no-alternative title
no-alternative title

ការឌីស្សាញរូបរាងខាងក្រៅ និងសមត្ថភាពនៃរថយន្ត GWM Haval H6 ស៊េរីឆ្នាំ 2024 ត្រូវបានបង្ហាញចេញកាន់តែច្បាស់

ថ្មីៗនេះមានការបង្ហាញចេញនូវការឌីស្សាញរូបរាងខាងក្រៅនៃរថយន្តស៊េរីថ្មីរបស់ក្រុមហ៊ុន Haval ដែលជាបុត្រសម្ព័ន្ធរបស់ GWM (Great Wall Motors) ម៉ូដែល Haval H6 ស៊េរីឆ្នាំ 2024។ បើតាមរូបភាពបង្ហាញថា ការឌីស្សាញខាងក្រោយរបស់រថយន្តស៊េរីថ្មីនេះ គឺមានការកែប្រែថ្មីមួយចំនួនកាន់តែមានភាពទំនើប និងទាក់ភ្នែកជាងម៉ូដែលបច្ចុប្បន្ន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយការឌីស្សាញផ្នែកផ្ទាំងប៉ាណាខាងមុខមានទំហំធំស្ទើរតែពេញក្បាលនៃរថយន្តរំលេចជាមួយអំពូល Daytime running light ប្រភេទ LED រួមជាមួយអំពូលស៊ីញ៉ូបញ្ឈរចុះក្រោម។ ចំនែកចង្កៀងបំភ្លឺផ្លូវនៅពេលរាត្រី (Headlight) ជាប្រភេទ (Starlight) ដែលបង្គុំឡើងដោយអំពូល LED ចំនួន 54 គ្រាប់ដែលអាចជះពន្លឺបានឆ្ងាយពីចន្លោះ 110 ទៅ 190 ម៉ែត្រ។

 

ចំនែកផ្នែកខាងក្រោយរំលេចជាមួយអំពូលភ្លើងប្រភេទ LED ដែលមានការឌីស្សាញរាងអក្សរ Y ភ្លឺច្បាស់ និងរំលេចដោយនិមិត្តសញ្ញា HAVAL នៅកណ្តាល និងមាន Spoiler ស្ថិតនៅខាងលើ។ បើតាមប្រភពបានបញ្ជាក់ថា សម្រាប់កំលាំងម៉ាស៊ីនដែលនឹងប្រើនៅលើ Haval H6 ស៊េរី 2024 គឺដូចគ្នានឹងស៊េរីឆ្នាំ 2023 ដែរ គ្រាន់តែមានប្រសិទ្ធិភាពខ្លាំងប្រសើរជាង។

 

ម៉ាស៊ីនរថយន្តស៊េរីថ្មីនេះ គឺមានទំហំ 1.5-Turbo ដែលបង្កើនកំលាំងខ្លាំងជាងមុខឡើងដល់ 130kW។ ចំនែកម៉ូដែល 2.0T ត្រូវបានបង្កើនកំលាំងពី 155kW ឡើងទៅ 170kW ហើយស៊ីសាំង 8.1L ក្នុងចំងាយផ្លូវ 100km។ Haval H6 ទាំងពីរជម្រើសប្រើប្រាស់ប្រអប់លេខស្វ័យប្រវត្តិ 7 វគ្គ (7-speed wet dual clutch transmission) ដូចគ្នា។ ជាមួយគ្នានេះ Haval ក៏អាចនឹងបញ្ជាក់ម៉ូដែល Haval H6 ជម្រើស Hybrid និង PHEV ក្នុងពេលបន្ទាប់ឆាប់ៗនេះផងដែរ។ 

រថយន្ត SUV ស៊េរីថ្មីឆ្នាំ 2024 របស់ Haval នេះមានប្រវែងបណ្តោយ 4703mm X ទទឹង 1886mm X កម្ពស់ 1730mm និងគម្លាតចន្លោះកង់មុខ និងកង់ក្រោយ 2738 mm។ ហើយបើធៀបនឹង Haval H6 បច្ចុប្បន្ន ម៉ូដែលជំនាន់ថ្មីឆ្នាំ 2024 គឺមានប្រវែងបណ្តោយវែងជាងប្រមាណ 50mm។ Haval H6 គឺជាម៉ូដែលរថយន្តដែលមានទីផ្សារលក់ដាច់ល្អបំផុតរបស់ក្រុមហ៊ុន Great Wall Motors ក្នុងពេលបច្ចុប្បន្ន ហើយក៏ជាងរថយន្ត SUV ដែលលក់ដាច់បំផុតនៅក្នុងទីផ្សារប្រទេសចិនថែមទៀតផង។ GWM Haval H6 ស៊េរីថ្មីឆ្នាំ 2024 នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្តប្រចាំឆ្នាំនៅទីក្រុងប៉េកាំងប្រទេសចិន 2024 Beijing Auto Show ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅខែឧសភាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន