no-alternative title
no-alternative title
no-alternative title
no-alternative title

Deepal G318 រថយន្ត off-road EREV SUV ស៊េរីថ្មីនឹងបង្ហាញខ្លួនផ្លូវការណ៍នៅថ្ងៃទី 13 ខែមិថុនា សប្តាហ៍ក្រោយនេះ

ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តម៉ាក Changan បានធ្វើការប្រកាសផ្លូវការណ៍ថា រថយន្តស៊េរីថ្មីដែលជាប្រភេទ Off-road EREV SUV ម៉ូដែល Deepal G318 នឹងបង្ហាញវត្តមានជាផ្លូវការណ៍នៅថ្ងៃទី 13 ក្នុងខែសីហានេះក្នុងប្រទេសចិន។ Deepal G318 បានបង្ហាញវត្តមានលើកដំបូងកាលពីខែមិនា កន្លងទៅជាមួយនឹងការធ្វើតេស្តសមត្ថភាពក្នុងការបើកឡើងចំណោត ដែលវាមានលទ្ធភាពអាចបើកឡើងចំណោតចោតបានដល់ទៅ 60%។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Deepal G318 ត្រូវបានរចនាឡើងបែប medium-to-large side SUV ជាមួយបណ្តោយខ្លួន 5,010mm X ទទឹង 1,985mm X កម្ពស់ 1,960mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,880mm ហើយនិងមានទម្ងន់សរុប 2,360 គីឡូក្រាម។ រថយន្ត Off-road EREV SUV ស៊េរីថ្មីនេះអូសសណ្តោនទំងន់បាន 1,600 គីឡូក្រាម និងមានកម្ពស់ពីផ្ទៃដីមកបាទរថយន្តប្រមាណ 240mm ដែលផ្តល់នូវផាសុខភាព និងសុវត្ថិភាពខ្ពស់ក្នុងការបើកបរនៅលើផ្លូវលំបាកៗដូចជាការបើកឡើងភ្នំជាដើម។ ចំពោះផ្នែកខាងមុខត្រូវបានរចនាបិតជិត closed-face design ជាមួយផ្ទាំងប៉ាណាខ្មៅនៅខាងក្រោម និងរំលេចជាមួយចង្កៀង LED សងខាងរចនាជារាងអក្សរ C ហៅថា C-Shaped headlights។

នៅផ្នែកខាងក្រោយត្រូវបានរចនាឡើងមិនខុសពីរថយន្ត Off-road ផ្សេងឡើងដោយក្នុងនោះមានបំពាក់នូវកង់សាគូមួយ និងមានកន្លែងទាក់ទម្ពក់សម្រាប់ការអូសសណ្តោនផ្សេង។ រីនៅផ្នែកដំបូងមានកាងសម្រាប់ភ្ជាប់ដាក់ទំនិញផ្សេងៗបានយ៉ាងងាយស្រួល ព្រមទាំងមានភ្ជាប់មកជាមួយចង្កៀង LED បំភ្លឺចំនួនពីរផងដែរ។ នៅផ្នែកខាងក្នុងវិញត្រូវបានរចនាឡើងបែបប្រណិតដោយយកលំនាំតាមកាប៊ីននៃរថយន្ត ដែលក្នុងនោះមានដៃចង្កូតរចនារាងជាអក្សរ D ហៅថា “D-shaped three-spoke steering wheel”, រួមជាមួយអេក្រង់បង្ហាញព័ត៌មានរថយន្តនៅខាងក្រោយទំហំ 12.3-inch និងអេក្រង់កម្សាន្តនៅកណ្តាល Dashboard ទំហំធំដល់ 14.6-inhc ជាប្រភេទអេក្រង់ថាច់ស្គ្រីនដែលដំណើរការដោយប្រតិបត្តិការរចនា Deepal OS។

សម្រាប់មុខងារកំនត់ក្នុងការបើកបរនៅលើ Deepal G318 វិញ គឺមានចំនួន 6 (Six-driving modes) សម្រាប់ការបើកបរបែប off-road ហើយគ្រប់់ Mode ទាំងអស់ គឺគាំទ្រនូវប្រព័ន្ធ ET all-terrain mode ដែលមុខងារទាំង 6 នោះរួមមាន snow, mud, sand, rugged, និង wading។ ជាមួយគ្នានេះ វាក៏មានមុខងារសម្រាប់ការបើកបរប្រចាំថ្ងៃលើផ្លូវធម្មតាចំនួន 5 ផងដែរ ក្នុងនោះមានដូចជា  economy, comfort, sports, exclusive, និង custom mode។ ហើយអ្វីដែលពិសេសនោះ គឺត្រង់ថាកៅអីខាងមុខអាចធ្វើការបត់ទៅភ្ជាប់ជាមួយកៅអីខាងក្រោយធ្វើជាក្រែដេកបានទៀតផង។ ហើយនៅលើរថយន្ត Deepal G318 នេះ មានកន្លែងសម្រាប់ទុកដាក់អីវ៉ាន់រហូតដល់ទៅ 31 កន្លែងឯណោះ។ 

ចំពោះម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយ ឬ Single-motor គឺមានកំលាំង 110kW ចំនែកម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរ ឬ Dual-motor វិញ គឺម៉ូទ័រមុខមានកំលាំង 131kW ជាមួយកំលាំងរមូល 262Nm និងម៉ូទ័រក្រោយកំលាំង 185kW ជាមួយកំលាំងរមូល 310Nm ហើយអាចជាស្ទុះពី 0 ឡើងទៅ 100km/h ប្រើពេលប្រមាណ 6.3 វិនាទី។ ហើយនៅឃ្លប់ក្រោយរបស់ Deepal G318 អាចផ្ទក់ទម្ងន់បាន 818 លីត្រ និងអាចបានដល់ 1,747 លីត្រនៅពេលកាច់កៅអីខាងក្រោយចុះ។ 

Deepal G318 នឹងមានពីរជម្រើស គឺជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ និងជម្រើសប្រើម៉ូទ័រអគ្គិសនីពីរជាមួយការបំពាក់បន្ថែមនូវម៉ាស៊ីនទំហំ 1.5T សម្រាប់បង្កើនសមត្ថភាពក្នុងការបើកបរ “range-extender powertrain”។ បើតាមរបាយការណ៍ធ្វើតេស្តក្នុងការបើកបរពីស្ថាប័ន CLTC របស់ចិន បានបញ្ជាក់ថា Deepal G318 អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយផ្លូវ 190 គីឡូម៉ែត្រ ហើយនិងអាចឡើងដល់ 1,000km នៅពេលបើកដោយប្រើម៉ាស៊ីន។ ទោះជាយ៉ាងណាសម្រាប់កញ្ចប់អាគុយ និងកំលាំងអាគុយដែលត្រូវបំពាក់នៅលើ Deepal G318 មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម