no-alternative title
no-alternative title
no-alternative title
no-alternative title

នៅក្នុងឆ្នាំ 2024 នេះ ការផលិតរថយន្តអគ្គិសនី Xiaomi SU7 អាចធ្វើបានត្រឹមតែ 6 ម៉ឺនគ្រឿងប៉ុណ្ណោះ

យោងតាមការប្រកាសចេញពីក្រុមហ៊ុនសិក្សាស្រាវជ្រាវមួយដែលមានឈ្មោះថា CreditSights បានបញ្ជាក់ថា ការផលិតទៅលើរថយន្តអគ្គិសនី Xiaomi SU7 គឺអាចធ្វើបានត្រឹម 6 ម៉ឺនគ្រឿងប៉ុណ្ណោះក្នុងឆ្នាំ 2024 នេះ។ ស្របពេលជាមួយគ្នានេះ សារព័ត៌មាននៅក្នុងប្រទេសចិន ក៏បានផ្សព្វផ្សាយស្រដៀងគ្នានេះដែរ ដោយបានសសេរថា រោងចក្រផលិតរថយន្តអគ្គិសនី Xiaomi SU7 ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំងមួយនេះ អាចដំណើរការសង្វាក់ផលិតកម្មបានចន្លោះពី 4,000 ទៅ 5,000 គ្រឿង សម្រាប់ខែមេសានេះ ហើយនិងអាចបង្កើនបាន 6,000 នៅត្រឹមដំណាច់ឆ្នាំ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែបានប្រគល់រថយន្តរបស់ខ្លួនចំនួន 5 ពាន់គ្រឿងជូនដល់អតិថិជនរបស់ខ្លួនហើយ ដែលនេះ គឺជាម៉ូដែល Founders Edition (FE) ដែលក្រុមហ៊ុននេះបានធ្វើការផលិតកាលខែមីនាកន្លងទៅ។ ក្រុមហ៊ុននេះ បានចាប់ផ្តើមប្រគល់រថយន្តជូនដល់អតិថិជនកាលពីថ្ងៃទី 3 ខែមេសានេះ ហើយសម្រាប់ម៉ូដែលនេះ ក្រុមហ៊ុនបានផ្តល់នូវអត្ថប្រយោជន៌ជាច្រើនសម្រាប់អតិថិជនរបស់ខ្លួន។

ទាក់ទងព័ត៌មាននេះ ក៏ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតដែលមានប្រភពនៅចិន រាយការណ៌ថា ក្រុមហ៊ុន Xiaomi អាចផផលិតរថយន្តអគ្គិសនីរបស់ខ្លួនបានចំនួន 300 គ្រឿងនៅក្នុងមួយថ្ងៃ ដែលតួរលេខនេះ បង្ហាញថា អ្នកដែលបានបញ្ជាទិញរថយន្តនេះ គឺត្រូវរង់ចំារយៈពេលដល់ទៅ 8 ខែទំរាំបានរថយន្តរបស់ខ្លួន។ សូមជំរាបថា រថយន្តអគ្គិសនីXiaomi SU7 ដែលមានសមត្ថភាពអាចរត់បានចំងាយ 700km នេះត្រូបានក្រុមហ៊ុននេះប្រកាសដាក់លក់ក្នុងតម្លៃ 215,900 យ៉ន់ (29,900 USD) ប៉ុណ្ណោះសម្រាប់ទីផ្សារប្រទេសចិន។

សេចក្តីរាយការណ៌កន្លងមក បានបញ្ជាក់ថា ត្រឹមតែ 27 នាទីប៉ុណ្ណោះ ក្រុមហ៊ុន Xiaomi ទទួលបាននូវការបញ្ជាទិញរហូរដល់ទៅ 50,000 គ្រឿង ហើយគិតត្រឹមថ្ងៃពុធកន្លងទៅនេះ ការបញ្ជាទិញមុនបានកើនឡើងដល់ 100,000 គ្រឿងហើយ។ ដោយសារតែចំនួនការបញ្ជាទិញខ្លាំងពេក ក្រុមហ៊ុនក៏បានធ្វើការlock-in នៅត្រឹម 40,000 គ្រឿងផងដែរ។ 

 

  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម