no-alternative title
no-alternative title
no-alternative title

Avatr 07 រថយន្តអគ្គិសនីស៊េរីថ្មី ប្រភេទ Mid-Sized SUV នឹងមានលក់នៅក្នុងតម្លៃចាប់ពី $28,800

Avatr 07 នឹងក្លាយជាងរថយន្តអគ្គិសនីម៉ូដែលទី 3 ស្ថិតក្នុងម៉ាកយីហោរថយន្ត Avatr ហើយរថយន្តអគ្គិសនីស៊េរីថ្មីនេះ ត្រូវបានគេរំពឹងថា អាចនឹងបង្ហាញវត្តមានផ្លូវការណ៍នៅក្នុងខែមិថុនា ឬកក្តដាឆ្នាំ 2024 នេះ។ ហើយសម្រាប់តម្លៃវិញ ត្រូវបានគេប៉ាន់ប្រមាណជាបឋមថា អាចចាប់ពីខ្ទង់ $28,800 ឡើងទៅ ដែលតម្លៃនេះ គឺជាតម្លៃប្រគូតប្រជែងខ្ពស់ជាមួយនឹងរថយន្តអគ្គិសនី mid-sized SUV ម៉ូដែលផ្សេងទៀតដូចជា Tesla Model Y, BYD Lion 07 និង Onvo L60 ជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមរូបភាពដែលបានបែកធ្លាយបានបង្ហាញថារថយន្តអគ្គិសនីម៉ូដែលថ្មី Avatr 07 គឺមានការឌីស្សាញប្រហាក់ប្រហែលគ្នានឹង Avatr11 និង Avatr 12 ដែរ ជាមួយការឌីស្សាញចង្កៀង two-tier LED running lights និងចង្កៀងបំភ្លឺផ្លូវពេលរាត្រីបែបស្លីមប្រណិតជាមួយផ្ទាំងប៉ាណាស្ថិតនៅជិតផ្ទាំង bumper។  Avatr 07 មានប្រវែងបណ្តោយ 4,825mm X ទទឹង 1,980mm X កម្ពស់ 1,620mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រវែង 2,940mm។ mid-sized SUV ស៊េរីថ្មី Avatr 07 នឹងមានជម្រើសពីរប្រភេទ គឺប្រភេទ BEV និង EREV។ រថយន្តស៊េរីថ្មីនេះ គឺមានលេខកូដសំគាល់ម៉ូដែល “Avatr 15”។

Avatr 07 BEV 4WD នឹងបំពាក់ប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរ ប៉ុន្តែអាចនឹងមិនប្រើម៉ូទ័រអគ្គិសនីរបស់ Huawei ដូច Avatr 11 និង Avatr 12 នោះទេ គឺអាចនឹងប្រើប្រព័ន្ធម៉ូទ័រអគ្គិសនីរបស់ Deepal សម្រាប់ម៉ូទ័រក្រោយ និង Chongqing Tsingshan Industrial សម្រាប់ម៉ូទ័រមុខ។ ដោយម៉ូទ័រមុខ គឺមានកំលាំង 188kW និងម៉ូទ័រក្រោយកំលាំង 252kW ហើយសរុបកំលាំងម៉ូទ័រទាំងពីរបានដល់ 440kW។ ចំពោះកញ្ចប់អាគុយដែលផ្តល់ថាមពលទៅកាន់ប្រព័ន្ធម៉ូទ័រទាំងពីរ គឺជាប្រភេទកញ្ចប់អាគុយ LFP ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL។ Avatr 07 អាចជាន់ល្បឿនលឿនបំផុត Top-Speed បានដល់ 200km/h។

សម្រាប់ម៉ូដែល Avatr 07 EREV វិញ គឺមានបំពាក់នូវម៉ាស៊ីនសាំងចំនុះ 1.5liter ដែលជាផលិតដោយក្រុមហ៊ុន Changan ហើយអាចផលិតកំលាំងបាន 115kW។ ម៉ូដែលនេះ មានជម្រើសប្រើម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកំលាំងបានដល់ 231kW និងម៉ូទ័រអគ្គិសនីពីរមានកំលាំង 131kW សម្រាប់ front-motor និង 231kW សម្រាប់ rear-motor ដែលសរុបម៉ូទ័រទាំងពីរចូលគ្នាអាចផលិតកំលាំងបានដល់ 362kW។ ហើយទាំងម៉ូដែល Single និង Dual motor មានកញ្ចប់អាគុយ LFP ទំហំ 39kWh ដូចគ្នា។ ម៉ូដែល EREV នេះអាចបើកបរដោយប្រើថាមពលសុទ្ធបានដល់ 188km និងអាចជាន់ល្បឿន Top-Speed ដល់ 190km/h។

សូមបញ្ជាក់ថា Avatr គឺជាម៉ាកយីហោរថយន្តអគ្គិសនីទំនើបដែលបានបង្កើតឡើងដោយក្រុមហ៊ុន Changan New Energy និង Nio ដែលបានប្រកាសចេញផ្លូវការណ៍ក្នុងឆ្នាំ 2018 តែក្រោយមក Nio បានដកភាគហ៊ុនចេញដោយសារតែវិបត្តិហិរញ្ញវត្ថុ ហើយក្រុមហ៊ុនផលិតថ្មអគ្គិសនី CATL បានចូលខ្លួនមកជំនូស ដោយមានភាគហ៊ុនសរុបចំនួន 17% ហើយ Changan មានភាគហ៊ុន 40% ចំនែក Huawei គឺជាក្រុមហ៊ុនស្នូលក្នុងការផ្គត់ផ្គង់ក្នុងសង្វាក់ផលិត។ បច្ចុប្បន្នម៉ាកយីហោរថយន្ត Avatr ត្រូវបានចរាចរណ៍លក់នៅទីផ្សារប្រទេសចិនចំនួនពីរម៉ូដែលមានដូចជា Avatr 11 ជាប្រភេទរថយន្ត SUV និង Avatr 12 ជាប្រភេទរថយន្ត Hatchback។ ក្នុងឆ្នាំ 2024 នេះ Avatr បានប្រកាសពីគម្រោងពង្រីកបណ្តាញលក់របស់ខ្លួនទាំងការលក់ដោយផ្ទាល់ និងតាមរយះដំណាងចែកចាយបន្តឲ្យបានដល់ចំនួន 470 នៅទូទាំងប្រទេសចិន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន