no-alternative title
no-alternative title

BYD បង្ហាញនូវបច្ចេកវិទ្យា DM Hybrid ជំនាន់ទី 5 នៅលើរថយន្តស៊េរីថ្មី BYD Qin L DM-i និង BYD Seal 06 DM-i

ថ្មីៗនេះ ក្រុមហ៊ុន BYD បានបង្ហាញនូវបច្ចេកវិទ្យា DM (dual mode) hybrid ជំនាន់ទី 5 របស់ខ្លួន ដើម្បីបន្ថែមនូវស្តង់ដារថ្មីមួយទៀតសម្រាប់ទីផ្សាររថយន្ត plug-in hybrid electric vehicle (PHEV)។ ការប្រកាសចេញនូវបច្ចេកវិទ្យានេះ គឺបានធ្វើឡើងនៅតំបន់ស៊ីអានខេត្តសានស៊ីប្រទេសចិន។ នៅក្នុងនោះ ក៏មានការបង្ហាញអំពីភាពជឿនលឿននៅក្នុងប្រសិទ្ធិភាពនៃការប្រើប្រាស់ប្រេង និងការបើកបរផងដែរ។ បច្ចេកវិទ្យាថ្មីនេះ មានប្រសិទ្ធិភាពនៃការបំភាយកំដៅដល់ទៅ 46.06% និងកម្រិតនៃការស៊ីប្រេងត្រឹមតែ 2.9L/100Km នៅពេលដែលអស់ថាមពលថ្ម។ សម្រាប់ការបញ្ចូលថាមពលថ្មពេញ រថយន្តនេះអាចធ្វើដំណើរបានដល់ទៅ 2100Km។ បច្ចេកវិទ្យានេះ គឺមានភាពអស្ចារ្យខ្លាំង បើប្រៀបធៀបជាមួយនឹងម៉ូដែលមុនដែលប្រើប្រាស់នូវប្រេងចំនួន 3.L/100Km។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន BYD ក៏ដាក់បញ្ចូលនូវបច្ចេកវិទ្យាកម្រិតខ្ពស់ទៅលើរថយន្តថ្មីចំនួន 2 ម៉ូដែលផងដែរ។ រថយន្តទាំងពីរនេះ មានម៉ូដែល Qin L DM-i និង Seal 06 DM-i។ រថយន្តថ្មីនេះ គឺមានតម្លៃចន្លោះពី 99,800 យ៉ន់ ($13,775) និង 139,800 យ៉ន់។ ក្រុមហ៊ុននេះ បានបញ្ជាក់បន្ថែមថា ការសន្សំសំចៃប្រេងទៅលើរថយន្តនេះ គឹបានដល់ទៅ 9,682 យ៉ន់នៅក្នុងមួយឆ្នាំបើធៀបជាមួយនឹងរថយន្តដែលប្រើប្រាស់នូវប្រេងសាំង។ សម្រាប់យុទ្ធសាស្រ្តនៃការផ្តោតទៅលើតម្លៃ និងការពង្រឹងទៅលើប្រសិទ្ធិភាពនៃការប្រើប្រាស់ប្រេងរបស់រថយន្តថ្មីនៃក្រុមហ៊ុន BYD នេះ គឺបានធ្វើអោយក្រុមហ៊ុននេះ មានភាពខ្លាំងក្លាអាចប្រកួតជាមួយនឹងក្រុមហ៊ុនធំៗជាពិសេសរថយន្ត Volkswagen Sagitar  និង Corolla ដែលមានតម្លៃ 127,900 យ៉ន់និង 116,800 យ៉ន់។

 

 រថយន្ត Qin L និង Seal 06 DM-i មិនត្រឹមតែមានតម្លៃទាបក្នុងការប្រើប្រាស់នោះទេ ប៉ុន្តែវាក៏អាចស៊ីប្រេងបានយ៉ាងល្អមានប្រសិទ្ធិភាពខ្ពស់ថែមទៀតផងដែលធ្វើអោយរថយន្តនេះក្លាយជាជម្រើសដ៏ទាក់ទាញសម្រាប់អ្នកប្រើប្រាស់។ សម្រាប់រយៈពេល 4 ខែដំបូងក្នុងឆ្នាំ 2024 នេះ ទីផ្សាររថយន្តអគ្គិសនី NEV (New Energy Vehicle) នៅក្នុងប្រទេសចិនមានការកើនឡើងជាមួយនឹងការផលិតរថយន្តដល់ទៅ 2.985 លានគ្រឿង ហើយរថយន្តចំនួន 2.94 លានគ្រឿង ត្រូវបានលក់ដែលមានការបង្កើនទីផ្សារពី 30.3% ទៅ 32.3% បើធៀបទៅនឹងឆ្នាំមុននេះ។ 

នៅក្នុងឆ្នាំ 2023 កន្លងទៅនេះ ក្រុមហ៊ុន BYD លក់រថយន្តប្រើប្រាស់នូវថាមពលថ្មបានជិត 3 លានគ្រឿង នៅក្នុងប្រទេសចិន ហើយប្រាក់ចំណេញរបស់ក្រុមហ៊ុនគឺមានចំនួនដល់ទៅ 81% រហូតដល់ទៅ 30.04  ពាន់លានយ៉ន់។ ក្រុមហ៊ុននេះ ក៏មានគោលដៅនៃការលក់ដល់ទៅ 3.6 លានគ្រឿងសម្រាប់ឆ្នាំ 2024 ដែលមានការកើនឡើង 20% បើធៀបទៅនឹងឆ្នាំមុននេះ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន