no-alternative title
no-alternative title
no-alternative title

BYD បញ្ចេញនូវការឌីស្សាញគំរូរថយន្ត Pickup Truck របស់ខ្លួន ដែលគ្រោងនឹងដាក់សម្រាប់ទីផ្សារសកលហើយ

នៅថ្ងៃនេះ ក្រុមហ៊ុន BYD បានធ្វើការចែករំលែកនូវរូបភាពថ្មីរបស់គំរូរថយន្ត Pickup Truck របស់ខ្លួនហើយ ដោយម៉ូដែលនេះ គឺជាប្រភេទ Plug-in Hybrid ដែលមានទំហំខ្លួនដូចគ្នាជាមួយនិងរថយន្ត Toyota Hilux អញ្ចឹងដែរ។ ក្រុមហ៊ុននេះ បញ្ជាក់ថា រថយន្ត Pickup Truck នឹងមានការប្រកាសដាក់នៅលើទីផ្សារសកលនាពេលខាងមុខនេះ។ សូមជំរាបថា កាលពីពេលមុន មានបណ្តាញសារព័ត៌មានធំៗធ្លាប់បាននិយាយម្តងរួចមកហើយថា រថយន្តPickup Truck នេះ នឹងមានដាក់លក់នៅលើទីផ្សារប្រទេសអូស្រ្តាលី និងប្រទេសអាហ្វ្រិកខាងត្បូង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា រថយន្ត BYD Pickup Truck នេះ បានបង្ហាញវត្តមាននៅប្រទេសចិនអស់រយៈពេលយូរមកហើយ។ នៅពេលនេះ ក្រុមហ៊ុន BYD គឺបានទទួលប៉ាតង់សម្រាប់រថយន្តនេះហើយ។ ជាមួយនិងការបង្ហាញវត្តមាននៅលើទីផ្សារសកល រថយន្តនេះ នឹងមានការប្រើប្រាសនូវចង្កូតស្តាំដូចនៅក្នុងប្រទេសចិនអញ្ចឹងដែរ ប៉ុន្តែសម្រាប់លក្ខណៈពិសេសមួយចំនួនទៀតនោះ ក្រុមហ៊ុន BYD នៅមិនទាន់មានការទម្លាយចេញនៅឡើយទេ។ សម្រាប់ព័ត៌មានថ្មីនៅថ្ងៃនេះ គឺក្រុមហ៊ុនផលិតរថយន្ត និងអាគុយអគ្គិសនីដ៏ធំរបស់ពិភពលោកមួយនេះ បានធ្វើការចែករំលែកនូវរូបភាពផ្លូវការរបស់រថយន្ត Pick Up Truck នេះហើយ។ 

សម្រាប់រូបភាពដែលក្រុហ៊ុន BYD បញ្ចេញនៅពេលនេះ គឺមានការបិតពណ៌ទៅលើរថយន្ត Pick Up នេះ ជាមួយនិងពណ៌ ខៀវ និងទឹកក្រូច ពេញតួរថយន្តទាំងមូលតែម្តង។ សម្រាប់ផ្នែកខាងមុខ យើងនឹងឃើញអំពូល Headlights ចំនួនពីរគ្រាប់ ដែលមើលទៅដូចជាលេខ “8” អញ្ចឹងនៅពេលដែលបិតជិតបែបនេះ។ សម្រាប់រូបរាងវិញ រថយន្ត BYD Truck នេះ គឺមើលទៅដូចជាមានទំហំធំ និងមានកង់ធំៗ ហើយនិងមានកាង រួមជាមួយនិងកញ្ចក់ចំហៀងធំ ព្រមទាំងដៃទ្វា មានការឌីស្សាញដូចរថយន្តជំនាន់មុៗអញ្ចឹងដែរ។ 

ជាមួយគ្នានេះ រថយន្ត BYD Pickup Truck ក៏មានការប្រើប្រាស់នូវសម្បកកង់ AT ដែលផ្គត់ផ្គង់ដោយ Giti ថែមទៀតផង។ រថយន្តថ្មីនេះមានកន្លែងចាក់ប្រេងនៅលើជ្រុងខាងឆ្វេងនៃផ្នែកខាងក្រោយនៃរថយន្ត ខណៈដែលកន្លែងបញ្ចូលថាមពលអគ្គិសនីគឺស្ថិតនៅជ្រុងខាងស្តាំនៃផ្នែកខាងក្រោយនៃរថយន្ត។ ក្រុមហ៊ុន BYD បានបញ្ជាក់ថា ទំហំនៃរថយន្ត Pick Up Truck នេះ គឺប្រហែលគ្នាជាមួយនិងរថយន្ត Toyota Hilux អញ្ចឹងដែរ គឺមានវិមាត្រ 5325/1855/1815 mm។ ទំហំនេះត្រូវបានគេបញ្ជាក់ថា អាចនឹងប៉ុនគ្នាជាមួយនិង Geely’s Radar (Riddara) RD6 electric truck ដែលមានការឌីស្សាញសម្រាប់ទីផ្សារសកលដូចគ្នា។

 

រថយន្ត BYD Pickup Truck ប្រភេទ Plug-in hybrid ថ្មីនេះ មានសមត្ថភាពអាចរត់បានជាមួយនិងចំងាយដល់ទៅ 1,000km។ សម្រាប់អគ្គិសនីវិញ គឺអាចរត់បាន 100km នៅពេលសាកពេញម្តង។ នៅលើរថយន្តនេះ ក៏មានមុខងារ AR-HUD and active suspension system ផងដែរ។ ដូចមុនៗអញ្ចឹង BYD Pickup នេះ បានគឺបានបង្ហាញវត្តមាននៅចិនច្រើនដងហើយ ដោយផ្នែកខាងមុខ គឺមានការឌីស្សាញនូវ BYD logo យ៉ាងធំ។ 

យោងតាមរបាយការណ៌មុននេះ គឺបានការបញ្ជាក់ថា រថយន្តនេះ នឹងមានការនាំចេញទៅកាន់ទីផ្សារធំៗជាច្រើនរួមមានដូចជា Australia, South Africa, New Zealand, Southeast Asia និង Middle East ជាដើម។ សូមជំរាបថា នៅពេលនេះ  BYD បានចាប់ផ្តើមទម្លាយនូវព័ត៌មានមួយចំនួនរបស់រថយន្ត Truck នេះហើយបន្ទាប់ពីក្រុមហ៊ុននេះបានទទួលនូវអជ្ញាប័ណ្ណការលក់ពីស្ថាប័ន MIIT របស់ប្រទេសចិនរួចមក។ រថយន្តនេះ អាចនឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៌ Beijing Auto Show ដែលចាប់ផ្តើមពីខែមេសានេះហើយ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន