no-alternative title
no-alternative title
no-alternative title

រថយន្តអគ្គិសនី Porsche Taycan ស៊េរីឆ្នាំ 2025 នឹងមានលក់ជាមួយនិងតម្លៃចាប់ពីជាង 10 ម៉ឺនដុល្លារ

ដើម្បីធ្វើការប្រកូតប្រជែងក្នុងទីផ្សាររថយន្តអគ្គិសនីដែលកំពុងមានសន្ទុះខ្លាំងនាពេលបច្ចុប្បន្ន ក្រុមហ៊ុនផលិតរថយន្តប្រណិតម៉ាក Porsche បានធ្វើការប្រកាសចេញរថយន្តអគ្គិសនីស៊េរីថ្មីចុងក្រោយរបស់ខ្លួនម៉ូដេល Porsche Taycan ស៊េរីឆ្នាំ 2025។ រថយន្តអគ្គីសនីស៊េរីថ្មីរបស់ក្រុមហ៊ុនផលិតរថយន្តប្រណិតរបស់ប្រទេសអាល្លឺម៉ងមួយនេះបានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាថ្មីទំនើបៗចុងក្រោយ ជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន និងមានអនុភាពថាមពលខ្លាំង ជាមួយនឹងរយះចំងាយក្នុងការបើកបរបានឆ្ងាយជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការបង្ហាញវត្តមានរបស់ 2025 Porsche Taycan គឺជាការសម្របខ្លួនរបស់ Porsche ក្នុងការចូលរួមប្រកូតប្រជែង និងបំពេញតម្រូវការទីផ្សាររថយន្តអគ្គិសនីដែលកំពុងតែកើនកំដៅខ្លាំងនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ 2025 Porsche Taycan មានជ្រើសពីរប្រភេទទាំងប្រភេទ sports sedan និង Cross Turismo wagon body ជាមួយជម្រើសកំលាំងថាមពលចំនួន 4 គឺជម្រើស rear-wheel drive និង all-wheel-drive ដែលមានតម្លៃចាប់ខ្ទង់  $101,395 សម្រាប់ម៉ូដែលធម្មតា Entry-level sedan និងខ្ទង់ $213,695 សម្រាប់ម៉ូដែលកំពូល Cross Turismo model។ រថយន្តអគ្គិសនីស៊េរីថ្មីរបស់ Porsche បានបំពាក់នូវកញ្ចប់អាគុយថ្មី Performance Battery Plus ទំហំ 105kWh ដែលផ្តល់នៅអនុភាពក្នុងការបើកបរ និងបើកបរបានរយះចំងាយឆ្ងាយជាងមុន។

 

2025 Porsche Taycan បំពាក់នូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដែលមានសមត្ថភាពសាកភ្លើងពី 0 ទៅ 80% ចំនាយពេលត្រឹម 18 នាទីប៉ុណ្ណោះ សម្រាប់ការសាកនៅស្ថានីយ៍សាកភ្លើងដែលមានកំលាំង 800-volt DC Charging Station។ ក្រុមហ៊ុន Porsche បានធ្វើការកែលម្អថ្មីទៅលើប្រព័ន្ធ rear axle motor និងប្រព័ន្ធបំលែង Modifier pulse inverter ដែលជំនួយដល់ថាមពលរបស់អាគុយអគ្គិសនីផ្តល់នូវថាមពលខ្លាំងជាងមុន និងការគ្រប់គ្រង់កំដៅបានល្អប្រសើរជាងមុន រួមនិងការកែលម្អបានកាន់ប្រសើរទៅលើប្រព័ន្ធ recuperation system ដែលផ្តល់បទពិសោធន៍កាន់មានប្រសិទ្ធិភាព សុវត្ថិភាព ផាសុខភាព និងថាមពលក្នុងការបើកបរបានចំងាយឆ្ងាយជាងមុន។

 

សម្រាប់ការជាន់សន្ទុះល្បឿនរបស់ 2025 Porsche Taycan វិញ គឺអាចធ្វើបានពី 0 ទៅ 60mph ចំនាយពេលប្រមាណ 2.3 វិនាទីប៉ុណ្ណោះ ដែលជាល្បឿនលឿនជាងម៉ូដែល Porsche 911 Turbo S ទៅទៀត ដែលធ្វើឲ្យ Taycan 2025 ក្លាយជារថយន្តអគ្គិសនីដែលមានអនុភាពល្បឿនខ្លាំងបំផុតដែល Porsche មិនធ្លាប់ផ្តល់ជូនពីមុនមក។ ចំពោះការរចនារបស់ 2025 Porsche Taycan ក៏ជារចនាបថថ្មីជាមួយការបំពាក់ចង្គៀងខាងមុខ និងខាងក្រោយថ្មី ការរចនាផ្នែកប៉ាណាខាងមុខថ្មីទាក់ទាញ រួមទាំងការបំពាក់នូវស្បែកគុណភាពខ្ពស់នៅផ្នែកខាងក្នុងរួមទាំងកៅអី ក៏ដូចជាការបំពាក់នូវប្រព័ន្ធ Digital ដ៏សម្បូរបែប ព្រមជាមួយមុខងារ Apple CarPlay និងមុខងារ Video Stream ថ្មីជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន