no-alternative title
no-alternative title
no-alternative title
no-alternative title

Peugeot E-5008 រថយន្តស៊េរីថ្មី កៅអីបីជួរ បង្ហាញខ្លួននៅទីផ្សារអឺរ៉ុប ជាមួយជម្រើសប្រើអគ្គិសនីសុទ្ធ និង Plug-in-Hybrid

រថយន្តប្រភេទ SUV 3-row seats ជំនាន់ទីបីរបស់ក្រុមហ៊ុន Peugeot ម៉ូដែល E-5008 បានចេញលក់នៅទីផ្សារអឺរ៉ុបជាផ្លូវការណ៍ដោយមានជម្រើសប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ (all-electric powertrain) និងជម្រើសប្រើម៉ាស៊ីន Hybrid។ បន្ថែមពីនេះម៉ាកយីហោរថយន្តរបស់ប្រទេសបារាំង ដែលបច្ចុប្បន្នត្រូវបានគ្រប់គ្រង់ដោយក្រុមហ៊ុន Stellantis មួយនេះត្រូវបានគេដឹងទៀតថា បានត្រៀមខ្លួនក្នុងការប្រកាសចេញរថយន្តកូនកាត់ខ្នាតមធ្យម mid-hybrid ដែលមានតម្លៃធូរថ្លៃមួយទៀតផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Peugeot E-5008 គឺជាកំនែប្រែថ្មីនៃជំនាន់ E-3008 ដែលត្រូវបានក្រុមហ៊ុនធ្វើការណែនាំបង្ហាញចេញផ្លូវការណ៍កាលពីអំឡុងឆ្នាំ 2023។ រថយន្ត SUV កៅអីបីជួរស៊េរីថ្មីនេះ ផលិតឡើងដោយប្រើប្រាស់ទម្រង់គ្រោងឆ្អឹង STLA Medium Platform ដោយមានបណ្តោយ 188.5 អ៊ីង X ទទឹង 74.4 អ៊ីង X កម្ពស់ 66.5 អ៊ីង និងគម្លាតកង់មុខទៅកង់ក្រោយ 114.1 អ៊ីង។

Peugeot E-5008 មានការរចនាបែប boxy shape ជាងជំនាន់មុនដើម្បីធ្វើឲ្យផ្ទៃខាងក្នុងមានទំហំទូលាយ និងមានទំហំធំទូលាយជាងបើធៀបនឹងម៉ូដែល E-3008។ នៅផ្នែកខាងក្នុងនៅលើ Dashboard មានបំពាក់នូវអេក្រង់កម្សាន្តទំហំធំដល់ 21-inch នៅកណ្តាល ហើយនៅផ្នែកកណ្តាលមានមុខងារ touch control សម្រាប់បញ្ជាមុខងារសំខាន់បានចំនួន 10 ផ្សេងគ្នា។

សម្រាប់ម៉ូដែលធន់បង្គួរ Peugeot E-5008 មានបំពាក់នូវម៉ាស៊ីន 1.5-liter gasoline Engine 48-Volt Hybrid engine មានបីស៊ីឡាំងមានជំនួសដោយ Turbocharge អាចផលិតកំលាំងបាន 136 សេះ ជាមួយប្រព័ន្ធប្រអប់លេខអេឡិចត្រូនិចស្វ័យប្រវត្តិ 6 វគ្គ ( six-speed, dual-clutch automatic transmission)។ បន្ថែមពីនេះជាមួយការរួមបញ្ចូលនូវប្រព័ន្ធម៉ាស៊ីន Plug-in hybrid គឺអាចផលិតកំលាំងបាន 150 សេះ ជាមួយម៉ូទ័រអគ្គិសនីមួយកំលាំង 123 សេះ ដែលសរុបកំលាំង គឺអាចផលិតបានដល់ 195 សេះ ជាមួយមួយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 7 វគ្គ (seven-speed, dual-clutch auto)។ សម្រាប់ម៉ូដែល Peugeot E-5008 PHEV អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានដល់ជាង 80km ហើយសម្រាប់ធុងម៉ាស៊ីនហ្គាសអាចផ្ទុកបានចំនុះ 15.8 ហ្គាឡុង ឬប្រមាណ 60 លីត្រ។

ចំនែកម៉ូដែល Peugeot E-5008 all-electric វិញមានជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ និងពីរ។ ដោយម៉ូដែល single-motor មានជម្រើសពីរកំលាំង គឺ 210 សេះ និង 228 សេះ ដំណើរការដោយប្រព័ន្ធ Front-wheel-drive (FWD) ហើយប្រព័ន្ធម៉ូទ័រទាំងពីរជម្រើសមានកំលាំងរមូល 254 pound-feet ដូចគ្នា។ ដោយឡែកសម្រាប់ម៉ូដែលប្រើម៉ូទ័រពីរ Dual-electric motor ដំណើរការដោយប្រព័ន្ធ all-wheel-drive (AWD) ហើយអាចផលិតកំលាំងបាន 318 សេះ។

ហើយម៉ូដែល E-5008 FWD មានបំពាក់នូវកញ្ចប់អាគុយទំហំ 73kWh និង 98kWh ដែលសាកមួយពេញម្តងអាចបើកបរបានចំងាយផ្លូវជាង 500km និង 660km។ ចំនែកម៉ូដែល AWD វិញត្រូវបានគេដឹងថាបំពាក់កញ្ចប់អាគុយទំហំធំជាងទាំងពីរម៉ូដែល FWD ប៉ុន្តែ មិនបានបញ្ជាក់ពីទំហំ និងរយះចំងាយដែលថាមពលអាគុយអាចធ្វើបាននោះទេ។

ក្រុមហ៊ុន Peugeot មានការធានាទៅលើអាយុកាលរបស់អាគុយអគ្គិសនីរយះពេល 8 ឆ្នាំ ឬ 16 ម៉ឺនគីឡូម៉ែត្រ។ ហើយបន្ទាប់ពីនេះ ក្រុមហ៊ុនបានបញ្ជាក់ថា ថាមពល សាកភ្លើងនៃកញ្ចប់អាគុយ គឺមិនអាចធ្លាក់នៅក្រោម 70%។ ដោយឡែកសម្រាប់ស្តង់ដារនៃការសាកភ្លើង គឺគាំទ្រ 11-kW Charger ហើយក៏អាចសាកជាមួយកំលាំង 22-kW Charger ខណៈដែលការសាកជាមួយប្រព័ន្ធ DC Charger គឺធ្វើបានដល់ 160kW។ តាមការបញ្ជក់ពី Peugeot ការសាកភ្លើង 10 នាទី គឺគ្រប់គ្រាន់អាចឲ្យ E-5008 បើកបានចំងាយផ្លូវជាង 96 គីឡូម៉ែត្រឯណោះ។ ចំនែកការសាកភ្លើងនៅតាមស្ថានីយ៍សាកថ្មកំលាំងខ្លាំង គឺអាចសាកពី 20% ទៅ 80% ប្រើពេលប្រមាណជា 30 នាទីប៉ុណ្ណោះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម