no-alternative title
no-alternative title
no-alternative title
no-alternative title

ការលក់រថយន្តអគ្គិសនីរបស់ Ford មានការកើនឡើងទ្វេរដង នៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 កន្លងទៅនេះ

ក្រុមហ៊ុនផលិតរថយន្តអាមេរិក Ford Motor Company ត្រូវបានគេរាយការណ៍ថាបានលក់រថយន្តសរុបក្នុងខែមិនាកន្លងទៅបានចំនួន 181,274 គ្រឿង កើនឡើងប្រចាំឆ្នាំ 5.4% YoY ហើយការលក់រយះពេលបីខែក្នុងត្រីមាសដំបូងឆ្នាំនេះ គឺបានចំនួន 508,083 គ្រឿង កើនឡើងប្រមាណ 6.8%។ ចំនែការលក់រថយន្តអគ្គិសនីរបស់ Ford ក៏មានការកើនឡើងខ្លាំងថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមរបាយការណ៍ Ford លក់រថយន្តអគ្គិសនីបានចំនួន 9,181 គ្រឿងកាលពីខែមីនាកន្លងទៅ ដែលកើនឡើងដល់ 333% ធៀបនឹងខែមីនាឆ្នាំ 2023 ដែលលក់បានត្រឹមតែ 2,096។ ទិន្នន័យបានបង្ហាញពីទីផ្សារនៃរថយន្តអគ្គិសនីមានចំណែកទីផ្សារកើនឡើងដល់ 5.3% ធៀបនឹងឆ្នាំមុនដែលមានត្រឹម 1.3% ប៉ុណ្ណោះ។ កាលពីឆ្នាំ 2023 ក្រុមហ៊ុន Ford គឺជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីឈរនៅលំដាប់លេខពីរនៅទីផ្សារសហរដ្ឋអាមេរិកបន្ទាប់ពី Tesla ជាមួយការលក់រថយន្តអគ្គិសនីបានចំនួនលើសពី 72,000 គ្រឿង។ ហើយសម្រាប់ត្រីមាសទីដំបូងឆ្នាំ 2024 នេះ ការលក់រថយន្តអគ្គិសនីរបស់ Ford ក៏មានដំណើរការល្អខ្លាំងផងដែរ ដោយក្នុងរយះពេល 3 ខែក្នុងត្រីមាសដំបូងឆ្នាំនេះអាចលក់បានចំនួនជាង 20,000 គ្រឿង។

សម្រាប់រថយន្តអគ្គិសនីរបស់ Ford ដែលលក់ដាច់ខ្លាំងបំផុត គឺមានចំនួនបីស៊េរី ក្នុងរួមមាន Ford Mustang Mach-Es លក់បានចំនួន 5,364 គ្រឿង (កើនឡើង 437% YoY),  Ford F-150 Lightning លក់បានចំនួន 2,907 គ្រឿង (កើនឡើង 321% YoY) និង Ford E-Transit លក់បានចំនួន 910 គ្រឿង (កើនឡើង 124% YoY)។ ទោះជាយ៉ាងណាក្រុមហ៊ុន Ford មិនបានបញ្ជាក់របាយការណ៍ស្តីពីការលក់រថយន្តប្រភេទ Plug-in Hybrid ដូចជាម៉ូដែល Ford Escape PHEV ក៏ដូចជាម៉ាក Lincoln PHEV នោះឡើយ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ដោយ ប៉េងលីន
MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ដោយ ប៉េងលីន
Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

ដោយ ប៉េងលីន