no-alternative title
no-alternative title

Toyota Corolla Altis GR Sport បំពាក់ម៉ាស៊ីន 2.0L Dynamic Force Engine 170 សេះ និងកំលាំងរមូល 200Nm មានតម្លៃជាង 2 ម៉ឺនដុល្លារ

ក្រុមហ៊ុន Toyota បានធ្វើការប្រកាសចេញលក់រថយន្តម៉ូដែលថ្មី Toyota Corolla Altis GR Sport នៅទីផ្សារតៃវ៉ាន់តាមរយះក្រុមហ៊ុនដៃគូចែកចាយ Hotai Motors។ Toyota Corolla Altis GR Sport ដែលបានប្រកាសចេញលក់នៅទីផ្សារតៃវ៉ាន់ បានបំពាក់នូវម៉ាស៊ីចំនុះ 2.0L Dynamic Force Engine និងចេញលក់ក្នុងតម្លៃខ្ទង់់ប្រហែល $28,374។ ចំពោះម៉ាស៊ីនដែលបំពាក់នៅលើ Corolla Altis GR Sport គឺដូចគ្នានឹងម៉ាស៊ីនដែលប្រើនូវលើម៉ូដែល Corolla Sedan និង Corolla Cross SUV ដែលចេញលក់នៅទីផ្សារអាមេរិកដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ការឌីស្សាញរូបរាងខាងក្រៅ គឺមិនសូវជាមានការផ្លាស់ប្តូរច្រើនពីម៉ូដែលមុននោះទេ។ រថយន្តស៊េរីថ្មីម៉ូដែល Corolla Altis GR Sport បំពាក់់យ៉ាន់កង់ទំហំ 18-inch ដូចគ្នានឹងម៉ូដែល ដែលបានចេញលក់នៅទីផ្សារប្រទេសឥណ្ឌូនេស៊ីផងដែរ។ គ្រាន់តែម៉ាស៊ីនដែលបំពាក់នូវលើ Corolla Altis GR Sport សម្រាប់ទីផ្សារតៃវ៉ាន់ គឺទំហំ 2.0L 4-cylinder Dynamic Force ស៊េរី M20A-FKS Engine ជំនូសឲ្យម៉ាស៊ីន 1.8-Liter ដែលបំពាក់នៅលើម៉ូដែលលក់នៅទីផ្សារប្រទេសម៉ាឡេស៊ី។ ដោយម៉ាស៊ីន 2.0L 4-cylinder Dynamic Force Engine របស់ Corolla Altis GR Sport អាចផលិតកំលាំងបាន 170 សេះ និងកំលាំងរមូល 200Nm ដែលមានកំលាំងខ្លាំងជាង 30 សេះ និងកំលាំងរមូលខ្លាំងជាង 28Nm បើធៀបនឹងម៉ាស៊ីនចំនុះ 1.8-Liter។ 

Corolla Altis GR Sport ប្រើប្រាស់ប្រអប់លេខប្រភេទ Direct Shift CVT gearbox ស្វ័យប្រវត្តិ 10 វគ្គ។ ជាមួយគ្នានេះ រថយន្តស៊េរីថ្មីនេះ ក៏បានធ្វើការ Upgrade ទៅលើប្រព័ន្ធ GR Sport-tuned suspension ផងដែរ ដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការបើកបរ។ ចំពោះកម្រិតស៊ីសាំងវិញ ម៉ាស៊ីនថ្មីចំនុះ 2.0L 4-cylinder Dynamic Force Engine គឺ 16.5km/liter ធៀបនឹងម៉ាស៊ីន 1.8-liter ដែលស៊ីក្នុង 14.9km/liter។ Toyota បានបញ្ជាក់ថា ម៉ាស៊ីនថ្មីនេះមានប្រសិទ្ធិភាពដំណើរការប្រសើរជាងមុនប្រមាណ 40%។

សម្រាប់ការតុបតែងនៅខាងក្នុងរបស់ Corolla Altis GR Sport វិញ គឺបែបប្រណិតជាមួយកៅអីក្តោបបែបស្ព័រប្រណិតផ្តល់ផាសុខភាពក្នុងការបើកបរ ជាមួយដៃចង្កូតស្បែករចនាជាមួយការបំពាក់ប៊ូតុងសម្រាប់បញ្ជាមុខងារសំខាន់ៗជាច្រើន ហើយនៅខាងក្រោដៃចង្កូតមានបំពាក់នូវអេក្រង់ LCD Instrument Panel ទំហំ 12.3-inch និងអេក្រងកម្សាន្តនៅកណ្តាលប្រភេទ Touchscreen ទំហំ 9-inch។ 

រថយន្ត Toyota Corolla Altis Sport បានបង្ហាញវត្តមានដំបូងក្នុងទីផ្សារដែនដីកោះតៃវ៉ាន់នៅក្នុងឆ្នាំ 2020 ហើយនៅពេលនេះទើបតែទទួលបានម៉ូដែលថ្មីដែលមានការឌីស្សាញបែបប្រណិត និងសមត្ថភាពម៉ាស៊ីនខ្លាំងប្រសើរជាងមុន។ ចំនែកនៅទីផ្សារប្រទេសម៉ាឡេស៊ីវិញ គឺបានប្រកាសចេញនៅក្នុងខែសីហា ឆ្នាំ 2023 ដែលមានពីរម៉ូដែល គឺ Corolla Altis GR Sport និង Facelifted Corolla Altis ដែលទាំងពីរម៉ូដែល គឺបំពាក់នូវម៉ាស៊ីន 1.8-litre Dual VVT-i engine៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន