no-alternative title
no-alternative title
no-alternative title
no-alternative title

BYD Denza Z9 GT រថយន្តអគ្គិសនីស៊េរីថ្មីកំលាំង 952 សេះ ត្រៀមបង្ហាញវត្តមាននៅទីផ្សារប្រទេសចិនឆាប់ៗនេះ

Denza Z9 GT ដែលជាកំពូលរថយន្តអគ្គិសនី Sedan មានរចនាបថបែបរថយន្តស្ព័រត្រូវបានគេប្រទះឃើញបើកបរធ្វើតេស្តនៅលើដងវិថីក្នុងប្រទេសចិន។ កំពូលរថយន្តអគ្គិសនីដែលត្រូវបានគេដឹងថា BYD ផលិតឡើងដើម្បីធ្វើការប្រគូតប្រជែងជាមួយនឹង Porsche Panamera ត្រូវបានក្រុមហ៊ុនធ្វើការចុះបញ្ចីសុំសម្រាប់ការចេញលក់នៅក្នុងទីផ្សារប្រទេសចិនរួចរាល់ហើយ ដែលអាចនឹងត្រូវចេញលក់ផ្លូវការណ៍នៅឆមាសទីពីរនៃឆ្នាំ 2024 នេះ។ BYD Denza Z9 GT នឹងមានជម្រើសពីរម៉ូដែល គឺម៉ូដែល EV និង PHEV ជាមួយសមត្ថភាពកំលាំង 900 សេះ ហើយរថយន្តអគ្គិសនីស៊េរីថ្មីកំពូលម៉ាក Denza មួយនេះ ក៏នឹងមានចេញលក់នៅលើទីផ្សារអឺរ៉ុបនៅឆ្នាំក្រោយនេះផងដែរ (2025)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ាករថយន្ត Denza ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2010 ដោយមានភាគហ៊ុន 50-50 រវាងក្រុមហ៊ុន BYD និង Mercedes-Benz។ ស្ថិតក្នុងគម្រោង JV នេះ ក្រុមហ៊ុន BYD ត្រូវទទួលរ៉ាប់រងទៅលើការអភិវឌ្ឍន៍បច្ចេកវិទ្យា និងការផលិត ចំនែក Mercedes-Benz ទទួលរ៉ាប់រងទៅលើការឌីស្សាញរថយន្ត។ ដោយនៅក្នុងឆ្នាំ 2021 ក្រុមហ៊ុន Mercedes-Benz បានដកភាគហ៊ុនពី 50% មកនៅត្រឹម 10% ដោយសារតែការលក់រថយន្តម៉ាក Denza បានចំនួនតិច។ ក្រោយពី Mercedes-Benz ដកភាគហ៊ុនស្រ្ទើរតែទាំងស្រុងពីគម្រោង JV ក្រុមហ៊ុន BYD ក៏បានធ្វើការប្រកាសម៉ាកយីហោ Denza ជាថ្មីឡើងវិញ ដោយបច្ចុប្បន្ននេះមានម៉ាករថយន្តថ្មីៗដូចជា Denza D9 MPV, Denza N7 និង N8 ជាដើម។ ហើយឆាប់ៗខាងមុខនេះ Denza ក៏នឹងមានការប្រកាសចេញម៉ូដែលថ្មី Denza Z9 GT បន្ថែមទៀត។

បើតាមរូបភាពដែលបានទម្លាយចេញមកនេះ បង្ហាញឲ្យឃើញថា Denza Z9 GT Shooting Brake មានរចនាឡើងជាមួយពណ៌ខ្មៅដ៏រលើបរលោងរំលេចជាមួយយ៉ាន់កង់ទំហំធំជាមួយសម្បកកងស្តើងបែបរថយន្តស្ព័រ ជាពិសេសមានរំលេចជាមួយតាំមប៊ួហ្វ្រាំងពណ៌ក្រហមដ៏ទាក់ទាញ។ នៅផ្នែកចំហៀងឃើញថា មានការរចនាដៃទ្វារលាក់ជាប្រភេទ retractable door handles, ប្រើប្រព័ន្ធកាមេរ៉ាជំនួសឲ្យកញ្ចក់មកក្រោយសងខាង, ចង្កៀងមុខរចនាបែបស្លីមកាច់កោងចូលក្នុងយ៉ាងប្រណិត និងមានកន្ទុយ Spoiler ដែលរឹតតែបង្ហាញពីភាពស័្ពររបស់រថយន្តបន្ថែមទៀត។ Denza Z9 GT ទំនងជាមិនប្រើប្រាស់ប្រព័ន្ធសែនស័រ LiDAR នោះទេ គឺអាចនឹងប្រើប្រព័ន្ធ millimeter-wave radar ជំនួសវិញសម្រាប់ដំណើរការប្រព័ន្ធជំនួយការបើកបរ។

 

នៅផ្នែកខាងក្នុងឃើញថាមានការរៀបចំតុបតែងឡើងយ៉ាងប្រណិត ដោយក្នុងនោះឃើញមានអេការឌីស្សាញដៃចង្កូតរាងអក្សរ “D” ជាមួយអេក្រង់បង្ហាញព័ត៌មានតូចនៅខាងក្រោយ, ក្រង់កម្សាន្តនៅកណ្តាលទំហំធំជាប្រភេទ Floating-Screen រួមនឹងចង្កឹះលេខរចនាឡើងបែបគ្រីស្តាល់យ៉ាងប្រណិត, ប៊ូតុងសម្រាប់កំនត់មុខងារផ្សេងៗជាច្រើននៅខាងក្រោម និងកន្លែងដាក់កែវទឹកនៅកណ្តាលចំនួនពីរ ។ រថយន្តស៊េរីថ្មីនេះមានទំហំវិមាត្ររួម  5180 x 1990 x 1500 mm និងមានគម្លាតរវាងកង់មុខទៅកង់ក្រោយ  3,125mm។

BYD Denza Z9 GT ម៉ូដែលអគ្គិសនីសុទ្ធ នឹងបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 (1+2) ដែលមានលទ្ធភាពអាចផលិតកំលាំងសរុបបានដល់ 710kW ឬ 952 សេះ។ ចំនែកម៉ូដែល Plug-in-Hybrid (PHEV) នឹងមានប្រើប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 អាចផលិតកំលាំងសរុបបាន 640kW ឬ 858 សេះ រួមដំណើរការជាមួយម៉ាស៊ីនចំនុះ 2.0liter ICE ដែលអាចផលិតកំលាំងបាន 152kW ឬ 203 សេះ។ យ៉ាងណាមិញសម្រាប់គុណសម្បត្តិផ្សេងៗទៀត រួមនឹងបច្ចេកវិទ្យា ទំហំកញ្ចប់អាគុយ និងតម្លៃរបស់ Denza Z9 GT មិនទាន់ត្រូវបានគេទម្លាយចេញនៅឡើយទេក្នុងពេលនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍