no-alternative title
no-alternative title
no-alternative title

បែកធ្លាយលក្ខណៈសម្បត្តិរថយន្តស៊េរីថ្មី Avatr 07 mid-side Crossover SUV នៅមុនការបង្ហាញវត្តមានជាផ្លូវការ

ក្រសួង Ministry of Industry and Information Technology (MIIT) បានធ្វើការបង្ហាញចេញនូវលក្ខណៈសម្បត្តិរបស់រថយន្តអគ្គិសនី Crossover ស៊េរីថ្មីម៉ូដែល Avatr 07 ដែលជារថយន្តសហការផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួនបីរបស់ចិន ដូចជា Changan, Huawei និង CATL។ រថយន្តប្រភេទ mid-side Crossover SUV ស៊េរីថ្មីនេះ មានជម្រើសពីរប្រភេទ គឺ BEV (Battery Electric Vehicle) និង EREV (Extended-range Electric Vehicle)។ ម៉ាកយីហោរថយន្ត Avatr ត្រូវបានបង្កើតឡើងដោយមានការចូលរួមសហការផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យា Huawei, CATL និងChangan។ ដោយក្នុងនោះ Changan មានភាគហ៊ុនសរុប 40% នៅក្នុងគម្រោងផលិត JV និង CATL មានភាគហ៊ុនសរុបជាង 17%។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយឡែក Huawei មិនមានភាគហ៊ុនស្ថិតក្នុងគម្រោង JV នោះទេ ដោយក្រុមហ៊ុនផលិតស្មាតហ្វូននេះ គឺដើរតួរជាអ្នកផ្គត់ផ្គង់ផ្នែកគ្រឿងបន្លាស់ និងបច្ចេកវិទ្យា។ លើសពីនេះទៅទៀត ក្រុមហ៊ុន Huawei គឺជាអ្នកបង្កើតនូវប្រព័ន្ធ CHN architecture។ ទោះជាយ៉ាងណាក៏ដោយសម្រាប់ការផលិតរថយន្តស៊េរីថ្មី Avatr 07 ក្រុមហ៊ុន Huawei មិនសូវពាក់ព័ន្ធនៅក្នុងគម្រោងការផលិតនេះនោះទេ។ Avatr 07 មានបណ្តោយ 4,825mm x ទទឹង 1,980mm x កម្ពស់ 1,620mm ជាមួយគម្លាតរវាងកង់មុខទៅកង់ក្រោយ 2,940mm។ ដែលមានបណ្តោយវែងជាង 75mm, ទទឹងវែងជាង 59mm និងកម្ពស់ទាបជាង 4mm បើធៀបនឹង Tesla Model Y។ 

Avatr 07 ប្រើប្រាស់សម្បកកង់ខ្នាត 255/50 R20 ឬ 265/45 R21។ រថយន្តនេះមាន 5 កៅអី ជាមួយទំងន់សរុបនៃរថយន្តចន្លោះពី 2,240kg ទៅ 2,434 kg។ ចំពោះម៉ូដែល Avatr 07 ដែលប្រើថាមពលអគ្គិសនីសុទ្ធ ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយស៊េរី XTDM39 e-motor បំពាក់នៅខាងក្រោយ ហើយ Avatr 07 គឺជាម៉ូដែលដំបូង ដែលមិនប្រើប្រាស់ម៉ូទ័រអគ្គិសនីរបស់ក្រុមហ៊ុន Huawei។ ដោយម៉ូទ័រនេះ ត្រូវបានផលិតដោយក្រុមហ៊ុន Deepal ដែលជាក្រុមហ៊ុនស្ថិតក្រោមការគ្រប់គ្រងរបស់ Changan។

 

ម៉ូដែល RWD Avatr 07 អាចផលិតកំលាំងបាន 252kW ឬ 338 សេះ(Hp) ជាមួយការប្រើកញ្ចប់អាគុយ LFP របស់ CATL និងអាចជាន់ល្បឿន Top-Speed ដល់ 200km/h។ ចំនែកម៉ូដែល AWD Avatr 07 បានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរ ដោយម៉ូទ័រខាងក្រោយស៊េរី  XTDM39 electric motor របស់ Deepal រីម៉ូទ័រខាងមុខស៊េរី XYDM05 e-motor ជារបស់ Chongqing Tsingshan Industrial។ ម៉ូទ័រមុខងារអាចផលិតកំលាំងបាន 188kW និងខាងក្រោយបាន 252kW និងអាចផលិតកំលាំងបានដល់ 440kW ឬ 590 សេះ (hp) ហើយក៏ប្រើប្រាស់កញ្ចប់អាគុយ LFP របស់ CATL ផងដែរ។ ម៉ូដែលនេះ អាចជាន់សន្ទុះល្បឿនលឿនបំផុតដល់ 200kmm/h។

 

ចំនែកម៉ូដែល Avatr 07 EREV Variant វិញបានបំពាក់នូវម៉ូទ័រអគ្គិសនីស៊េរី ATDM01 electric motor នៅខាងក្រោយ ដែលផលិតកំលាំងបាន 231kW ឬ 310 សេះ (hp) ជាមួយការបំពាក់នូវកញ្ចប់អាគុយ CATL-LFP ទំហំ 39kWh ដែលអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានដល់ 188km។ ម៉ូដែល EREV នេះ នៅមានបំពាក់នូវប្រព័ន្ធម៉ាស៊ីនរបស់ Changan ចំនុះ 1.5-liter លេខ JL469ZQ1 ICE ដែលអាចផលិតកំលាំងបាន 115kW (154hp)។

ម៉ូដែល Avatr EREV នេះ ក៏មានជម្រើសដំណើរការដោយប្រព័ន្ធ All-Wheel Drive System ផងដែរ ជាមួយការបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរ (AYDM01/ATDM01)ដែលអាចផលិតថាមពលសរុបបានដល់ 362kW ឬ 485hp។ ម៉ូដែល AWD នេះ ក៏បំពាក់នូវកញ្ចប់អាគុយដូចគ្នានឹងម៉ូដែល RWD ដែរ ដោយអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបាន 178km និងអាចជាន់ល្បឿន top speed បានដល់ 190km/h។ រថយន្ត Avatr 07 នឹងចេញលក់នៅលើទីផ្សារក្នុងប្រទេសចិននៅត្រីមាសទី 3 ឆ្នាំ 2024 នេះ ជាមួយតម្លៃខ្ទង់ប្រហែល $34,600 ទៅ $48,400៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន