no-alternative title
no-alternative title

Lucid បង្ហាញគំរូរថយន្តអគ្គិសនីក្នុងពេលអនាគតរបស់ខ្លួន ត្រៀមប្រកួតប្រជែងជាមួយ Tesla Roadster

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីម៉ាក Lucid បានធ្វើការសហការជាមួយនឹងនិសិត្សនៃសកលវិទ្យាល័យ Academy of Art University School of Industrial Design ធ្វើការបង្ហាញគំរូឌីស្សាញរថយន្តអគ្គិសនីនាពេលអនាគតរបស់ខ្លួន ដែលមិនធ្លាប់មានពីមុនមក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គំរូនៃរថយន្តអគ្គិសនីបែបពេលអនាគតរបស់ Lucid នេះ គឺបានបង្ហាញឲ្យឃើញថា វាជារថយន្តដែលដំណើរការដោយប្រព័ន្ធ Four-Wheel Drive (4WD) ដែលមានការឌីស្សាញយកលំនាំរថយន្តនៅខ្សែភាពយន្ត “TRON” ដែលមានតួរខ្លួនស្ទើរតែទាំងមូលរចនាដោយកញ្ចក់ឆ្លុះហៅថា Translucent bodywork, Sleek lines ជាមួយនឹងប្រព័ន្ធទំនើប Holographic dash និងមានទ្វារបើកឡើងទៅលើ ឬហៅថា Pop-Open Door។

 

ទោះជាយ៉ាងណា Lucid ត្រូវបានគេដឹងថា មិនបានបំផុសគំនិតក្នុងការរចនារថយន្តនេះទេ។ ប៉ុន្តែផ្ទុយទៅវិញ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះ បាននឹងកំពុងធ្វើការរៀបចំការប្រកួតប្រជែង ដែលមានការចូលរួមពីក្រុមនិស្សិតផ្នែករចនាមួយចំនួនរបស់សាកលវិទ្យាល័យ Academy of Art University School of Industrial Design ដែលការប្រលងប្រជែងនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល 90 ថ្ងៃ ដែលមានការចូលរួមត្រួតពិនិត្យពីក្រុមអ្នកជំនាញខាងផ្នែករចនារបស់ Lucid ផងដែរ។

 

ដោយពួកគេនឹងផ្តល់មតិត្រឡប់ទៅកាន់ក្រុមនិសិត្សដែលបានចូលរួម។ សម្រាប់គំរូរថយន្តអគ្គិសនីបែបអនាគតដែលបានបង្ហាញមកនេះ ត្រូវបានគេនិយាយថា វាជាស្នាដៃរបស់លោក Jaichen (Justin) Xu។

 

លោក Derek Jenkins ដែលជាអនុប្រធានផ្នែករចនា និងម៉ាកយីហោ Lucid មានប្រសាសន៍ថា៖ "កិច្ចសហការនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការទាញយកថាមពល និងការច្នៃប្រឌិតនេះ។ តាមរយៈការជំរុញសិស្សនិសិត្សឱ្យស្រមៃមើលអនាគតនៃការរថយន្តឡើងវិញ ហើយយើងអាចស្រាយគំនិតថ្មីដ៏អស្ចារ្យក្នុងការរចនាយានយន្ត និងមុខងារទំនើប ក៏ដូចជានិងនិរន្តរភាព ដោយធានាថា យើងបន្តឈានមុខគេក្នុងការបង្កើតរថយន្តអគ្គិសនីដ៏ប្រណិត និងទំនើបទាន់សម័យ”។ ហើយសម្រាប់គំរូនៃរថយន្តអគ្គិសនីបែបអនាគតដ៏ទំនើបរបស់ Lucid មួយនេះ គឺជាសក្ខីភាពនៃគំនិតច្នៃប្រឌិតថ្មីដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងសម្រាប់ទីផ្សាររថយន្តអគ្គិសនីនាពេលអនាគត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន