no-alternative title
no-alternative title
no-alternative title
no-alternative title

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីការបង្ហាញខ្លួននៅក្នុងប្រទេសថៃកាលពីខែមុននេះ ក្រុមហ៊ុន Kia តាមរយៈដៃគូចែកចាយក្នុងស្រុករបស់ខ្លួនដែលមានឈ្មោះថា Dinamikjaya Motors ពេលនេះបានប្រកាសថារថយន្តអគ្គិសនីទំនើបប្រភេទ SUV ម៉ូដែល EV9 របស់ខ្លួន ដែលទើបតែទទួលបានពានរង្វាន់ជារថយន្តប្រណិតប្រចាំឆ្នាំរបស់ពិភពលោក និងរថយន្តអគ្គិសនីដ៏ទំនើបបំផុតប្រចាំឆ្នាំរបស់ពិភពលោក ឬ 2024 World Car of the Year and World Electric Vehicle of the Year បានបើកសម្រាប់ការកក់នៅទីនេះសម្រាប់ទីផ្សារប្រទេសម៉ាឡេស៊ី។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះជាយ៉ាងណាសម្រាប់តម្លៃមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែ ប្រសិនបើអតិថិជនមានចំណាប់អារម្មណ៍អាចធ្វើការកក់មុននៅតាមបណ្តាកន្លែងតាំងបង្ហាញដែលនៅជិត ឬអាចធ្វើការកក់មុនតាមរយះទម្រង់បែបបទតាមរយះគេហទំព័រផ្លូវការណ៍របស់ក្រុមហ៊ុនបាន។ យ៉ាងណាមិញសម្រាប់ការមកដល់ទីផ្សារប្រទេសម៉ាឡេស៊ីនៃរថយន្ត Kia EV9 ហាក់មិនមែនជារឿងថ្មីនោះទេ ព្រោះថា រថយន្តអគ្គិសនីទំនើបមួយនេះត្រូវបានគេប្រទះឃើញមានវត្តមាននៅលើដងវិថីរបស់ប្រទេសនេះជាច្រើនរួចហើយ។ ក្រុមហ៊ុន Kia មិនទាន់បានផ្តល់ព័ត៌មានកម្អិតណាមួយអំពីរថយន្ត SUV ដ៏ទំនើបរបស់ខ្លួននៅឡើយទេ រួមទាំងលក្ខណៈបច្ចេកទេសរបស់រថយន្តសម្រាប់ទីផ្សារប្រទេសម៉ាឡេស៊ីផងដែរ។


ដោយឡែកនៅក្នុងប្រទេសថៃ រថយន្ត Kia EV9 ត្រូវបានក្រុមហ៊ុនផ្តល់ជូនជម្រើសពីរប្រភេទ ប៉ុន្តែបំពាក់កញ្ចប់ថាមពលអាគុយទំហំ 99.8 kWh ដូចគ្នា។ ជម្រើសស្តង់ដាររបស់ Kia EV9 គឺ Earth Long Range មានបំពាក់ដោយម៉ូទ័រអគ្គិសនីដែលបំពាក់នៅខាងក្រោយតែមួយមាន 204 សេះ និងកម្លាំងបង្វិល 350 Nm និងផ្តល់ឲ្យការបើកបរបានដល់ទចំងាយផ្លូវ 542 គីឡូម៉ែត្រ នេះបើតាមការបញ្ជាក់ពីស្ថាប័ន WLTP។ មួយជម្រើសទៀតហៅថា Kia EV9 GT-Line AWD ដែលបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីពីរដំណើរការដោយប្រព័ន្ធ All-wheel-Drive ដែលអាចផលិតថាមពលសរុបដល់ 385 សេះ និងកម្លាំងបង្វិល 700Nm ដែលអាចបើកបរបានចំងាយផ្លូវ 482 គីឡូម៉ែត្រ តាមការបញ្ជាក់ពីស្ថាប័ន WLTP។

Kia EV9 ទាំងពីរម៉ូដែល គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន DC Fast Charging កំលាំង 350kW ដោយប្រើប្រព័ន្ធសាកចរន្តអគ្គិសនីកំលាំង 800V ដែលអាចសាកភ្លើងពី 10% ទៅ 80% ប្រើពេលខ្ទង់ 24 នាទីប៉ុណ្ណោះ។ រថយន្តអគ្គិសនី EV9 SUV នេះ ត្រូវបានផលិតឡើងដោយឈរលើមាត្រដ្ឋាន e-GMP Platform ដែលអនុញ្ញាតិឲ្យរថយន្តនេះ គាំទ្រជាប្រព័ន្ថ  vehicle-to-load (V2L) ជាមួយកម្រិតបញ្ចេញថាមពលអគ្គិសនីបានដល់ 3.58kW សម្រាប់ការប្រើប្រាស់ទូទៅបានថែមទៀតផង។

Kia EV9 ទាំងពីរម៉ូដែលមានកៅអីតំរៀបជា 2-2-2 ដោយម៉ូដែល EV9 Earth Long Range អាចធ្វើការសេរេបានសម្រាប់កៅអីជួរទីពីរជាមួយមុខងារ swivel functionality ខណៈកៅអីរបស់ម៉ូដែល EV9 GT-Line AWD មានមុខងារ electrically-adjustable “Relaxation” seats ជាមួយមុខងារក្តៅត្រជាក់ដូចគ្នានឹងម៉ូដែល Kia Carnival ដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍