ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានប្រកាសថា រថយន្តអគ្គិសនី Xiaomi SU7 ដែលបានប្រកាសចេញជាផ្លូវការនោះ គឺមានការបញ្ជាទិញចំនួន 88,898 គ្រឿង ជាមួយនិងរយៈពេលនៃការដាក់លក់ត្រឹមតែ 24 ម៉ោងប៉ុណ្ណោះបន្ទាប់ពីការសម្ពោធជាផ្លួវការរួចមក។
សូមជំរាបថា កាលពីថ្ងៃសុក្រកន្លងទៅនេះ ក្រុមហ៊ុន Xiaomi បានធ្វើការដាក់តាំងបង្ហាញនូវរថយន្តអគ្គិសនីជំនាន់ថ្មីរបស់ខ្លួននេះ នៅតាមហាងចំនួន 59 កន្លែង ក្នុងទីក្រុងធំៗទាំង 29 របស់ប្រទេសចិន ដើម្បីអោយអតិថិជន ក៏ដូចជាហ្វេនៗបានធ្វើទស្សនាផ្ទាល់ ក៏ជាមានការតេស្ត drive ផងដែរ។ ក្រុមហ៊ុនបានបញ្ជាក់ថា សម្រាប់ការបញ្ជាទិញមុនទៅលើរថយន្តអគ្គិសនី SU7 នេះ គឺតម្រូវត្រូវកក់ទុក 5,000 យ៉ន់ ដែលប្រហែលជា 850 ដុល្លារ។
សូមជំរាបថា រថយន្តអគ្គិសនី SU7 នេះ គឺមានការផលិតដោយក្រុមហ៊ុន BAIC។ យោងតាមការបញ្ជាក់របស់ក្រសួឧស្សាហកម្ម និងព័ត៌មានវិទ្យារប្រទេសចិន បានបញ្ជាក់ថា ករ Xiaomi SU7 នឹងបន្តផលិតដោយក្រុមហ៊ុន BAIC Off-road Vehicle Co., ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BAIC ដែលមានរោងចក្រធំនៅក្នុងទីក្រុងប៉េកាំងផ្ទាល់តែម្តង។ គួរបញ្ជាក់ថា មកដល់ពេលនេះ ក្រុមហ៊ុន BAIC គឺបានពង្រីកខ្លួនកាន់តែធំឡើងៗនៅក្នុងឧស្សាហ៌កម្មរថយន្ត ដោយថែមទាំងបានទិញភាគហ៊ុនរបស់ក្រុមហ៊ុន Mercedes-Benz របស់ប្រទេសអាល្លឺម៉ងចំនួន 9.98% ថែមទៀតផង។
ប្រភពខាងលើនេះបន្តថា រោងចក្រផលិតរថយន្តអគ្គិសនីរបស់ Xiaomi គឺបានចាប់ផ្តើមសាងសង់កាលពីខែមេសាឆ្នាំ 2022 និងបានបញ្ចប់ការសាងសង់នៅខែមិថុណាឆ្នាំមុន។ ស្របពេលជាមួយគ្នានេះក្រុមហ៊ុន Xiaomi ក៏បានចាប់ផ្តើអស្មើរអជ្ញាប័ណ្ណលក់រថយន្តអគ្គិសនី SU7 កាលពីខែវិច្ឆិកាឆ្នាំមុនដួចគ្នា ដោយកំឡុងពេលនោះ ក្រុមហ៊ុននេះ ក៏បានធ្វើការផលិតសាល្បងទៅលើរថយន្តនេះនៅមួយខែបន្ទាប់ផងដែរ។ នៅពេលនេះ សង្វាក់ផលិតកម្មទ្រង់ទ្រាយធំទៅលើរថយន្តអគ្គិសនីរបស់ខ្លួន SU7 នេះហើយ។ ក្រុមហ៊ុននេះនឹងចាប់ផ្តើមដឹកជញ្ជូនរថយន្តនេះជូនអតិថិជននៅខែមេសានេះហើយ។
បើតាមការបញ្ជាក់ពីក្រុមហ៊ុន បានអោយដឹយថា រោងច្រក Xiaomi Beijing plant នេះ គឺមានសមត្ថភាពអាចផលិតរថយន្តបាន 150,000 គ្រឿងសម្រាប់ជំហានដំបូង ខណ់ដែលជំហានបន្ទាប់គឺនឹងធ្វើអោយបាន 300,000 គ្រឿង។ ក្រុមហ៊ុននេះមានរយៈពេl 8 ខែប៉ុណ្ណោះសម្រាប់ការផលិតនៅឆ្នាំ 2024 នេះ ដោយក្រុមហ៊ុននេះ មានគម្រោងផលិតអោយបាន 100,000 គ្រឿង។ សូមជំរាបថា មកដល់ពេលនេះ ក្រុមហ៊ុនមានការកក់ទុកមុនរថយន្តនេះ ចំនួនជាង 90,000 គ្រឿងហើយត្រឹមតែរយ់ពេល 24 ម៉ោះប៉ុណ្ណោះ។
ជាមួយនិងការសម្ពោធដាក់លក់នេះ រថយន្តអគ្គិសនី Xiaomi SU7 គឺមានតម្លៃចាប់ពី 215,900 យ៉ន់ (29,900 USD)។ យោងតាមការបញ្ជាក់ចេញពីលោក Lei Jun ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi ដែលបញ្ជាក់កាលពីមុនពេលសម្ពោធនោះ គឺបាននិយាយថា ក្រុមហ៊ុនមានបំណងប្រជែងជាមួយនិង Tesla Model 3 ដែលមានតម្លៃ 30,000 យ៉ន់ (4,100 USD)។
Tesla Model 3 ដែលមានតម្លៃ 245,900 យ៉ន់ (34,600 USD) ដែលលក់នៅលើទីផ្សារប្រទេសចិននោះ គឺមានសមត្ថភាពអាចរត់នបានចំងាយ 606km CLTC range និង 60 kWh CATL battery។ សម្រាប់ម៉ូដែល Xiaomi SU7 ដែលមានលក្ខណៈសម្បត្តិខ្ពស់ជាងគេ គឺមានការបំពាក់នូវមុខងារ AWD ជាមួយនិងការដំណើរការនៅលើម៉ូទ័រភ្លោះ មានសមត្ថភាពអាចបង្កើតកម្លាំងបាន 495 kW ស្មើរនឹង 663 សេះ។ រ សម្រាប់ការប្រើថាមពល 101 kWh អាគុយអគ្កិសនី Qilin ដែលផ្គត់ផ្គង់ដោយ CATL អាចរត់បាន 800km CLTC ។ រថយន្តនេះមានប្រវែង 5 ម៉ែត្រ និងមានវិមាត្រ 4997/1963/1440 mm និងមានប្រវែងគម្លាតកង់ 3,000 mm។