no-alternative title
no-alternative title
no-alternative title
no-alternative title

BYD Sea Lion 07 រថយន្តអគ្គិសនី Mid-side SUV ស៊េរីថ្មីបានប្រកាសចេញផ្លូវការណ៍ជាមួយតម្លៃចាប់ពីខ្ទង់ $26,000

ក្រុមហ៊ុន BYD ទើបតែបានប្រកាសចេញរថយន្តអគ្គិសនីស៊េរីថ្មីចុងក្រោយរបស់ខ្លួនម៉ូដេល See Lion 07 ដែលជាប្រភេទរថយន្ត Mid-side SUV ជាមួយការបំពាក់នូវបច្ចេកវិទ្យាថ្មីចុងក្រោយ និងមានតម្លៃសមរម្យសម្រាប់ការប្រគូតប្រជែងទីផ្សារ។ រថយន្តស៊េរីថ្មី គឺជាសមាជិកថ្មីនៅក្នុងគ្រួសាររថយន្ត BYD Ocean ដែលជាគ្រួសារផលិតឡើងដើម្បីប្រជែងទីផ្សារជាមួយ Tesla Model Y នៅក្នុងទីផ្សារប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

BYD Sea Lion 07 មានការឌីស្សាញផ្នែកខាងក្រៅស្អាតទាក់ទាញជាមួយការរៀបចំតុបតែងផ្នែកខាងក្នុងដោយយកលំនាំពីគំរូរថយន្ត Ocean-X ដែលមានការរួមផ្សំជាមួយគ្រឿងបំពាក់មួយចំនួនចេញពីម៉ូដែល BYD Seal។ រថយន្តស៊េរីថ្មីនេះ ត្រូវបានផលិតឡើងដោយឈរនៅលើស្ថាបត្យកម្ម e-Platform 3.0 Evo របស់ BYD ផ្ទាល់ ដែលជាការ Upgraded ចេញពីប្រព័ន្ធ e-Platform 3.0។ Sea Lion 07 បានបំពាក់នូវកញ្ចប់អាគុយប្រភេទ Cell-to-Body (CTB) battery ដែលធ្វើអោយមានភាពល្អប្រសើរឡើងទៅលើផ្នែកសុវត្ថិភាពដោយពង្រឹងការការពារការប៉ះទង្គិចផ្នែកខាងមុខ និងធន់នឹងការខូចទ្រង់ទ្រាយនៃកាប៊ីនអ្នកដំណើរ។

រថយន្តអគ្គិសនីស៊េរីថ្មី Mid-side SUV នេះ មានជម្រើសប្រើប៉ុងមួយ ឬ 2-Wheel-drive system ដែលមានជម្រើសម៉ូទ័រអគ្គិសនីពីរទំហំផ្សេងគ្នា គឺទំហំ 230kW និង 170kW។ ចំនែកជម្រើសប្រើប៉ុងពីរ ឬ 4-Wheel-drive system វិញ បំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរដែលមានកំលាំងសរុប 390kW។ សម្រាប់ម៉ូដែលប្រើប្រាស់ម៉ូទ័រមួយ ឬ 2-Wheel-drive មានជម្រើសនៃការបំពាក់កញ្ចប់អាគុយអគ្គិសនីចំនួនពីរទំហំ គឺ 71.8kWh និង 80.64kWh ដោយការសាកថាមពលភ្លើងមួយពេញអាចបើកបរបានដល់ 550km និង 610km។ 

ដោយឡែកសម្រាប់ម៉ូដែលប្រើប្រាស់ម៉ូទ័រអគ្គិសនីពីរ ឬ 4-wheel-drive បំពាក់កញ្ចប់អាគុយទំហំធំដែលសាកមួយពេញអាចបើកបរបានចំងាយផ្លូវ 550km។ នៅលើម៉ូដែល 2-wheel-drive អាចជាន់សន្ទុះល្បឿនពី 0-100km/h ចាយពេលប្រមាណ 6.7វិនាទី។ ជាមួយគ្នានេះ BYD Sea Lion 07 ក៏គាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើងល្បឿនដែលសាកពី 10% ឡើងទៅ 80% ប្រើពេលខ្ទង់ 25 នាទី។ មកលើផ្នែកប្រព័ន្ធសុវត្ថិភាពវិញ BYD Sea Lion 07 គឺជាម៉ូដែលដំបូងរបស់ក្រុមហ៊ុនដែលបំពាក់នូវប្រព័ន្ធ  DiPilot 100 "God's Eye" Advanced Driver Assistance System ជាមួយការបំពាក់នូវប្រព័ន្ធសែនស័រ ultrasonic radars ចំនួន 12 គ្រាប់, បច្ចេកវិទ្យា 5 mmWave radars, និងមានកាមេរ៉ាចំនួន 11 គ្រាប់ដែលផ្តល់នូវប្រព័ន្ធជំនួយការបើកបរសុវត្ថិភាពខ្ពស់កម្រិត Level 2 driver assistance។

ចូលមកផ្នែកខាងក្នុងមានការឌីស្សាញបែបប្រណិតជាមួយការឌីស្សាញដៃចង្កូតបែប  flat-bottomed steering wheel ដែលមានភ្ជាប់នូវប៊ូតុងសម្រាប់ចុចបញ្ជាក់មុខងារជាច្រើននៅលើដៃចង្កូតផ្ទាល់តែម្តង, ប្រើប្រាស់ប្រអប់លេខបែប fancy crystal gear selector, ប្រព័ន្ធបច្ចេកវិទ្យាបាញ់បង្ហាញនៅលើកញ្ចក់ខាងមុខដែលអាចបង្ហាញបានដល់ 50-inch (augmented reality head-up display ) ដែលផ្តល់នូវបទពិសោធន៍បើកបរថ្មីកាន់តែទំនើបអស្ចារ្យ, និងអេក្រង់កម្សាន្តនៅកណ្តាលទំហំ 15.6-inch មានភ្ជាប់ជាមួយមុខងារ  DiLink 100 system។

 BYD Sea Lion 07 បំពាក់នូវខួរក្បាលខ្នាត 6nm Chip សម្រាប់គ្រប់គ្រងការបញ្ជាមុខងារទូទៅដូចជាមុខងារបញ្ជាដោយសំឡេង voice control ជាដើម។ បន្ថែមពីនេះ ក៏មានបំពាក់នូវភ្លើងបំភ្លឺក្នុងកាប៊ីនដែលអាចធ្វើការផ្លាស់ប្តូរបានជាមួយជម្រើសដល់ 128 ពណ៌, មានប្រព័ន្ធបំពងសំឡេងចំនួន 12 គ្រាប់គាំទ្របច្ចេកវិទ្យាសំឡេង Dynaudio sound system រួមទាំងមានរន្ធសាកភ្លើងកំលាំង 220V សម្រាប់សាកភ្លើងទៅកាន់ឧបករណ៍អគ្គិសនីផ្សេងៗថែមទៀតផង។ រថយន្តអគ្គិសនី Mid-side SUV ស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុន BYD ប្រកាសចេញលក់នៅទីផ្សារប្រទេសចិនជាមួយតម្លៃចាប់ពីខ្ទង់ប្រហែល $26,382 ឡើងទៅ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម