no-alternative title
no-alternative title

TOYOTA បានប្រកាសចេញលក់ជាផ្លូវការណ៍រថយន្ត Camry ស៊េរីឆ្នាំ 2025 ជាមួយតម្លៃចាប់ពី $28,400

ថ្មីៗនេះក្រុមហ៊ុន TOYOTA បានប្រកាសចេញលក់រថយន្ត Camry ស៊េរីថ្មីឆ្នាំ 2025 ជាផ្លូវការណ៍នៅទីផ្សារជាមួយតម្លៃខ្ទង់ចាប់ពី $28,400 ឡើងទៅនៅទីផ្សារសហរដ្ឋអាមេរិក។ រថយន្តប្រភេទ Sedan ដ៏ពេញនិយម និងលក់ដាច់ខ្លាំងបំផុតរបស់ TOYOTA មួយនេះ មានជម្រើសបួនម៉ូដែលដូចជា LE, XLE, SE និង XSE ហើយនិងមានតែជម្រើសប្រើម៉ាស៊ីន Hybrid តែប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

TOYOTA Camry 2025 បំពាក់នូវម៉ាស៊ីន Hybrid ចំនុះ 2.5L មាន 4-ស៊ីឡាំង អាចផលិតកំលាំងបាន 184 សេះ និងកំលាំងរមូល 163-pound-feet រួមជាមួយការប្រើប្រាស់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរដែលអាចផលិតកំលាំងបាន 225 សេះសម្រាប់ម៉ូដែលប្រើប៉ុងមួយ។ ចំនែកម៉ូដែលប្រើប៉ុងពីរ (AWD) បានបំពាក់បន្ថែមនូវម៉ូទ័រអគ្គិសនីចំនួនបីដែលអាចផលិតកំលាំងបានដល់ 232 សេះ។ រថយន្ត Sedan ដ៏ពេញនិយមស៊េរីថ្មីរបស់ជប៉ុនមួយនេះប្រើប្រាស់កញ្ចប់អាគុយប្រភេទ Lithium-ion ទំហំ 0.6kWh ដែលបំពាក់នៅខាងក្រោយកៅអីជួរខាងក្រោយ ដែលជួយអោយរថយន្ត TOYOTA Camry 2025 នេះស៊ីសាំងកាន់តែតិចបំផុតត្រឹម 4.5 លីត្រប៉ុណ្ណោះ ក្នុងចំងាយ 100 គីឡូម៉ែត្រ។ រថយន្ត Camry ស៊េរីថ្មីឆ្នាំ 2025 របស់ TOYOTA នេះ ប្រើប្រាស់ប្រអប់លេខអូតូប្រភេទ eCVT ដែលចូលលេខបានលឿនជាងមុន។

ចូលមកការឌីស្សាញវិញ រថយន្ត TOYOTA Camry 2025 ត្រូវបានក្រុមហ៊ុនធ្វើការផ្លាស់ប្តូររចនាថ្មីទាំងស្រុងពីជំនាន់មុន ដោយការឌីស្សាញរបស់វាត្រូវបានយកលំនាំតាមម៉ូដែល TOYOTA Pruis ស៊េរីថ្មីចុងក្រោយ។ ដោយក្នុងនោះនៅផ្នែកខាងមុខត្រូវបានរចនាឡើងជាមួយអំពូល Daytimes running light ជាប្រភេទ LED មានរាងជាអក្សរ C ជាមួយអំពូលចង្កៀងបំភ្លឺពេលយប់ជាប្រភេទ LED ផងដែរ ដែលដំណើរការស្វ័យប្រវត្តិថែមទៀតផង។

ចំនែកផ្ទាំងប៉ាណាមុខវិញ ត្រូវបានរចនាឡើងជាមួយទំហំធំដែលមើលទៅកាន់តែមានភាពទាក់ទាញ និងកាចខ្លាំងជាងមុន។ ងាកមកផ្នែកនៅខាងក្រោយវិញ ត្រូវបានរចនាឡើងបែបស្ព័រយ៉ាងទាក់ទាញ រំលេចជាមួយស្តុបបំភ្លឺខាងក្រោយជាប្រភេទ LED ភ្លឺច្បាស់រចនាជារាងអក្សរ C។ នៅផ្នែកចំហៀង គឺរក្សាការឌីស្សាញដៃទ្វារទាំងបួនដូចគ្នានឹងជំនាន់មុនៗដដែល។ TOYOTA Camry 2025  មានជម្រើសយ៉ាន់កង់ទំហំចាប់ពី 18-inch ដល់ 19-inch។

និយាយពីផ្នែកខាងក្នុង TOYOTA Camry 2025 គឺត្រូវបានរៀបចំរចនាឡើងថ្មីកាន់តែមានភាពប្រណិត និងទំនើប ដោយក្នុងនោះមានដូចជាការបំពាក់នូវកុងទ័រប្រភេទឌីជីថលទំហំធំដល់ 12.3-inch, អេក្រង់កម្សាន្តនៅកណ្តាលទំហំ 12.3-inch ជាប្រភេទ Touch Screen អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto, ប្រើប្រាស់ប្រព័ន្ធសោរ Smart key, ប្រព័ន្ធម៉ាស៊ីនត្រជាក់មុខក្រោយ (2-zone air-conditioners), កន្លែងសាកថ្មទូរស័ព្ទឥតខ្សែ (Wireless Charging Pad), កៅអីស្បែកមានមុខងារកំដៅ, កញ្ចក់ទប់សំឡេងរំខានពីខាងក្រៅ និងប្រព័ន្ធភ្លើង Ambient Light នៅតាមកាប៊ីនជាដើម។

បើនិយាយពីប្រព័ន្ធសុវត្ថិភាពក្នុងការបើកបរវិញ TOYOTA Camry 2025 បានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា TOYOTA Safety Sense 3.0 ដែលក្នុងនោះរួមបញ្ចូលនូវមុខងារពិសេសៗដូចជា ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្រ្វាំងបញ្ឈប់ឡានស្វ័យប្រវត្តិ (Pre-Collision System), ប្រព័ន្ធកំនត់ល្បឿន និងបន្ថយល្បឿនតាមរថយន្តខាងមុខស្វ័យប្រវត្តិ (Full-Speed range dynamic radar cruise control),  ប្រព័ន្ធជំនួយការបើកបរនៅលើដៃចង្កូត និងរំលឹកអ្នកបើកបរឲ្យស្ថិតនៅលើគន្លងត្រឹមត្រូវ ( Lane Departure Alert with Steering Assist), ប្រព័ន្ធរក្សាឡានឲ្យស្ថិតនៅចំកណ្តាលគន្លងផ្លូវ (Lane Tracing Assist), ប្រព័ន្ធជំនួយការចូលចត់ និងចាប់ហ្វ្រាំងស្វ័យប្រវត្តិ ( Parking assist with automatic braking) ជាដើម។ ចំនែកនៅលើម៉ូដែល XLE និង XSE មានបំពាក់នូវប្រព័ន្ធបង្ហាញនៅលើកញ្ចក់ខាងមុខ (Head-up-Display) ទំហំ 10-inch ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

ដោយ ប៉េងលីន
ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

ដោយ ប៉េងលីន