កង់អគ្គិសនី Decathlon Rockrider E-FEEL 700S e-bike ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់នៅទីផ្សារអឺរ៉ុបជាផ្លូវការណ៍។ កង់អគ្គិសនីស៊េរីថ្មីនេះ ជាប្រភេទកង់ e-Bike mid-range និង full-suspension two-wheeler ដោយវាត្រូវបានប្រកាសចេញផ្លូវការណ៍បន្ទាប់ពីការបង្ហាញវត្តមានដំបូងនៅក្នុងអំឡុងខែតុលា ឆ្នាំមុន។
Decathlon Rockrider E-FEEL 700S មានទំហំកង់ទាំងពីរ 29-inch ជាមួយប្រព័ន្ធហ្វាំ្រង Full Suspension Electric All-Mountain Bike។ កង់អគ្គិសនីស៊េរីថ្មីនេះមានតម្លៃធូរថ្លៃជាងម៉ូដែល E-FEEL 900S Team Edition premium ដែលកំពុងចេញលក់នៅលើទីផ្សារ។ Decathlon Rockrider E-FEEL 700S បានបំពាក់ម៉ូទ័រអគ្គិសនីប្រភេទ mid-mounted Shimano EP600 motor កំលាំង 250W។ ម៉ូទ័ររបស់កង់អគ្គិសនីនេះ អាចផលិតកំលាំងបាន 500W និងកំលាំងរមូល 85Nm ជាមួយសមត្ថភាពអាចបើកបរបានល្បឿន 25km/h។
Decathlon Rockrider E-FEEL 700S បំពាក់កញ្ចប់ថ្មអគ្គិសនីទំហំ 630Wh ដែលសាកថ្មមួយពេញអាចជិះបានដល់ 90km។ បន្ថែមពីនេះវាក៏មានបំពាក់នូវអេក្រង់ពណ៌ប្រភេទ LCD ទំហំ 1.4-inch ដំណើរការដោយប្រព័ន្ធ Shimano SC-EN600 សម្រាប់បង្ហាញកម្រិតភាគរយរបស់ថ្មអំឡុងនៃការធ្វើដំណើរថែមទៀតផង។ ជាមួយគ្នានេះ វាក៏អាចភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យាប្លូធូសផងដែរ។ សម្រាប់ប្រព័ន្ធ full suspension system នៅលើ Decathlon Rockrider E-FEEL 700S គឺមានដូចជាប្រព័ន្ធ RockShox 35 Gold RL 160mm fork និង RockShox Deluxe Select shock។ ហើយក៏មាននូវប្រព័ន្ធ Shimano Cues 6000 rear derailleur ជាមួយប្រព័ន្ធហ្វ្រាំងឌីស hydraulic disc brakes ជាដើម។
Decathlon Rockrider E-FEEL 700S ប្រើសម្បកកង់ប្រភេទ Rockrider Grip 500 tires រង្វង់ 29-inch មានកែបជាប្រភេទ telescopic seat ជាមួយតួរផលិតឡើងពីអាលុយមីញ៉ូមជាមួយជម្រើសពីខ្នាត គឺខ្នាត S និង XL។ កង់អគ្គិសនីស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុនប្រកាសចេញលក់នៅទីផ្សារអឺរ៉ុបក្នុងបណ្តាប្រទេសដូចជា បារាំង, អេស្ប៉ាញ, អ៊ីតាលី, និងអូឡង់ ក្នុងតម្លៃចាប់ពីខ្ទង់ €3,499 ឬប្រហែល $3,760។ សូមបញ្ជាក់ថា កង់អគ្គិសនីថ្មីនេះ គឺលក់ដាច់អស់ស្តុកនៅទីផ្សារចក្រភពអង់គ្លេស៕