BYD បានធ្វើការប្រកាសចេញលក់ផ្លូវការណ៍រថយន្តស៊េរីថ្មីម៉ូដែល Qin L DM-i នៅក្នុងព្រឹត្តិការណ៍មួយដែលប្រារព្ធធ្វើឡើងនៅទីក្រុង Xian ក្នុងខេត្ត Shaanxi ប្រទេសចិន កាលពីយប់មិញនេះ ហើយ BYD ក៏បានបង្ហាញពីប្រព័ន្ធ DM ជំនាន់ថ្មីជំនាន់ទី 5 (fifth generation DM System) ដែលបានប្រើនៅលើរថយន្តស៊េរីថ្មីនេះផងដែរ។ បន្ថែមពីនេះ BYD ក៏បានធ្វើការដាក់បង្ហាញម៉ូដែល Seal 06 DM-i ដែលជាបងប្អូនភ្លោះជាមួយ Qin L ដែលបានប្រើនូវទម្រងប្រព័ន្ធគ្រោងឆ្អឹងដូចគ្នា។ BYD Qin L DM-i មានជម្រើស 5 ម៉ូដែល និងតម្លៃផ្សេងៗគ្នា ដោយមានតម្លៃចាប់ពីខ្ទង់ $13,750 ដល់ $19,300 ឡើងទៅ នៅទីផ្សារប្រទេសចិន។
BYD Qin L គឺជាផ្នែកមួយស្ថិតក្នុងស្រឡាយរថយន្ត Dynasty Series របស់ BYD ដែលមានការឌីស្សាញផ្នែកចង្កៀងខាងមុខស្រដៀងភ្នែកនាគរាជ ដែលក្រុមហ៊ុនហៅថា “National Wave Dragon Face Aesthetics” និងមានផ្ទាំងប៉ាណាធំស្ថិតនៅខាងក្រោម។ រថយន្តនេះមានប្រវែងបណ្តោយ 4,830mm X ទទឹង 1,900m និងកម្ពស់ 1,495 mm ជាមួយគម្លាតកង់មុខទៅកង់ក្រោយ 2,790mm។ Qin L គឺមានទំហំវិមាត្រធំជាងម៉ូដែល Qin Plus បន្តិច។ ហើយ Qin L DM-i ប្រើប្រាស់នូវប្រព័ន្ធ Suspension ប្រភេទ MacPherson Suspension នៅផ្នែកខាងមុខ និង E-type four-link independent suspension នៅផ្នែកខាងក្រោយ។
សម្រាប់ការរៀបចំតុបតែងផ្នែកខាងក្នុងវិញ គឺមានភាពប្រណិតជាមួយដៃចង្កូតរចនារាងអក្សរ D ដែលមានបំពាក់នូវប៊ូតុងបញ្ជាមុខងារជាច្រើន, ចំនែកប្រព័ន្ធចង្កឹះលេខរចនាប្រណិតដូចដុំពេជ្រនៅកណ្តាល ដែលមានអមដោយប៊ូតុងចុចមុខងារមួយចំនួន រួមនិងមានកន្លែងសាកថ្មស្មាតហ្វូនឥតខ្សែចំនួនពីរ Dual-wireless Charging Pads។ Qin L DM-i មានបំពាក់អេក្រង់កម្សាន្តនៅកណ្តាលទំហំ 15.6-inch និងអេក្រង់ LCD Instrument Panel ខាងក្រោយចង្កូតទំហំ 8.8-inch។ រថយន្តស៊េរីថ្មីនេះមានប្រព័ន្ធពោងសុវត្ថិភាពចំនួន 6 គ្រាប់, ប្រើប្រអប់លេខ ETC, ប្រព័ន្ធសោរ Mobile phone NFC Key, ប្រព័ន្ធម៉ាស៊ីនត្រជាក់ដំណើរការស្វ័យប្រវត្តិ, មុខងារ one touch window control សម្រាប់កញ្ចក់ទ្វារខាងអ្នកបើក, ប្រព័ន្ធវ៉ាស់សំពាធខ្យល់កង់ tire pressure monitoring system រួមនឹងប្រព័ន្ធបំពងសំឡេងចំនួន 6 គ្រាប់ថែមទៀតផង។
ចំនែកម៉ូដែលទំនើបជាងគេរបស់ Qin L DM-i មានបំពាក់បន្ថែមនៅប្រព័ន្ធដំបូលបើក panoramic sunroof, ប្រព័ន្ធជំនួយការបើកបរ DiPilot L2 driving assistance system, កៅអីអ្នករួមថដំណើរការខាងមុខដំណើរការដោយប្រព័ន្ធអេឡិចត្រូនិច, មុខងារ dashcam, បំពាក់យ៉ាន់កង់ទំហំ 18-inch, ប្រព័ន្ធបំពង់សំឡេង 8 គ្រាប់, មុខងារកម្តៅកៅអី និងម៉ាហ្សាជាដើម។ សម្រាប់ប្រព័ន្ធ DM System ជំនាន់ថ្មីនេះចុងក្រោយដែលបំពាក់នៅលើ BYD Qin L និង Seal 06 គឺអនុញ្ញាតិឲ្យប្រព័ន្ធ PHEV ដំណើរការឆ្លាស់គ្នារវាងម៉ាស៊ីន និងប្រព័ន្ធម៉ូទ័រអគ្គិសនី ដែលជួយបង្កើនប្រសិទ្ធិភាពកាន់តែខ្ពស់សម្រាប់ការបើកបរ។
ដោយប្រព័ន្ធ DM System ថ្មីនេះ បានប្រើប្រាស់នូវប្រព័ន្ធ AI Energy consumption management ដើម្បីជួយសម្រួលដល់ការសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ គឺត្រឹមតែ 2.9 Liter/100km ដោយប្រើនូវ NEDC Mode និងប្រើថាមពលថ្មប្រមាណ 10.7kWh/100km នៅពេលប្រើ CLTC Mode។ សម្រាប់ប្រព័ន្ធPlug-in-Hybrid ដែលបើនៅលើម៉ាស៊ីនចំនុះ1.5Liter នៅលើ Qin L DM-i ថ្មីនេះ អាចផលិតកំលាំងបាន 75kW និងកំលាំងរមូល 126Nm។ ម៉ូដែល Qin L ស្តង់ដារបានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ 10.08kWh និងប្រព័ន្ធម៉ូទ័រអគ្គិសនីមួយកំលាំង 125kW និងកំលាំងរមូល 210Nm ដែលអាចបើកដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 80km តាមការធ្វើតេស្តពី CLTC។
ចំនែកម៉ូដែលកំពូលជាងគេរបស់ Qin L DM-i បានបំពាក់កញ្ចប់អាគុយទំហំ 15.874kWh ដែលសាកថ្មពេញម្តងអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយផ្លូវ 120km។ ម៉ូដែលកំពូលនេះ ប្រើប្រាស់ប្រព័ន្ធម៉ូទ័រអគ្គិសនីប្រភេទ EHS160 ដែលមានកំលាំង 160kW និងកំលាំងរមូល 260Nm ដោយអាចបើកបានចំងាយផ្លូវសរុបបានដល់ 2,100km តាមការធ្វើតេស្តពីស្ថាប័ន CLTC។ នៅក្នុងព្រឹត្តិការណ៍ប្រកាសចេញលក់ផ្លូវការណ៍នោះ លោក Wang Chuanfu ជាប្រធានក្រុមហ៊ុន BYD ក៏បានធ្វើការបង្ហាញពីគន្លឺះសំខាន់ដល់ម្ចាស់ដំបូងនៃរថយន្ត Qin L និង Seal 06 DM-i ដែលដំណើរការដោយប្រព័ន្ធថ្មីនៃយុគសម័យ DM System ជំនាន់ទី 5 ថែមទៀតផង៕