no-alternative title
no-alternative title
no-alternative title
no-alternative title

ពិធីបើកសម្ពោធជាផ្លូវការនូវការិល័យថ្មី ក្រុមហ៊ុន BAIC Cambodia Sensok

កាលពីថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០២៤ កន្លងទៅនេះ ក្រុមហ៊ុន BAIC Cambodia បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការនូវការិល័យថ្មី ក្រុមហ៊ុន BAIC Cambodia Sensok ដែលមានទីតាំងស្ថិតនៅលើមហាវិថីហាណូយ (1019) ភូមិបន្លាស្អិត សង្កាត់ឃ្មូញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោកជំទាវ Sinath Hun និងថ្នាក់ដឹកនាំក្រុមហ៊ុន BAIC Cambodia Sensok រួមជាមួយនិងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងពីធីដ៏ឧឡារិកនេះ ក្រៅពីពិធីបើកសម្ពោធជាផ្លូវការនូវការិល័យថ្មី ក្រុមហ៊ុន BAIC Cambodia Sensok នេះ ក្រុមហ៊ុន ក៏មានការរៀបចំនូវព្រឹត្តិការណ៍ពិសេសៗជាច្រើនរួមមាន ការថតរូបអនុស្សាវរីយ៍ ការសម្ដែងរបាំប្រពៃណី ការសម្ដែងចម្រៀងសម័យ ការបង្ហាញក្បាច់រាំ Hip Pop ការបង្ហាញពីម៉ូឌែលថ្មីៗរបស់រថយន្តរួមជាមួយលក្ខណៈពិសេសៗ ជាច្រើនដែលមាននៅក្នុងរថយន្តនីមួយៗ និងការទទួលទានអាហារពេលល្ងាចដែលមានការទទួលយ៉ាងកក់ក្តៅ ជាមួយនឹមុខម្ហូបពិសេសៗជាច្រើនផងដែរ។

បន្ថែមពីនេះ ក្រុមហ៊ុន BAIC Cambodia Sensok ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ភ្ញៀវកិត្តិយសក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ការសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន BAIC Cambodia សែនសុខ ទាំងអស់គ្នា អោយទទួលនូវភាពជោគជ័យ ប្រកបដោយ សុខភាពល្អ កម្លាំងមាំមួន សុខសុវត្ថិភាពគ្រប់ការងារថែមទៀតផង។ 

ក្រុមហ៊ុន ក្រុមហ៊ុន BAIC Cambodia Sensok គឺជាសហគ្រាសផលិតរថយន្តដ៏ធំរបស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1958 និង មានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង។ BAIC បង្កើតការប្រកួតប្រជែងឯករាជ្យឈានមុខគេជាមូលដ្ឋានគ្រឹះនៃសហគ្រាស និងមានក្រុម R&D (ការស្រាវជ្រាវ និងការអភិវឌ្ឍន៏) ជាង 10,000នាក់។

តាមរយះការអភិវឌ្ឍន៏ជាង 60 ឆ្នាំ កន្លងមកនេះ ក្រុមហ៊ុន BAIC Cambodia Sensok មានបទពិសោធន៏ដ៏សម្បូរបែបក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍន៏រថយន្ត ហើយមានការទទួលស្គាល់ជាឯកច្ឆ័ន្ទពីរាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន ក្រុមហ៊ុន BAIC Cambodia Sensok គឺជាក្រុមហ៊ុន Mercedes-Benz Group Co.,Ltd និងក្រុមហ៊ុន Daimler Greater China Investment Co., Ltd រួមបញ្ចូលជាមួយនឹងបច្ចេកវិទ្យាទំនើបនិងឈានមុុខគេ ដែលតំណាងឲ្យការផ្លាស់ប្តូរបន្តបន្ទាប់ និងការធ្វើឲ្យប្រសើរឡើងនៃឧស្សាហកម្មយានយន្តក្នុងទិសដៅនៃភាពទំនើប។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍