no-alternative title
no-alternative title

ផ្នែកខាងក្នុងរបស់ Denza Z9GT ដែលមានការតុបតែយ៉ាងប្រណិតបំផុតត្រូវបានបង្ហាញចេញជាលើកដំបូង

Denza គឺជាម៉ាករថយន្តប្រណិតរបស់ក្រុមហ៊ុន BYD ត្រូវបានគេនិយាយថា ត្រៀមបញ្ចេញរថយន្តប្រភេទ Sedan ប្រណិតកម្រិតអភិជនស៊េរីថ្មីម៉ូដែល Denza Z9GT។ រថយន្តប្រណិតស៊េរីថ្មីរបស់ Danza ត្រូវបានគេដឹងផងដែរថា ត្រៀមបង្ហាញវត្តមានផ្លូវការនៅចុងឆ្នាំ 2024 នេះ។ Denza Z9GT គឺជានឹងក្លាយជារថយន្តដែលមានភាពប្រណិតបំផុតដែលមានរួមបញ្ចូលនូវបច្ចេកវិទ្យាទំនើប មានផាសុខភាពក្នុងការបើកបរ និងសមត្ថភាពដ៏អស្ចារ្យ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលការបង្ហាញវត្តមានផ្លូវការណ៍មកដល់ គឺមានការបែកធ្លាយទម្លាយចេញពីការរៀបចំតុបតែងនៅផ្នែកកាប៊ីនខាងក្នុងរបស់ Denza Z9GT។ បើតាមរូបភាពដែលបានបែកធ្លាយមកនេះ គឺបានបង្ហាញថា នៅកាប៊ីនរបស់ Z9GT គឺមានដំឡើងជាមួយអេក្រង់ចំនួន 3 ក្នុងនោះមានអេក្រង់បង្ហាញព័ត៌មាន Instrument LCD Panel, អេក្រង់កម្សាន្តទំហំធំនៅកណ្តាល និងអេក្រង់ខាងមុខកៅអីអ្នករួមដំណើរ ដែលនឹងផ្តល់នូវបទពិសោធន៍ថ្មីនៃប្រព័ន្ធ Digital កាន់តែអស្ចារ្យ។

លោក  Zhao Changjiang អ្នកចាក់ការទូទៅរបស់ Denza បានបញ្ជាក់ថា Dezan Z9GT គឺជាប្រភេទរថយន្តថ្នាក់ប្រណិតខ្លាំងបំផុតមួយ។ រថយន្ត Sedan ប្រណិតនេះមានប្រវែងប្រមាណ 5,180mm/ ទទឹង 1,990mm/ កម្ពស់ 1,500mm/1,480mm និងគម្លាតរវាងកង់មុខក្រោយប្រវែងប្រមាណ 3,125mm។ ទំហំនេះ គឺធ្វើឲ្យ Z9GT ក្លាយជារងថយន្ត Sedan ដែលមានទំហំទូលាយបំផុត។

 

Dezan Z9GT ប្រើប្រាស់បច្ចេកវិទ្យា e3 Technology របស់ BYD ដែលក្នុងនោះរួមមានប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 ដែលមានកំលាំង 230kW, 240kw និង 240kW ដែលសរុបថាមពលបញ្ចូលគ្នា គឺអាចផលិតកំលាំងបានដល់ 1,000 សេះ ដែលអនុញ្ញាតិឲ្យ Z9GT អាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ចំនាយពេលតិចជាង 3 វិនាទី។

បើតាមការធ្វើតេស្តសាកល្បងបែប moose test នៅលើ Dezan Z9GT គឺរត់ល្បឿនបាន 85 គីឡូម៉ែត្រក្នុងមួយម៉ោង។ ទោះជាយ៉ាងណាសម្រាប់ព័ត៌មានលម្អិតពីតម្លៃ និងគុណសម្បត្តិផ្សេងៗទៀតរបស់ Dezan Z9GT មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែ គេគ្រាន់តែសន្មត់ថា រថយន្តប្រណិតនេះ គឺនឹងមានតម្លៃប្រគូតប្រជែងខ្ពស់នៅលើទីផ្សាររថយន្តប្រភេទ Sedan ដូចគ្នា។ ហើយការចេញលក់រថយន្តប្រណិតកម្រិតថ្នាក់អភិជនរបស់ BYD មួយនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅចុងឆ្នាំ 2024 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន