no-alternative title
no-alternative title

មិនទាន់ចេញពីក្នុងរោងចក្រផង ម៉ូតូអគ្គិសនីម៉ាក ebikeGO Rugged G1 និង G1+ ទទួលបានការកក់មុនចំនួន 10 ម៉ឺនគ្រឿងទៅហើយត្រឹមរយះពេល 2 ខែប៉ុណ្ណោះ

នាអំឡុងឆមាសទីពីរក្នុងខែសីហាឆ្នាំ 2021 ក្រុមហ៊ុន ebikeGo ដែលជាក្រុមហ៊ុនដំបូងរបស់ប្រទេសឥណ្ឌាបានដាក់បង្ហាញនូវម៉ូតូអគ្គិសនីម៉ាក Rugged G1 និង G1+ ដែលត្រូវបានបង្កើតឡើងសម្រាប់ទីផ្សារឥណ្ឌា។ ខណៈពេលដែលម៉ូតូ e-scooters ទាំងពីរម៉ូដែលនេះមិនទាន់បាននាំចេញពីរោងចក្រផង ដោយក្រុមហ៊ុន ebikeGo បានដាក់ឲ្យធ្វើការកក់ទុកសម្រាប់ម៉ូតូអគ្គិសនីនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយពេលនេះ ebikeGo បានប្រកាសថាខ្លួនបានទទួលការបញ្ជាទិញមុនសម្រាប់ម៉ូតូអគ្គិសនីថ្មីនេះរហូតដល់ទៅចំនួន 10 ម៉ឺងគ្រឿងរួចទៅហើយ ដែលគិតជាប្រាក់ចំណូលគឺមានចំនួនប្រហែល ₹1,000 លានរ៉ូបពី ឬប្រហែលជាង 13 លានដុល្លាអាមេរិក។

សម្រាប់តម្លៃវិញម៉ូដែល ebikeGo rugged G1 គឺខ្ទង់ $1,079 ចំនែកម៉ូដែល rugged G1+ មានតម្លៃខ្ទង់ $1,241។ ជាមួយតម្លៃខ្ទង់ជាង 1 ពាន់ដុល្លារស្តើងនេះ ebikeGo បានផ្តល់នូវម៉ូតូបែប e-scooter ដែល សាកភ្លើងពេញម្តងជិះបានដល់ 160 គីឡូម៉ែត្រ ជាមួយការបំពាក់នូវអាគុយអគ្គិសនីកំលាំង 2KWh ចំនួនពីរគ្រាប់។ ម៉ូតូអគ្គិសនីទាំងពីរម៉ូដែលនេះប្រើប្រាស់ម៉ូទ័រសម្រាប់បង្វិលកងកំលាំង 3kW ចំនួនបីផ្តល់នូវល្បឿនបើកបរបានលឿនបំផុតដល់ 70 គីឡូម៉ែត្រក្នុងមួយម៉ោង។

ជាងនេះទៅទៀត ebikeGo Rugged G1 និង G1+ មានគាំទ្រជាមួយនឹងការបញ្ជាតាមរយះម្មវិធីស្មាតហ្វូនដែលអាចធ្វើការបញ្ជាដើម្បីចាក់សោរបានថែមទៀតផង។ បន្ថែមពីនេះពួកវាក៏មានភ្ជាប់មកជាមួយឧបករណ៍ចាប់សញ្ញាជាច្រើនដើម្បីផ្តល់ឲ្យការប្រើប្រាស់កាន់តែមានសុវត្ថិភាព និងមានឃ្លប់ដែលអាចផ្ទុកអីវ៉ាន់បានក្នុងចំនុះដល់ 30 លីត្រផងដែរ។ ហើយអ្វីដែលពិសេសគឺ ebikeGo បានផ្តល់ការធានាប្រើប្រាស់លើតួរម៉ាស៊ីនរបស់ Rugged G1 និង G1+ រហូតដល់ទៅ 7 ឆ្នាំឯណោះនៅក្នុងទីផ្សារប្រទេសឥណ្ឌា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន