no-alternative title
no-alternative title

ជាមួយនឹងកុំព្យូទ័រស៊េរីថ្មី ASUS ROG Flow GV301 នឹងធ្វើអោយការលេងហ្គេមរបស់អ្នកកាន់តែភាពអស្ចារ្យខ្លាំងជាងមុន

ASUS ROG Flow GV301 គឺជាកុំព្យូទ័រទំហំ 13” ដ៏ខ្លាំងក្លាបំផុតរបស់ពិភពលោកដែលមានត្រចៀកបត់ 360° hinge ដែលផ្តល់នូវភាពងាយស្រួលក្នុងការបត់បែន និងការលេងហ្គេមថែមទៀត។ កុំព្យូទ័រ Flow X13 នេះបំពាក់នូវ Hardware ដ៏ខ្លាំងក្លាបំផុត ហើយវាមានរូបរាងស្តើងខ្លាំងមែនទែនក្នុងការប្រើប្រាស់។ កុំព្យូទ័រនេះមានបន្ទះឈីប 8-core AMD Ryzen™ 9 5980HS CPU និងក្រាហ្វិកកាត GeForce® GTX 1650 GPU ថែមទៀត។ សម្រាប់ត្រចៀកបត់ 360° hinge នេះផ្តល់នូវភាពងាយស្រួលក្នុងការប៉ះបញ្ជានៅលើអេក្រង់ Touchscreen ហើយអ្នកអាចប្រែក្លាយកុំព្យូទ័រនេះពី Laptop Mode ដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការលេងហ្គេម ការគូសឌីស្សាញ និងការធ្វើបទបង្ហាញជាដើម។ កុំព្យូទ័រនេះមានកម្រិតអេក្រង់ 16:10 ដែលមាន 2 ជម្រើសនោះគឺកម្រិតអេក្រង់ 120 Hz refresh rate ឬកម្រិតភាពច្បាស់ Ultra HD 4k ដែលច្បាស់ក្នុងការប្រើប្រាស់ថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងរូបរាងស្តើង និងទម្ងន់ស្រាលក្នុងការប្រើប្រាស់នោះ កម្រាស់របស់កុំព្យូទ័រ Flow X13 នេះគឺត្រឹមតែ 15.8 mm ហើយវាមានទម្ងន់ 1.3 kg (2.9 lb) ។ កាន់តែខ្លាំងក្លាជាងនេះទៀតនោះ វាប្រើប្រាស់នូវ 100W USB Type-C adapter ហើយថាមពលថ្មរបស់វាអាចប្រើប្រាស់បានដល់ទៅ ១០ ម៉ោងថែមទៀត។ សម្រាប់កុំព្យូទ័រ Flow X13 នេះគឺក្រាហ្វិកកាតថ្មី External GPU (eGPU) ដែលផ្តល់នូវល្បឿនក្នុងការប្រើប្រាស់បានលឿន និងរលូនបំផុត។

ROG XG Mobile គឺជាបច្ចេកវិទ្យាថ្មីដែលមានភាពច្នៃប្រឌិតខ្ពស់ដែលពង្រឹងទៅលើសមត្ថភាពរបស់ក្រាហ្វិកកាត។ ជាមួយនឹងក្រាហ្វិកកាត GeForce RTX™ 3080 GPU នេះភ្ជាប់ដោយផ្ទាល់ទៅកាន់ CPU តាមរយៈ PCIe® 3.0 x8 interface ដែលលឿនជាងការប្រើប្រាស់នូវ Thunderbolt 4 ។ សម្រាប់កុំព្យូទ័រ Flow X13 និង XG Mobile នេះពិតជាធ្វើអោយអ្នកប្រើប្រាស់ជាច្រើនទទួលបាននូវភាពអស្ចារ្យនៅក្នុងការលេងហ្គេម និងការភ្ជាប់ទំនាក់ទំនងបានលឿនគ្មានគូប្រៀបនោះទេ។

បន្ទះឈីបដ៏ខ្លាំងក្លាបំផុត

សម្រាប់បន្ទះឈីប AMD Ryzen™ 9 5980HS CPU បំពាក់នូវអង្គគណនា 8 cores និង 16 threads ដែលផ្តល់នូវល្បឿនយ៉ាងខ្លាំងក្លានៅក្នុងការធ្វើការងារធំៗបានយ៉ាងរលូន។ បន្ទះឈីប Ryzen 5000 Series Mobile Processorsនេះប្រើប្រាស់នូវស្ថាបត្យកម្ម “Zen 3” ថ្មីបំផុតក្នុងការប្រើប្រាស់។ កុំព្យូទ័រ Flow X13 Supernova Edition បំពាក់នូវបន្ទះឈីប Ryzen™ 9 5980HS ដែលមានល្បឿនដល់ទៅ 4.8 GHz នៅក្នុងមួយ Core ។ 

ជាមួយនឹងម៉េមូរីទំហំ 32GB គឺផ្តល់នូវភាពរលូនក្នុងការប្រើប្រាស់នូវមុខងារ Multitasking ។ សម្រាប់កុំព្យូទ័រ Flow X13 នេះប្រើប្រាស់នូវ LPDDR4X-4266 RAM ដែលសន្សំសំចៃថាមពលបានតិចជាងមុន ៥០%និងកាត់បន្ថយកំដៅបានល្អជាងការប្រើប្រាស់នូវរ៉េម DDR4 memory ថែមទៀត។ សម្រាប់ LPDDR4X memory គឺផ្តល់នូវល្បឿនយ៉ាងខ្លាំងក្លានៅក្នុង GPU និង CPU ។ សម្រាប់ PCIe® SSD ទំហំ 1TB នៅលើកុំព្យូទ័រនេះគឺមានកម្លាំងយ៉ាងខ្លាំងក្លា ហើយវាមានទំហំធំសម្រាប់អ្នកដែលចូលចិត្តការកម្សាន្ត និងការរក្សាទុកទិន្នន័យថែមទៀត។

ការចូលទៅកាន់ពិភពហ្គេមគ្មានដែនកំណត់

កុំព្យូទ័រ Flow X13 នេះប្រើប្រាស់នូវក្រាហ្វិកកាត GeForce® GTX 1650 GPU ដែលមានល្បឿន Clock Speed ដល់ទៅ 1255 MHz នៅក្នុងកម្រិត 35W នៅក្នុង Turbo mode ជាមួយនឹងការប្រើប្រាស់នូវ ROG Boost ហើយវាអាចបន្ថែមនូវ 5W ទៀតតាមរយៈការប្រើប្រាស់នូវ Dynamic Boost ដែលផ្តល់នូវភាពខ្លាំងក្លាក្នុងការលេងហ្គេមចុងក្រោយបំផុតបានយ៉ាងរលូន។

សម្រាប់អេក្រង់របស់កុំព្យូទ័រនេះគឺផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យដែលមិនគួរអោយជឿនោះទេ។ វាមានអេក្រង់កម្រិត 120 Hz FHD ដែលពិតជាល្អមែនទែននៅក្នុងការលេងហ្គេម ជាពិសេសសម្រាប់ហ្កេមដែលត្រូវការក្រាហ្វិកកាតធំៗ។ ចំណែកអេក្រង់កម្រិត 4K Ultra HD នេះគឺមានកម្រិត pixel density ខ្ពស់ថែមទៀតក្នុងការប្រើប្រាស់។ វាក៏មានបច្ចេកវិទ្យា Adaptive-Sync ដែលពង្រឹងទៅលើ Frame rate និង refresh rate បានយ៉ាងមានប្រសិទ្ធិភាព។ អេក្រង់នេះគឺមានការទទួលស្គាល់នូវវិញ្ញាបនបត្រ PANTONE® ដែលធានាថាកម្រិតពណ៌ស្តង់ដាររបស់វាពិតជាច្បាស់មែនទែន។ ជាមួយនឹងអេក្រង់កម្រិត 16:10 aspect ratio ផ្តល់នូវភាពល្អឥតខ្ចោះនៅក្នុងការលេងហ្គេម និងការងារច្នៃប្រឌិតរបស់អ្នកបានយ៉ាងល្អ៕

អាចស្វែងរកទិញបាននៅតាមហាងដែលជាតំណាងចែកចាយខាងក្រោម/You can purchase the products through our dealers below:

- ភ្នំពេញ (Phnom Penh): https://bit.ly/3wutiLh- 

សៀមរាប (Siem Reap): https://bit.ly/2XA2RFO 

- បាត់ដំបង (Battambong): https://bit.ly/2FGi120 

- ខេត្តផ្សេងៗ (Other Province): https://bit.ly/2KQsCvG 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន