no-alternative title
no-alternative title

Kia EV3 រថយន្តអគ្គិសនី Compact-SUV ស៊េរីថ្មីសាកភ្លើងមួយពេញម្តងអាចជិះបានចំងាយផ្លូវដល់ 600 គីឡូម៉ែត្រ

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ប្រទេសកូរ៉េខាងត្បូង Kia ទើបតែបានប្រកាសចេញរថយន្តអគ្គិសនីដែលជា Compact SUV ស៊េរីថ្មីម៉ូដែល Kia EV3 ដែលជាសមាជិកថ្មីនៅក្នុងស្រឡាយរថយន្តអគ្គិសនីសុទ្ធរបស់ខ្លួន ហើយរថយន្តនេះនឹងត្រូវដាក់លក់នៅទីផ្សារសកលដូចជា ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Kia EV3 ត្រូវបានរចនាឡើងជាមួយភាពប្រណិតទំនើបទាន់សម័យជាមួយផ្នែកខាងក្រៅរចនាជា 3D Desing ជាមួយចង្កៀងខាងមុខសងខាងរាងស្លីមរចនាជារាងអក្សរ V ជាមួយផ្ទាំងប៉ាណាមុខពណ៌ខ្មៅនៅខាងក្រោមជិតផ្ទាំង Bumper និងដៃទ្វាររចនាលឹបចូលក្នុង (Hidden Door Handles)។ Compact-SUV ស៊េរីថ្មីនេះមានប្រវែងបណ្តោយខ្លួន 4,3m X ទទឹង 1,85m X កម្ពស់ 1,56m និងចន្លោះរវាងកង់មុខទៅកង់ក្រោយប្រវែង 2,68m។

នៅផ្នែកខាងក្នុងត្រូវបានរៀបចំតុបតែងជាមួយនឹងប្រណិតនិយម ដោយមានបំពាក់នូវដៃចង្កូតរចនារាងជាងអក្សរ D បំពាក់នូវប៊ូតុងសម្រាប់ចុងបញ្ជាមុខងារជាងច្រើននៅលើដៃចង្កូត, នៅខាងក្រោយដៃចង្កូតមានអេក្រង់ LCD Panel Instrument ទំហំ 12.3-inch រចនាភ្ជាប់គ្នាជាមួយអេក្រង់កម្សាន្តទំហំ 12.3-inch ដែលនៅចន្លោះអេក្រង់ទាំងពីរមាននូវអេក្រង់ទំហំ 5-inch មួយទៀតសម្រាប់ប្រើក្នុងការបញ្ជាមុខងារម៉ាស៊ីនត្រជាក់។

រថយន្តអគ្គិសនីស៊េរីថ្មីរបស់ Kia មួយនេះអាចជិះគ្នាបាន 5 នាក់ និងផ្នែកខាងក្រោយអាចផ្ទុកទំងន់បាន 460 លីត្រ។ Kia EV3 រចនាឡើងដោយឈរនៅលើទម្រង់ E-GMP Platform ជាមួយការប្រើប្រាស់ប្រព័ន្ធសាកភ្លើងកម្រិត 400-volt architecture។ រថយន្តនេះ ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ និងមានជម្រើសទំហំកញ្ចប់អាគុយអគ្គិសនីពីរទំហំផ្សេងគ្នា។ ដោយម៉ូដែលស្តង់ដាបានបំពាក់មនូវកញ្ចប់អាគុយទំហំ 58.3kWh ខណៈម៉ូដែល Long range បានបំពាក់នូវកញ្ចប់អាគុយទំហំដល់ 81.4kWh ដោយម៉ូដែលនេះ អាចបើកបានចំងាយផ្លុវដល់ 600km នៅពេលសាកភ្លើងមួយពេញម្តង។ សម្រាប់ល្បឿនសាកភ្លើង គឺសាកចូលពី 10% ទៅ 80% ប្រើពេលខ្ទង់ប្រហែល 31 នាទីជាមួយកំលាំងសាក 128kW Charging rate។

ចំពោះប្រព័ន្ធម៉ូទ័រមួយដែលបំពាក់នៅលើ Kia EV3 គឺអាចផលិតកំលាំងបាន 201 សេះ និងកំលាំងរមូល 283Nm។ Compact-SUV នេះ អាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលប្រមាណ 7.5 វិនាទី និងអាចជាន់ល្បឿន Top-Speed ដល់ 170km/h។ ក្រៅតែពីម៉ូដែល Based និង Long range Variant ទៅ Kia EV3 ក៏មានម៉ូដែលកំពូលមួយទៀតផងដែរ គឺ Kia EV3 GT ដែលនឹងបង្ហាញវត្តមាននៅពេលបន្ទាប់ ដោយម៉ូដែលនេះ អាចនឹងមានសមត្ថភាពខ្លាំងជាងទាំងពីរម៉ូដែលទៀត។ Kia EV3 នឹងប្រកាសចេញនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅក្នុងខែកក្តដាខាងមុខនេះ ហើយនិងនាំចេញទៅកាន់ទៅផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកនៅឆមាសទីពីរឆ្នាំ 2024។ 

ជាមួយគ្នានេះ Kia ក៏នឹងនាំយក EV3 ចូលទៅកាន់ទីផ្សារអាមេរិកខាងជើងនៅចុងឆ្នាំ 2025 ឬ ដើមឆ្នាំ 2026 ផងដែរ ដោយនឹងមានតម្លៃចេញលក់ចាប់ពីខ្ទង់ $30,000 ទៅ $35,000។ ក្រុមហ៊ុន Kia ក៏មានគម្រោងក្នុងការប្រកាសចេញរថយន្តស៊េរីថ្មីប្រភេទ Sedan ម៉ូដែល EV4 និងរថយន្ត Crossover ម៉ូដែល EV2 នៅទីផ្សារអឺរ៉ុបផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន