no-alternative title
no-alternative title
no-alternative title
no-alternative title

Geely Panda mini-EV រថយន្តអគ្គិសនីខ្នាតតូចច្រឡឹងបានបន្ថែមម៉ូដែលពិសេសថ្មីមួយទៀតឈ្មោះថា Go Kart Edition

ថ្មីៗនេះ Geely បានបញ្ចេញរូបរាងនៃរថយន្តអគ្គិសនីខ្នាតតូចម៉ូដែលពិសេសថ្មីរបស់ខ្លួនដែលជាកំនែថ្មីចេញពីស៊េរី Geely Panda mini-EV ដែលមានឈ្មោះថា Go Kart Edition។ សម្រាប់ម៉ូដែលពិសេសថ្មីនេះត្រូវបានក្រុមហ៊ុនបញ្ជាក់ថា បានធ្វើការ Inspired ចេញពីប្រភេទនៃកូនរថយន្តប្រណាំង go-kart ឬត្រូវបានគេស្គាល់ថា go-Cart ដូចដែលឈ្មោះដែលត្រូវបានដាក់ឲ្យ ហើយសម្រាប់ Go-Kart Edition នេះ គឺមានទីផ្សារផ្តោតសំខាន់ទៅលើអ្នកប្រើប្រាស់វ័យក្មេង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់ពី Geely បានឲ្យដឹងថាការលក់នៃកូនរថយន្តអគ្គិសនីខ្នាតតូចច្រឡឹងរបស់ខ្លួន គិតចាប់ពីថ្ងៃប្រកាសចេញមកទល់នឹងពេលបច្ចុប្បន្ន គឺបានចំនួន 130,000 គ្រឿង ដោយក្នុងនោះរាប់បញ្ចូលនូវម៉ូដែលដូចជា Litter Yellow Duck Limited Edition, Panda Knight និង Dragon Edition ជាដើម។

ក្រុមហ៊ុន Geely មិនទាន់បានបញ្ជាក់ពីតម្លៃរបស់ម៉ូដែលពិសេសថ្មី Go-Kart Edition របស់ Panda mini-EV របស់ខ្លួននៅឡើយទេនៅពេលនេះ។ បើតាមជួរនៃតម្លៃរបស់ Panda mini-EV គឺចាប់ពីខ្ទង់ $41,00 ដល់ $8,200 នៅទីផ្សារប្រទេសចិន។

សម្រាប់ម៉ូដែល Geely Panda mini-EV ស្តង់ដារ គឺមានកៅអីបួន និងមានពណ៌ខ្មៅ ហើយនិងមានយ៉ាន់កង់រំលេចដោយពណ៌ផ្កាឈូក និងស រចនាជារាងសញ្ញាបូក។ រថយន្តអគ្គិសនីខ្នាតតូចច្រឡឹងនេះមានទំហំវិមាត្ររួម 3150/1540/1685mm និងគម្លាតកង់មុខទៅក្រោយ 2015mm។ នៅលើផ្នែកខាងក្រោយនៃដំបូលមានបំពាក់ស្លាប Top tail wing ដូចគ្នាកូនរថយន្តប្រណាំង go-Kart ដែរ។ Panda mini-EV ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីខាងក្រោយប្រភេទ permanent magnet synchronous motor ដែលមានកំលាំង 30kW និងប្រព័ន្ធរមូល 110Nm។ រថយន្តអគ្គិសនីខ្នាតតូចនេះ មានមុខងារបើកបរពីរ គឺ Normal និង Sport Mode។ 

ទោះជាយ៉ាងណា ក្រុមហ៊ុនមិនបានបង្ហាញពីកញ្ចប់ថាមពលថ្មដែលបំពាក់នូវលើ Panda mini-EV នោះទេ គ្រាន់តែបង្ហាញថា រថយន្តនេះ គាំទ្រប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន DC Fast Charging ដែលសាកពី 30% ទៅ 80% ប្រើពេលប្រមាណ 30 នាទី ហើយក៏គាំទ្រមុខងារ AC Slow Charging ផងដែរ។

នៅផ្នែកខាងក្នុងមិនមានផ្លាស់ប្តូរនោះទេ ដោយក្នុងនោះមានអេក្រង់កម្សាន្តនៅកណ្តាលប្រភេទថាច់ស្រ្គីនទំហំ 8-inch និងអេក្រង់ LCD Instrument ទំហំ 9.2-inch ហើយនិងដៃចង្កូតដែលរចនាជារាងអក្សរ D (D-Shaped Steering wheel)។ សម្រាប់អេក្រង់កម្សាន្ត គាំទ្រមុខងារ wireless connection, voice control, navigation, និង multimedia entertainment រួមទាំងមុខងារបញ្ជាតាមរយះទូរស័ព្ទដៃ Remote Control ដែលអាចធ្វើការបញ្ជាក្នុងការបើក និងចាក់ទ្វាររថយន្តថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍