no-alternative title
no-alternative title

រថយន្ត Geely Galaxy L7 ស៊េរីឆ្នាំ 2024 ចំនួនទី 10 ម៉ឺនគ្រឿង ត្រូវបានគេបញ្ជាក់់ថា បានរំកឹលចេញពីខែ្សសង្វាក់ផលិតកម្មហើយ!

ថ្មីៗនេះ រថយន្ត Geely Galaxy L7 ចំនួនទី 10 ម៉ឺនគ្រឿងត្រូវបានរំកឹលចេញពីខ្សែសង្វាក់ផលិតកម្ម។ ដែលនេះគឺមានរយះពេលជិតមួយឆ្នាំ បន្ទាប់ពីរថយន្តប្រភេទ PHEV SUV មួយនេះ ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញកាលពីថ្ងៃទី 31 ខែឧសភា ឆ្នាំ 2023។ Geely Galaxy Series គឺជាស្រឡាយរថយន្តអគ្គិសនីថ្មីដែលមានទាំងជម្រើស Plug-in-Hybird (PHEV) និងប្រើថាមពលអគ្គិសនីសុទ្ធ Full-electric។ ហើយរថយន្ត Geely Galaxy L7 គឺជាម៉ូដែលដំបូងក្នុងស្រឡាយ Galaxy Series ដែលមានការឌីស្សាញឡើងជា Compact SUV ដើម្បីធ្វើការប្រគូតប្រជែងទីផ្សាររថយន្តអគ្គិសនី Compact SUV ដូចជា BYD Song Plus DM-i ជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីអំឡុងថ្ងៃទី 01 ក្នុងខែមិនា ក្រុមហ៊ុន Geely បានធ្វើការប្រកាសចេញម៉ូដែលពិសេសរបស់់ Galaxy L7 ដែលមានឈ្មោះថា Longteng Edition ស៊េរីឆ្នាំ 2024 ដែលមានតម្លៃធូរថ្លៃជាមួយនឹងការ Upgrade ផ្នែកសំខាន់ៗមួយចំនួនដូចជាប្រព័ន្ធពោងសុវត្ថិភាពទាំងផ្នែកខាងមុខ និងខាងក្រោយ, ពោងសុវត្ថិភាពការពារក្បាល, ប្រព័ន្ធ  lane departure warning, forward collision warning, lane keeping assistance, electric folding of rearview mirrors, adaptive high and low beams, heated front seats, និង passenger entertainment screen ជាដើម។

Geely Galaxy L7 ដំណើរការដោយប្រព័ន្ធ Geely NordThor PHEV នៅលើម៉ាស៊ីនសាំងចំនុះ 1.5T មាន 4 ស៊ីឡាំង និងមានប្រព័ន្ធ 3-speed inverter electric drive DHT ដោយម៉ាស៊ីនរបស់ Galaxy L7 អាចផលិតកំលាំងបាន 120kW និងកំលាំងរមូល 255Nm។ នៅផ្នែកខាងមុខមានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 1 ដែលមានកំលាំង 107kW និងកំលាំងរមូល 338Nm។ បើសរុបកំលាំងម៉ាស៊ីន និងម៉ូទ័រអគ្គិសនី គឺអាចធ្វើបានដល់ 287KW និងកំលាំងរមូល 535Nm។ 

Galaxy L7 មានជម្រើសទំហំកញ្ចប់អាគុយ 9.11kWh ឬ 18.7kWh ដែលអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានដល់ 55km ឬ 115km នៅពេលសាកថ្មមួយពេញម្តង។ សម្រាប់កញ្ចប់អាគុយ គឺជាប្រភេទ Lithium iron phosphate ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Svolt និង CATL។ Geely Galaxy L7 អាចបើកបរបានរយះចម្ងាយផ្លូវ 1,310km និង 1,370km ទៅតាមម៉ូដែលរៀងគ្នា។ សម្រាប់តម្លៃផ្លូវការណ៍បច្ចុប្បន្ននៅក្នុងប្រទេសចិនរបស់ Geely Galaxy L7 ស៊េរីឆ្នាំ 2024 គឺចន្លោះពីខ្ទង់ $17,350 ទៅ $23,400៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន
Mitsubishi Triton ឆ្នាំ 2026 Special Edition ថ្មីចំនួនពីរម៉ូដែលទៀត នឹងមានលេចវត្តមានក្នុងបន្ទប់តាំងបង្ហាញក្នុងខែកុម្ភៈខាងមុខនេះ

Mitsubishi Triton ឆ្នាំ 2026 Special Edition ថ្មីចំនួនពីរម៉ូដែលទៀត នឹងមានលេចវត្តមានក្នុងបន្ទប់តាំងបង្ហាញក្នុងខែកុម្ភៈខាងមុខនេះ

ដោយ ប៉េងលីន