no-alternative title
no-alternative title
no-alternative title

Geely Galaxy E5 រថយន្តអគ្គិសនី Compact Electric SUV ស៊េរីថ្មី សាកពេញម្តង អាចបើកបរបាន 2,000 គីឡូម៉ែត្រ

ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីរបស់ប្រទេសចិន Geely បានធ្វើការប្រកាសចេញរថយន្តអគ្គិសនីស៊េរីថ្មីដែលជា Compact Electric SUV ម៉ូដែល Galaxy E5។ រថយន្តស៊េរីថ្មីនេះមានជម្រើសពីរម៉ូដែល គឺម៉ូដែល EV និង EREV។ Geely Galaxy E5 គឺជាគូប្រជែងទីផ្សារដ៏ល្អបំផុតជាមួយរថយន្តម៉ាក Volkswagen ID.4 និង Tesla Model Y នៅក្នុងទីផ្សារប្រទេសចិន ទាំងភាពប្រណិត បច្ចេកវិទ្យាទំនើប សមត្ថភាព និងតម្លៃ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តអគ្គិសនី SUV ខ្នាតមធ្យមរបស់ Geely មួយនេះ មានការឌីស្សាញរូបរាងបានស្រស់ស្អាតប្រណិតទាក់ទាញដោយប្រើនូវទម្រង់គ្រោងរថយន្តប្រភេទ Geely Electric Architecture (GEA) ដោយមានប្រវែង 4615mm X ទទឹង 1901mm X កម្ពស់ 1670 mm ជាមួយគម្លាតរវាងកង់មុខ និងកង់ក្រោយ 2750 mm។ Geely Galaxy E5 មានជម្រើសទំហំយ៉ាន់កង់ 18-inch និង 19-inch ជាប្រភេទ Five-spoke rim។ រថយន្តស៊េរីថ្មីនេះ មានដំបូលបើកជាប្រភេទ panoramic sunroof ជាមួយការឌីស្សាញដៃទ្វារលាក់ចូលក្នុង ឬ Hidden door Handles។

ផ្នែកខាងមុខនៃរថយន្ត ត្រូវបានរចនារំលេចជាមួយអំពូល LED តូចៗជាប្រភេទ matrix light closed grille, ចង្កៀងបំភ្លឺផ្លូវពេលយប់រចនាបែបស្លីម sharp headlights, និងមានភ្លើង  Daytime running light រចនាជារាងអក្សរ C (C-shaped) អូសកាត់ទម្លាក់មកជិតគែមខាងក្រោមនៃរថយន្តតែម្តង។ សម្រាប់ចង្កៀងបំភ្លឺខាងក្រោយនៅជាន់ហ្រ្វាំង និងស្តុបស៊ីញ៉ូ ត្រូវបានរចនាជាមួយអំពូល LED ភ្លឺច្បាស់ អូសកាត់ពីឆ្វេងដល់ស្តាំ។ 

ចូលមកខាងក្នុងមានការរៀបចំប្រណិតបែប Tech និយមតែម្តង ក្នុងនោះមានដូចជាដៃចង្កូតរចនាជារាងអក្សរ D, អេក្រង់បង្ហាញព័ត៌មានរថយន្តប្រភេទ LCD Instrument Panel, អេក្រង់កម្សាន្តធំនៅកណ្តាលដែលដំណើរការដោយប្រតិបត្តិការរថយន្ត Flyme Auto SO និងគ្រប់គ្រងដំណើរការដោយបន្ទះឈីប Drago Eagle-1 ទំហំ 7nm ដែលអាចធ្វើបច្ចុប្បន្នភាពប្រតិបត្តិការរថយន្តតាមរយះ ATO, មានបន្ទះសាកភ្លើងស្មាតហ្វូនឥតខ្សែ Wireless Phone Charging Pad, កៅអីខាងមុខមានបំពាក់នូវមុខងារកំដៅពួក, ខ្យល់ត្រជាក់ និងម៉ាស្សា 8 ចំនុច រួមនឹងប្រព័ន្ធបំពង់សំឡេង ដែលមាន Speaker ចំនួន 8 គ្រាប់ជាដើម។

សម្រាប់ម៉ូដែល Geely Galaxy E5 ដែលប្រើអគ្គិសនីសុទ្ធ គឺមានបំពាក់នូវម៉ូទ័រអគ្គិសនីចំនួន 1 ដែលមានថាមពល 160kW អាចផលិតកំលាំងបាន 218 សេះ និងប្រើកញ្ចប់អាគុយអគ្គិសនីប្រភេទ Lithium iron phosphate battery pack ដែលអាចបើកបរក្នុងល្បឿន Top-Speed បានដល់ 175km/h។ ចំនែកម៉ូដែល EREV (Extend Range Electric Vehicle) វិញ អាចនឹងបំពាក់បច្ចេកវិទ្យាអាគុយ Shendun battery tech និងម៉ាស៊ីនសាំង ដែលចាក់សាំងមួយពេញអាចបើកបរបានចំងាយផ្លូវដល់ 2000 km។ យ៉ាងណាមិញ Geely មិនទាន់បានបញ្ជាក់ពីទំហំកញ្ចប់អាគុយ និងម៉ាស៊ីនដែលត្រូវប្រើនៅលើ Galaxy E5 នោះទេ។ 

រថយន្តអគ្គិសនីស៊េរីថ្មីរបស់ Geely មួយនេះអាចនឹងមានតម្លៃចាប់ពីខ្ទង់ €19,400 ដល់ €25,800 នៅទីផ្សារប្រទេសចិន។ ហើយក្រុមហ៊ុនមានគម្រោងផលិតទាំងម៉ូដែលប្រើចង្កូតឆ្វេង និងចង្កូតស្តាំ ដែលមានន័យថា Geely Galaxy E5 នឹងមានលក់សម្រាប់ទីផ្សារផ្សេងទៀតក្រៅពីចិន ដូចជាប្រទេសថៃជាដើម។ សូមបញ្ជាក់ថា រថយន្តម៉ាក Galaxy Series របស់ Geely លក់បានចំនួន 12,725 គ្រឿងកាលពីខែមេសា ដែលមានកំណើនប្រមាណ 24.94% ធៀបពីមួយខែទៅមួយខែ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន