no-alternative title
no-alternative title
no-alternative title
no-alternative title

លោក Lei Jun នឹងមានវត្តមាននៅលើឆាកស្មាតហ្វូន Xiaomi ជំនាន់ថ្មីទៀតនោះទេ ដោយងាកមកផ្តោតលើអាជីវកម្មរថយន្ត Automobiles ជំនួសវិញ

ក្រុមហ៊ុន Xiaomi ត្រូវបានគេមើលឃើញថា បាននឹងកំពុងតែធ្វើការជាច្រើន នៅលើអាជីវកម្មរថយន្តអគ្គិសនីអស់រយៈពេល ជាយូរមកហើយ។ នៅពេលនេះ ក្រុមហ៊ុនបច្ចេវិទ្យាយក្សរបស់ចិនមួួនេះ ក៏បានប្រកាសចេញនូវរថយន្តជំនាន់ថ្មី Xiaomi SU7 EV ដែលមានការតម្លើងមកជាមួយនូវមុខងារប្រើប្រាស់ទំនើបៗជាច្រើនថែមទៀតផង។ សូមជំរាបថា នៅពេលនេះ Xiaomi មិនត្រឹមជាក្រុមហ៊ុនផលិតចេញនូវស្មាតហ្វូននោះទេ ក្រុមហ៊ុននេះមានការផលិតចេញនូវរបស់ប្រើប្រាស់ជាច្រើន មុខជាច្រើនថែមទៀត។ មកដល់ពេលនេះ ក្រុមហ៊ុន Xiaomi បានងាកមកផ្តោតទៅលើអាជីវកម្មរថយន្តថែមទៀតហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Xiaomi បានបង្កើតនូវសករាជថ្មីនៅលើវិស័យានយន្ត ជាមួយនិងវត្តមានរបស់រថយន្តអគ្គិសនី SU7 model ដែលមានចំនួន 2 ប្រភេទ គឺម៉ូដែល Xiaomi SU7 និង SU7 Max។ យោងតាមការបង្ហោះសាររបស់លោក Lei Jun ដែលជានាយកប្រតិបត្តិ Xiaomi បានបង្ហាញថា សម្រាប់អាជីវកម្មចំបងរបស់ក្រុមហ៊ុននៅពេលនេះ គឺទៅលើអាជីវកម្ម យានយន្ត។ ការលើកឡើងរបស់លោកបែបនេះ គឺមិនមែនក្រុមហ៊ុន Xiaomi នឹងបោះបង់ចោលនូវអាជីវកម្មស្មាតហ្វូននោះ ទេ គឺលោកនាយកប្រតិបត្តិរូបនេះ គ្រាន់តែងាកមកផ្តោតសំខាន់ទៅលើអាជីវកម្មថ្មីតែប៉ុណ្ណោះ អ្វីៗគឺនៅដដែល។

លោក Lei Jun ក៏បានប្រកាសទៀតថា លោក William Lu នឹងក្លាយជាអគ្គនាយកក្រុមហ៊ុនរបស់ Xiaomi ហើយលោក Wang Teng នឹងក្លាយជាអគ្គនាយកក្រុមហ៊ុន Redmi ជំនួសវិញ។ ការជូនដំណឹងនៅពេលនេះ ត្រូវបានគេព្យាករណ៌ថា  លោក Lei Jun នឹងមិនមានវត្តមាននៅលើឆាកនៃប្រកាសចេញនូវផលិតរបស់ក្រុមហ៊ុន Xiaomi ទៀតនោះទេ។ ផ្អែកតាមការវិវត្តថ្មីនេះ លោក William Lu នឹងក្លាយជាវាគ្មិនសម្រាប់ការប្រកាសសម្ពោធជាផ្កូវការនូវស្មាតហ្វូន Xiaomi 14 Ultra នេះបើតាមការបង្ហោះរបស់លោកផ្ទាល់។

ជាមួយនិងការផ្លាសប្តូរថ្មីនេះ លោក Lei Jun អាចនឹងនាំមកនូវកំនិតថ្មីៗសម្រាប់អាជីវកម្មរថយន្តអគ្គិសនី។ សម្រាប់សេចក្តី ប្រកាសរបស់លោក Lei Jun គេអាចសន្និដ្ឋានបានថា ក្រុមហ៊ុន Xiaomi នឹងមានអ្វីៗជាច្រើនថែមទៀតសម្រាប់អនាគតនៃ សមិទ្ធិផលថ្មីរបស់ខ្លួន។ កាលពីប៉ុន្មានឆ្នាំមុននេះ ក្រុមហ៊ុន Xiaomi មិនបានឈរនៅលើកំពូលតារាងនៃទីផ្សារស្មាតហ្វូន នោះទេ។ ប៉ុន្តែនៅពេលនេះ ក្រុមហ៊ុននេះ បានឡើងមកឈរលើក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ទី 3 នៃទីផ្សារស្មាតហ្វូន អាស៊ីហើយ។ តាមរយៈដំណឹងនេះ ក្រុមហ៊ុន Xiaomi ក៏ទំនងជានឹងក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំនៃវិស័យ យានយន្តអគ្គិសនីនៅពេលខាងមុខ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម