no-alternative title

Huawei បញ្ចុះតម្លៃ 4 ពាន់ដុល្លារទៅលើរថយន្តអគ្គីសនី AITO M5 EV អបអរឱកាសចូលឆ្នាំចិន

ដើម្បីអបអរសារទ័រពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនក្រុមហ៊ុន Huawei បានប្រកាសបញ្ចុះតម្លៃរថយន្តអគ្គីសនីស៊េរីទំនើបរបស់ខ្លួននៅទីផ្សារប្រទេស ចិន។ ដោយក្នុងនោះម៉ូដែល Huawei AITO M5 EV ដែលជាប្រភេទរថយន្តអគ្គិសនីដំណើរការដោយប៉ុងក្រោយ (rear-wheel drive) ដែលមានតម្លៃខ្ទង់ 259,800 យ័នបានធ្វើការបញ្ចុះតម្លៃ  28,800 យ័ន ឬប្រហែល $4,172។

ចំនែក AITO M5 EV ដំណើរការដោយប៉ុងពីរ (Four-Wheel Drive) ដែលមានតម្លៃធ្លាក់ចុះមកនៅត្រឹម  289,800 យ័ន បញ្ចុះតម្លៃរហូតដល់ $4,470។ ដែលតម្លៃរបស់ AITO M5 EV Series ពេលនេះ គឺប្រហាក់ប្រហែលតម្លៃរបស់រថយន្ត Tesla Model Y ម៉ូដែល rear-wheel drive។ ចំនែក Huawei AITO M7 ដែលជា Premium EV គឺមានតម្លៃបច្ចុប្បន្នប្រហែលនឹង Tesla Model Y ដែលជាម៉ូដែលបំពាក់កំលាំងអាគុយខ្លាំងបំផុត។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

កាន់តែពិសេសបំផុតជាងនេះទៅទៀតនោះ AITO ដែលជាក្រុមហ៊ុនដៃគូផលិតរថយន្តរបស់ Huawei បានប្រកាសថា សម្រាប់អតិថិជនបច្ចុប្បន្នដែលកំពុងប្រើស្រឡាយរថយន្តអគ្គិសនី AITO M5 ដែលមិនទទួលបានការបញ្ចុះតម្លៃនេះ ក្រុមហ៊ុនក៏បានផ្តល់ជូននូវសេវាថែទាំជាមូលដ្ឋានរយះពេល 2 ឆ្នាំបន្ថែម។ ហើយការបន្ថែមដ៏ពិសេសនេះ គឺទទួលបានទាំងម្ចាស់រថយន្ត AITO M5 និង M7 Series។

 

ជាងនេះទៅទៀតក្រុមហ៊ុនក៏នឹងផ្តល់ជូននៅបច្ចេកវិទ្យាអេក្រង់កម្សាន្តកាន់តែមានភាពទំនើប បច្ចេកវិទ្យា Smart Car Search និងមុខងារ HUD ដំណើរការស្វ័យប្រវត្តិក៏នឹងផ្តល់ជូនសម្រាប់ស្រឡាយរថយន្តង AITO EV ក្នុងពេលឆាប់ៗនេះតាមរយះការធ្វើបច្ចុប្បន្នភាព Software ថ្មី។ ការធ្វើបច្ចុប្បន្នភាពថ្មីនេះ ក៏នឹងទទួលបានមុខងារ Smart Travel របស់ក្រុមហ៊ុន AITO ផងដែរ។

សូមបញ្ជាក់ថា Huawei-AITO បានផ្តល់នូវការធានាសម្រាប់ស្រឡាយរថយន្តអគ្គិសនីទំនើប AITO M5 និង M7 Series របស់ខ្លួនរយះពេលដល់ទៅ 8 ឆ្នាំ ឬ 16 ម៉ឺនគីឡូម៉ែត្រ។ ក្រុមហ៊ុន AITO បានធ្វើការនាំចេញរថយន្តអគ្គិសនីដែលជាការសហការផលិតដោយ Huawei បានចំនួន 75 ម៉ឺនគ្រឿងកាលពីឆ្នាំទៅមិញ ដែលធ្វើឲ្យម៉ាករថយន្តក្រុមហ៊ុននេះមានសន្ទុះនាំចេញយ៉ាងឆាប់រហ័សសម្រាប់ម៉ាកយីហោថ្មីនៃរថយន្តអគ្គិសនីនេះ។ ហើយជាមួយនឹងការកាត់បន្ថយតម្លៃថ្មីនេះ និងអត្ថប្រយោជន៍បន្ថែមសម្រាប់អតិថិជនដែលមានស្រាប់ ក្រុមហ៊ុន AITO បាននឹងកំពុងបន្ទាបខ្លួនក្នុងប្តូរយុទ្ធសាស្ត្រថ្មីសម្រាប់ប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សាររថយន្តអគ្គិសនី៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន