ្មីគឺជាជម្រើសដ៏រឹងមាំ ជាមួយនឹងរូបរាងខាងក្រៅស្រស់ស្អាតដែលអាចទទួលយកគ្រប់លក្ខខណ្ឌនៅលើផ្លូវ។ ឥឡូវនេះវាមានលក់ក្នុងប្រទេសកម្ពុជាហើយជាមួយនឹងតម្លៃ $54,500។

ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងទីផ្សារដើម្បីស្វែងរករថយន្តភីកអាប់ថ្មីសម្រាប់ប្រើប្រាស់ លោកអ្នកប្រហែលជាគិតលើចំណុចដំបូងនៃការរចនាផ្នែកខាងក្រៅព្រោះ វាជាចំណាប់អារម្មណ៍ទាក់ទាញដំបូងគេ និងផ្តល់ឱ្យម្ចាស់រថយន្តនូវចំណាប់អារម្មណ៏ពីមនុស្សជុំវិញខ្លួន។ ដើម្បីកំណត់រថយន្តដែលមានរូបរាងល្អបំផុត ភាគច្រើនត្រូវបានគេគិតលើការប្រើការសម្ភារៈគ្រឿងបង្គុំនៃតួរថយន្ត ដូចជា រូបរាងដ៏មានអំណាច និងផ្តល់ជូន នូវទំហំធំទូលាយ។ លោកអ្នក ដែលបានទិញរថយន្តភីកអាប់ប្រហែលជា បានដឹងហើយថា ការរចនាផ្នែកខាងក្រៅ, តម្លៃសមរម្យ, កម្លាំងខ្លាំង និងមុខងារកាន់តែទំនើប គឺជារឿងដំបូងដែលអ្នកត្រូវគិតមុននឹងទិញរថយន្តភីកអាប់មួយណា។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន