no-alternative title
no-alternative title
no-alternative title
no-alternative title

GWM បាននឹងកំពុងធ្វើការលើសង្វាក់ផលិតរថយន្តប្រភេទ Business Class Sedan ដើម្បីប្រជែងជាមួយរថយន្ត Hongqi, Bentley, និង Rolls-Royce

 Great Wall Motor ឬ GWM ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងធ្វើការលើសង្វាក់ផលិតរថយន្តប្រណិត Business Class Sedan ដែលមានប្រវែង 5.5 ម៉ែត្រ ជាមួយលេខកូដម៉ូដែល ZX។ ដោយគោលដៅធំរបស់ GWM ក្នុងការផលិតរថយន្តប្រភេទ Business Class នេះ គឺដើម្បីប្រកូតប្រជែងទីផ្សារជាមួយនឹងរថយន្ត Business Class របស់ក្រុមហ៊ុន Hongqi, Bentley, និង Rolls-Royce ជាដើម។ ហើយក៏ជាការចាប់ផ្តើមជាថ្មីក្នុងការផលិតរថយន្ត Sedan ខ្នាតវែងរបស់ខ្លួនបន្ទាប់ពីការខកខានក្នុងការផលិតអស់រយះពេល 8 ឆ្នាំ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន GWM បានចាប់ផ្តើមធ្វើការផលិតរថយន្តប្រភេទ Sedan នៅដើមឆ្នាំ 1990។ ហើយនៅឆ្នាំ 2012 គឺជាឆ្នាំចុងក្រោយដែល GWM បានធ្វើការប្រកាសចេញរថយន្ត Sedan ជំនាន់ចុងក្រោយរបស់ខ្លួនម៉ូដែល Great Wall Voleex C50។ ហើយការផលិតរថយន្តប្រភេទនេះត្រូវបានបញ្ឈប់នៅឆ្នាំ 2016 ដោយសារតែតម្រូវការទាប។ ចូលដល់ឆ្នាំ 2020 ក្រុមហ៊ុន GWM បានបង្ហាញរថយន្តដែលមានទ្វារបួនហៅថា Futurist នៅឯពិព័រណ៍រថយន្តនាទីក្រុងប៉េកាំង (eijing Auto Show)។ ហើយនៅឆ្នាំបន្ទាប់ GWM បានដាក់ពាក្យស្នើសុំប៉ាតង់ភ្ជាប់ជាមួយគំរូនៃរថយន្ត Sedan ថ្មីជាមួយនឹងរចនាប័ទ្មចាស់ពីមុន។ 

 

ហើយរូបភាពគំរូនៃរថយន្ត Sedan ថ្មីរបស់ GWM ត្រូវបានលេចធ្លាយតាមអ៊ីនធឺណិតក្នុងឆ្នាំ 2022។ ដោយឡែកសម្រាប់ពេលនេះ GWM បាននឹងកំពុងព្យាយាមសារជាថ្មីម្តងទៀតដើម្បីធ្វើអោយអាជីវកម្មរថយន្តប្រភេទ Sedan របស់ខ្លួនរស់ឡើងវិញ ដោយធ្វើការលើផលិតផលរថយន្តថ្នាក់ដ៏ប្រណិតបែប Business Class តែម្តង។ បើតាមការបង្ហើបព័ត៌មានចេញពីក្រុមហ៊ុនលក់រថយន្តធំបំផុតមួយរបស់ចិនឈ្មោះថា Autohome បានឲ្យដឹងថា Great Wall Motor កំពុងអភិវឌ្ឍរថយន្តស៊េរីទំនើបថ្មីប្រណិតជាប្រភេទ NEV ឬ New Energy Vehicle ដែលមានឈ្មោះថា ZX។

 

ក្រុមហ៊ុននេះក៏បានចែករំលែករូបភាព Render ដំបូងនៃរថយន្ត Sedan ដ៏ប្រណិតនេះផងដែរ។ គំរូរថយន្តត្រូវបានរចនាឡើងយ៉ាងប្រណិតជាមួយការរចនាផ្នែកក្បាលនៃរថយន្តរាបស្មើរជាមួយផ្ទៃមុខបិតជិត និងផ្នែកចំហៀងបំពាក់យ៉ាន់កង់កាំងប្រាំបី រួមនឹងប្រព័ន្ធកាមេរ៉ាបំពាក់សម្រាប់មើលក្រោយជំនួសឲ្យកញ្ចក់ថែមទៀតផង ហើយក៏មិនឃើញមានដៃទ្វារនោះដែរ។

 

តួរនៃរថយន្ត GWM ZX ត្រូវបានគេដឹងថា មានប្រវែង 5.5 ម៉ែត្រ ខ្លីជាង  Rolls-Royce Ghost បន្តិច ប៉ុន្តែ បានពង្រីកគម្លាតរវាងកង់មុខទៅកង់ក្រោយ។ ហើយរថយន្ត Business Class Sedan របស់ GWM ទំនងជានឹងដំណើរការដោយបើថាមពលអគ្គិសនីសុទ្ធ (New Energy Vehicle)។ ហើយក៏នឹងក្លាយជារថយន្ត Sedan សម្រាប់ការប្រកូតប្រជែងទីផ្សារជាមួយរថយន្តម៉ាក Bentley, Rolls-Royce, and Hongqi L-Series ផងដែរ។ ប៉ុន្តែ គួរឲ្យស្តាយ ដោយសារតែមិនទាន់មានព័ត៌មានលម្អិត និងថ្ងៃប្រកាសចេញរថយន្ត Sedan ស៊េរីថ្មីរបស់ GMW នោះទេ នៅពេលនេះ ដោយយើងរំពឹងថា នឹងទទួលបានព័ត៌មានថ្មីបន្តទៀតរបស់រថយន្តស៊េរីថ្មីនេះ ទម្រាំដល់ថ្ងៃ GWM ធ្វើការប្រកាចេញផ្លូវការណ៍។

សូមបញ្ជាក់ថាបច្ចុប្បន្ននេះ ក្រុមហ៊ុន Great Wall Motor ឬ GWM បាននឹងកំពុងចរាចរលក់រថយន្តក្រោមម៉ាកយីហោចំនួន 5 ដែលរួមមាន GWM Pickup, Haval, Tank, Wey និង Ora។ ហើយកាលពីពេលថ្មីៗនេះ GWM បានប្រកាសចេញពីម៉ាកយីហោថ្មីមួយទៀតដែលមានឈ្មោះថា SAR ប៉ុន្តែ ត្រូវបានលុមចោលវិញ ដោយសារតែរថយន្តម៉ាក Mecha Dragon បានក្លាយជាផ្នែកតែមួយនៃស្លាកយីហោ Ora របស់ក្រុមហ៊ុន៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម