BYD មានក្តីសង្ឃឹមថានឹងរកបានចំនែកទីផ្សារខ្លាំងឡើងវិញជាមួយការប្រកាសចេញលក់ BYD Dolphin Champion Edition

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោករបស់ប្រទេសចិន BYD បានធ្វើការពង្រីកស្រឡាយផលិតផលរថយន្តរបស់ខ្លួនជាបន្តបន្ទាប់ ព្រមជាមួយនឹងការបង្កើតនូវម៉ាកសម័្ពន្ធផលិតផលជាច្រើនផ្សេងៗគ្នា។ ហើយថ្មីៗនេះបើតាមការប្រកាសរបស់ក្រុមហ៊ុនផ្ទាល់បានឲ្យដឹងថា BYD ត្រៀមប្រកាសចេញរថយន្តម៉ូដែលថ្មីចុងក្រោយបំផុតរបស់ខ្លួនដែលមានឈ្មោះថា BYD Dolphin Champion Edition នៅថ្ងៃទី 10 ខែឧសភា ស្អែកនេះនៅប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយបើតាមការបង្ហើបរបស់ក្រុមហ៊ុនបានបញ្ជាក់ថា BYD Dolphin Champion Edition គឺនឹងមានការកែប្រែរចនាបថថ្មី និងបំពាក់សមត្ថភាព រួមនិងគុណសម្បត្តិពិសេសខ្លាំងជាងម៉ូដែល Dolphin ធម្មតាដែលកំពុងចរាចរណ៍លក់នៅលើទីផ្សារបច្ចុប្បន្ន។ BYD Dolphin Champion Edition នឹងបំពាក់មកជាមួយនូវម៉ូទ័រអគ្គិសនីប្រភេទ permanent magnet synchronous motor ដែលមានកំលាំង 170kW។ ហើយម៉ូដែលថ្មីនេះ នឹងចែកចេញជាពីរជម្រើសផ្សេងគ្នា គឺម៉ូដែល real-wheel -drive ដែលមានសមត្ថភាពរត់បានចំងាយផ្លូវ 550km និងម៉ូដែល real-wheel -drive ដែលមានសមត្ថភាពរត់បានចំងាយផ្លូវ 700km។

 

ជាងនេះទៅទៀត BYD Dolphin Champion Edition ក៏នឹងភ្ជាប់មកជាមួយសោរដែលភ្ជាប់មកជាមួយប្រព័ន្ធ NFC ឬ NFC Car Keys ដែលអាចដំណើរការបានជាមួយនឹងឧបករណ៍ដែលដំណើរការដោយ Android និង iOS ថែមទៀតផង។ ជាមួយគ្នានេះ Dolphin Champion Edition ក៏អាចនឹងមានម៉ូដែលបំពាក់ដំបូលប្រភេទ ambient light panoramic sunroof ជាមួយប្រព័ន្ធបើកបរ Four-wheel-drive ដែលមានសមត្ថភាពរត់បានចំងាយផ្លូវ 650km ផងដែរ។ បន្ថែមពីនេះ BYD ក៏នឹងធ្វើការបំពាក់នូវប្រព័ន្ធ iTAC Intelligent Torque Control System នៅលើម៉ូដែលថ្មីចុងក្រោយនេះផងដែរ។

បើតាមរបាយការណ៍ចុងក្រោយរបស់ BYD បានបង្ហាញថា សម្រាប់ការលក់ម៉ូដែល BYD Dolphin  នៅត្រីមាសមុន គឺមានចំនួនតិចតួចបំផុតត្រឹមតែ 6,212 គ្រឿងតែប៉ុណ្ណោះ ដែលស្មើរនឹងមួយភាគបួននៃចំនួន 15,000 គ្រឿងដែលបានគ្រោងទុក។ ម៉្លោះហើយ BYD សង្ឃឹមយ៉ាងមុតមាំថា ជាមួយការចេញលក់ម៉ូដែលថ្មីដែលមានការកែប្រែថ្មី BYD Dolphin Champion Edition អាចធ្វើឲ្យចំនែកទីផ្សារនៃការលក់ត្រកូលរថយន្តអគ្គិសនីរបស់ខ្លួនមួយនេះមានការកើនឡើង៕

 

ព័ត៌មានពាណិជ្ជកម្ម