no-alternative title
no-alternative title
no-alternative title
no-alternative title

Nio ET7 បំពាក់ថាមពលអាគុយថ្មី semi-solid ទំហំ 150kWh សាកមួយពេញម្តងអាចបើកបរបានចំងាយផ្លូវជាង 1,000 គីឡូម៉ែត្រ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Nio ទើបតែសម្រេចបានជោគជ័យជាមួយការធ្វើតេស្តនូវរថយន្តប្រភេទ Sedan ជំនាន់ថ្មីម៉ូដែល ET7 ដែលបំពាក់កញ្ចប់អាគុយអគ្គិសនីថ្មីប្រភេទ semi-solid battery pack  ទំហំ 150kWh ដែលមានសមត្ថភាពកាន់ភ្លើងនៅពេលសាកមួយពេញម្តងអាចបើកបរបានចំងាយផ្លូវជាង 1,000 គីឡូម៉ែត្រ។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Nio បានធ្វើតេស្តក្នុងការបើកបរសាកល្បងជាមួយរថយន្តអគ្គិសនីថ្មីរបស់ខ្លួន ET7 ដោយធ្វើដំណើរឆ្លងកាត់ពីទីក្រុង Kunming និង Zhanjiang បានក្នុងរយះចំងាយផ្លូវ 1,070 គីឡូម៉ែត្រ ទើបថាមពលអាគុយរថយន្តអស់ ហើយបើគិតពីរយះពេលក្នុងការបើកបរ គឺប្រមាណជាង 15 ម៉ោងជាមួយល្បឿនអតិបរមា 83.7km/h។ ចំពោះការធ្វើតេស្តរថយន្ត Nio ET7 ពីរផ្សេងទៀត ដោយចាប់ផ្តើមពីទីក្រុងប៉េកាំងទៅ Hefei និង Shanghai ទៅ Xiamen គឺអាចបើកបានចំងាយចម្ងាយ 1,062 គីឡូម៉ែត្រ និង 1,046 គីឡូម៉ែត្រ មុនពេលថ្មរបស់ពួកគេអស់។

 

ចំពោះកញ្ចប់់អាគុយអគ្គិសនីថ្មី semi-solid battery ទំហំ 150kWh គឺផ្តល់នូវអនុភាពថាមពលប្រសើរជាងកញ្ចប់ថ្ម Lithium-ion បច្ចុប្បន្ន ហើយសម្រាប់កញ្ចប់ក្នុងការវ៉ិចខ្ចប់ គឺមានទំហំដូចគ្នា ប៉ុន្តែ វាផ្តល់ថាមពលឲ្យរថយន្តអគ្គិសនីអាចធ្វើដំណើរបានចំងាយផ្លូវវែងជាង។ សម្រាប់ការឌីស្សាញរថយន្ត Nio ET7 គឺមានរាងបែប aerodynamic ដែលធ្វើឲ្យរថយន្តកាត់បន្ថយកំលាំងកកិតជាមួយខ្យល់បានយ៉ាងល្អ និងជួយសម្រួលដល់ការសន្សំសំចៃថាមពលអាគុយបានប្រសើរផងដែរ ដោយចំងាយផ្លូវ 100km ប្រើថាមពលអាគុយអស់ប្រមាណ 13kWh ប៉ុណ្ណោះ។

សម្រាប់រថយន្តអគ្គិសនីដែលនឹងបំបែកកំនត់ត្រាល្បឿនអាចនឹងបង្ហាញខ្លួនក្នុងឆ្នាំ 2024 នេះ ជាមួយកញ្ចប់អាគុយថ្មីហៅថា Superstar battery។ ក្រុមហ៊ុន Nio ត្រូវបានគេរាយការណ៍ថា នឹងធ្វើការបញ្ជាក់លម្អិតពីបច្ចេកវិទ្យារថយន្តអគ្គិសនីថ្មី និងតម្លៃរបស់វានៅថ្ងៃទី 25 ខែមេសា នៅសប្តាហ៍ក្រោយនេះ ចំនែកការទទួលការបញ្ជាទិញមុន និងការនាំចេញអាចនឹងត្រូវធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ។ រថយន្ត Sedan របស់ចិនមួយនេះ នឹងក្លាយជាសំពាធដ៏ធំទៅលើរថយន្តក្រុមហ៊ុនដៃគូដូចជា Tesla និង Lucid Motors នៅពេលអនាគតដ៏ខ្លីខាងមុខនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន