no-alternative title
no-alternative title
no-alternative title
no-alternative title

លោក Lei Jun នឹងជូនរថយន្ត Xiaomi SU7 មួយគ្រឿងទៅកាន់អ្នកគ្រប់គ្រង Redmi ប្រសិនបើការលក់ Redmi Turbo 3 ស្របតាមការរំពឹងទុក

ថ្មីៗនេះ ក្រុមហ៊ុន Xiaomi Auto បានប្រគល់នូវរថយន្ត Xiaomi SU7 ជូនដល់អតិថិជនរបស់ខ្លួនហើយ ដែលព្រឹត្តិការណ៌នេះ  បានប្រារព្ធឡើងនៅក្នុងរោងចក្រ Xiaomi Automobile Factory នៅក្នុង Yizhuang នៃទីក្រុងប៉េកាំង។ លោក Lei Jun ដែលជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi បានធ្វើជាអធិបតី ហើយនិងបានបើកទ្វាររថយន្ត SU7 និងប្រគល់រថយន្តនេះ ទៅអោយម្ចាស់រថយន្ត ដែលបានកម្មង់ទិញរថយន្តនេះដោយផ្ទាល់ថែមទៀតផង។ នៅថ្ងៃនេះ លោក Lei Jun ប្រកាសថា គាត់នឹងជូនកាដូរថយន្ត SU7 នេះ ទៅកាន់អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Redmi លោក Wang Teng Thomas ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដំណឹងនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុន Redmi បានប្រកាសអំពីកាលបរិច្ឆេទនៃការប្រកាសជាផ្លូវការទៅលើស្មាតហ្វូន Redmi Turbo 3 ថ្មីរបស់ខ្លួននៅថ្ងៃទី 10 ខែមេសាខាងមុខនេះ។ លោក Lei Jun បាននិយាយថា ប្រសិនបើគោលដៅនៃការលក់ដំបូងទៅលើស្មាតហ្វូន Redmi Turbo 3 នេះ សម្រេចបានទៅតាមការគ្រោងទុកនោះ លោក Wang Teng នឹងទទួលបាននូវ រង្វាន់រថយន្ត SU7។ មនុស្សមួយចំនួននៅលើបណ្តាញសង្គមក៏មានការភ័ន្តច្រឡំពាក់ព័ន្ធទៅនឹងការជូនរង្វាន់ដល់អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Redmi។ អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Redmi លោក Wang Teng ក៏បានបញ្ជាក់អំពីគោលដៅនៃការលក់ទៅលើស្មាតហ្វូនថ្មីរបស់ខ្លួនផងដែរ។

លោក Wang Teng បាននិយាយថា ក្រុមការងារ Redmi បានធ្វើការងារបានយ៉ាងល្អទៅលើស្មាតហ្វូន Turbo 3 នេះ ហើយគាត់ជឿជាក់ថា ស្មាតហ្វូននេះ នឹងលក់បានយ៉ាងល្អនៅលើទីផ្សារ។ ប្រសិនបើក្រុមការងារ Redmi អាចសម្រេចបាននូវគោលដៅនៃការលក់ទៅលើស្មាតហ្វូន Redmi Turbo 3 នេះ គាត់នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ពួកគេផងដែរ។

បើនិយាយអំពីស្មាតហ្វូនថ្មីនេះ អាចនឹងក្លាយជាស្មាតហ្វូនប្រភេទ flagship killer ហើយនេះ គឺជាផលិតផលដំបូងបំផុតនៃត្រកូល Turbo Series ថ្មីរបស់ក្រុមហ៊ុន Redmi នេះ។ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapdragon 8s Gen 3 ដែលជាឈីបថ្មីនៃ Snapdragon 8 Gen 3 ដែលនឹងធ្វើអោយម៉ូដែលនេះ ក្លាយជាស្មាតហ្វូនថ្នាក់កណ្តាលដ៏ខ្លាំងក្លាជាក់ជាមិនខាន។ បើមើលទៅលើរូបភាពជាច្រើនដែលចែករំលែកដោយក្រុមហ៊ុននេះនៅលើ Weibo ក៏មានទម្លាយថា ស្មាតហ្វូន Redmi Turbo 3 នឹងមានអេក្រង់រាបស្មើយ៉ាងទាក់ទាញបំផុត៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន