no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្ត SUV ស៊េរីថ្មី GWM Haval H6 បង្ហាញវត្តមានជាផ្លូវការជាមួយនិង 5 ជម្រើសម៉ូដែលផ្សេងគ្នា!

កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន Great Wall Motor បានធ្វើការប្រកាសចេញលក់រថយន្ត SUV ស៊េរីថ្មីរបស់ខ្លួនម៉ូដែល Haval H6 ជាផ្លូវការណ៍នៅទីផ្សារប្រទេសចិន។ Haval H6 ត្រូវបានក្រុមហ៊ុនចេញលក់ជាមួយជម្រើស 5 ម៉ូដែលផ្សេងគ្នាដោយក្នុងនោះមាន 3 ម៉ូដែលប្រើប្រាស់ម៉ាស៊ីន 1.5T និង 2 ម៉ូដែលទៀតប្រើប្រាស់ម៉ាស៊ីន 2.0T។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏នឹងធ្វើការប្រកាសចេញលក់ម៉ូដែល Haval H6 Plug-in Hybrid នៅដែលដំណើរការដោយប្រព័ន្ធ Hi4 System របស់ GWM នៅពេលបន្ទាប់ខាងមុខផងថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះជាយ៉ាងណាសម្រាប់តម្លៃរបស់ Haval H6 មិនទាន់ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសឲ្យដឹងនៅឡើយទេ គ្រាន់តែ អតិថិជនអាចធ្វើការកក់រថយន្តស៊េរីថ្មីនេះមុនក្នុងចំនួនទឹកត្រឹម 99 យាន់ ឬប្រហែល 14 ដុល្លារ ប៉ុណ្ណោះ ដែលអតិថិជននឹងទទួលបានការបញ្ចុះតម្លៃប្រមាណ $423 នៅពេលបង់ប្រាក់សម្រាប់តម្លៃពេញនៅពេលទទួលបានរថយន្តរួមជាមួយនឹងអត្ថប្រយោជន៍ពិសេសចំនួន 6 បន្ថែមទៀត។ GWM Haval H6 គឺជារថយន្ត SUV ដែលមានការឌីស្សាញបែបប្រណិតជាមួយទំហំធំទូលាយដោយប្រើទម្រង់នៃគ្រោងឆ្អឹង LEMON platform របស់ GWM ដែលធ្វើឲ្យរថយន្តនេះមានប្រវៃងបណ្តោយ 4,703mm X ទទឹង 1,886mm X កម្ពស់ 1,730mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,738mm។ 

រថយន្តនេះប្រើសំបកកង់ខ្នាត 225/55 R19។ ចូលមកផ្នែកខាងក្នុងរបស់ Haval H6 គឺមានភាពធំទូលាយល្អជាមួយការបំពាក់នូវកៅអីស្បែក ដៃចង្កូតស្បែក ប្រព័ន្ធម៉ាស៊ីនត្រជាក់មុខក្រោយ, មានអេក្រង់ LCD Instrument ទំហំ 10.25-inch នៅខាងក្រោយដៃចង្កូត, អេក្រង់កម្សាន្តទំហំ 14.6-inch រួមទាំងមានប្រព័ន្ធបាញ់លើកញ្ចក់ខាងមុខដែលអាចបង្ហាញបានទំហំ 9-inch HUD (មានតែនៅលើ High-End Model)។ រថយន្តនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Coffee OS Platform ដែលគាំទ្រដោយបន្ទះឈីប Qualcomm Snapdragon 8155។

បន្ថែមពីនេះ Haval H6 នៅមានបន្ទះសាកភ្លើងស្មាតហ្វូនឥតខ្សែកំលាំង 50W Wireless Charging, កៅអីខាងមុខមានមុខងារកម្តៅ និងម៉ាហ្សា ព្រមទាំងគាំទ្រនូវប្រព័ន្ធជំនួយការបើកបរកម្រិត level 2 advanced driving assistance system  ដែលមានមកជាមួយនូវមុខងារជំនួយការពិសេសៗចំនួនជាង 20 ដែលធ្វើឲ្យការបើកបរកាន់តែមានសុវត្ថិភាព ផាសុខភាព និងភាពទំនើបបំផុត។ ជាងនេះទៅទៀតនៅផ្នែកខាងក្រោយរបស់់ Haval H6 អាចផ្តល់ទំងន់បានចំនុះ 560 លីត្រ និងអាចដល់ 1,485 លីត្រ នៅពេលកាច់បត់កៅអីខាងក្រោយចុះ។ 

GWM Haval H6 មានជម្រើសដំណើរការដោយប្រព័ន្ធ FWD សម្រាប់ម៉ូដែលបំពាក់ម៉ាស៊ីន 1.5T និង FWD/4WD សម្រាប់ម៉ូដែលប្រើម៉ាស៊ីន 2.0T។ សម្រាប់ម៉ូដែលប្រើម៉ាស៊ីន 1.5T អាចផលិតកំលាំងបាន 135kW និងកំលាំងរមូល 275Nm ព្រមទាំងដំណើរការដោយប្រព័ន្ធប្រអបលេខ DCT gear box មាន 7 វគ្គស្វ័យប្រវត្តិ។ ចំណែកម៉ូដែលប្រើម៉ាស៊ីន 2.0T វិញអាចផលិតកំលាំងបាន 155kW ទៅ 175kW និងកំលាំងរមូល 385Nm ហើយប្រើប្រអប់លេខ DCT gear box 9 វគ្គ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍