no-alternative title
no-alternative title

ផ្លូវការណ៍ហើយ រថយន្តអគ្គិសនីដំបូងរបស់ Xiaomi អាចនឹងមកដល់ផ្លូវការណ៍នៅឆ្នាំ 2024

បន្ថែមពីលើអាជីវកម្មស្មាតហ្វូន កុំព្យូទ័រ ថេបប្លែត និងផលិតផលអេឡិចត្រូនិចប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខស្ទើរតែរាប់មិនអស់ឯទៀតចេញពីស្លាកយីហោល្បីឈ្មោះរបស់ចិន Xiaomi ដោយពេលនេះស្លាកយីហោមួយនេះ ក៏បាននឹងកំពុងបោះជំហានឈានចូលប្រឡូកក្នុងឧស្សាហកម្មផលិតរថយន្តមួយបន្ថែមទៀតផងដែរ។ ដោយកាលពីដើមឆ្នាំនេះ Xiaomi បានប្រកាសពីការបោះទុនវិនិយោគនៅក្នុងវិស័យរថយន្តអគ្គិសនីក្នុងចំនួនទឹកប្រាក់ 1.5 ពាន់លាន និង 10 ពាន់លានដុល្លារអាមេរិកសម្រាប់រយះពេល 10 ឆ្នាំទៅមុខ។

ទន្ទឹមនឹងនេះ យើងឃើញថា មានប្រភពព័ត៌មានចចាមអារាមជាច្រើនបានទម្លាយចេញពីគំរូ និងគុណសម្បត្តិផ្សេងៗដែលនឹងមានបំពាក់នៅលើរថយន្តអគ្គិសនីដំបូងរបស់ Xiaomi ផងដែរ។ ថ្មីៗនេះបើតាមរបាយការណ៍ពី NotebookCheck បានឲ្យដឹងថា ក្រុមហ៊ុន Xiaomi បាននឹងកំពុងដំណើរការលើកិច្ចពិភាក្សាជាមួយសម័្ពន្ធក្រុមហ៊ុន Beijing Automotive Group Co (BAIC) ក្នុងកិច្ចដំណើរការជាសារធារណៈនៃគម្រោងការផលិតរថយន្តរបស់ខ្លួននៅក្នុងប្រទេសចិន។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ហើយកាលពីពេលថ្មីៗនេះ នាយកប្រតិបត្តិជាន់ខ្ពស់របស់ Xiaomi លោក Lei Jun បានធ្វើសន្ទស្សន៍អតិថិជនអំពីតម្លៃរថយន្តរបស់ក្រុមហ៊ុនខ្លួន ដែលជាលទ្ធផលមានការបោះឆ្នោតច្រើនក្នុងការជ្រើសរើសតម្លៃផ្តើមពី 3 ម៉ឺនដុល្លារឡើងទៅ ដែលជាតម្លៃសម្រាប់កម្រិតរថយន្តអគ្គិសនីបង្គួរ។ បើតាមប្រភពបែកធ្លាយចុងក្រោយនេះបាននិយាយថា រថយន្តអគ្គិសនីដំបូងចេញពីស្លាកយីហោ Xiaomi នឹងលេចរូបរាងឡើងលើទីផ្សារផ្លូវការណ៍នៅក្នុងឆ្នាំ 2024។ រថយន្តអគ្គិសនីក្រុមហ៊ុនស្មាតហ្វូនចិននេះ ត្រូវបានគេដឹងទៀតថា នឹងមានការឌីស្សាញប្រហាក់ប្រហែលគ្នានឹងរថយន្តអគ្គិសនីក្រុមហ៊ុន Tesla របស់អាមេរិកដែរ។

 បើតាមរូបភាពបែកធ្លាយនាពេលកន្លងមកបានបង្ហាញថា Xiaomi EV គឺជារថយន្តអគ្គិសនីប្រភេទ Sedan ទ្វារបួន ហើយរថយន្តក្រុមហ៊ុននេះ គឺនឹងមានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិដែល Self-develop autonomous driving system ឬហៅថា “Xiaomi Pilot” ដោយមានជំនួយពីបច្ចេកវិទ្យាចាប់សញ្ញា LiDAR Sensor។ យើងរំពឹងទុកថា ការបង្ហាញវត្តមានរបស់រថយន្តអគ្គិសនី Xiaomi អាចនឹងផ្តល់ជូននៅរថយន្តដែលភាពច្នៃប្រឌិតខ្ពស់ប្រកបដោយភាពទំនើប ព្រមជាមួយតម្លៃដ៏សមរម្យសម្រាប់អតិថិជន ដូចអ្វីដែល Xiaomi ធ្លាប់បានផ្តល់ជូនតម្លៃនៅលើស្មាតហ្វូនរបស់ក្រុមហ៊ុនខ្លួនអីចឹងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន