no-alternative title
no-alternative title
no-alternative title

Luxeed S7 EV Sedan ស៊េរីថ្មីរបស់ Huawei និង Chery បានបើកទទួលការបញ្ជាទិញក្នុងប្រទេសចិនជាមួយតម្លៃចាប់ពីខ្ទង់ $35,425

Luxeed S7 គឺជារថយន្តអគ្គិសនីប្រភេទ Sedan ដ៏ប្រណិតទំនើបរបស់ Huawei និង Chery បានចាប់ផ្តើមបើកទទួលការបញ្ជាទិញសម្រាប់ទីផ្សារប្រទេសចិន។ រថយន្ត Electric Sedan ដែលបានការរចនាដ៏ប្រណិតទាក់ទាញរបស់ Chery មួយនេះ ត្រូវបានក្រុមហ៊ុនប្រកាសដាក់ឲ្យធ្វើការបញ្ជាទិញមុនបានជាមួយតម្លៃចាប់ពីខ្ទង់ 258,000 យ័ន ឬស្មើរនឹងប្រមាណ 35,425 ដុល្លារអាមេរិក ដែលជាតម្លៃល្អ តម្លៃប្រកូតប្រជែងទីផ្សារជាមួយនឹងម៉ូដែល BYD Han EV, Neta S, Rising F7 និងរថយន្ត Electric Sedan ផ្សេងៗទៀត ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Chery Luxeed S7 ត្រូវបានធ្វើការអភិវឌ្ឍន៍ផលិតឡើងដោយការរួមសហការគ្នារវាងក្រុមហ៊ុនផលិតរថយន្ត Chery និង Huawei។ Luxeed S7 បានបំពាក់មកជាមួយកញ្ចប់អាគុយអគ្គិសនីប្រភេទ M3P Battery របស់ក្រុមហ៊ុន CATL ដែលអាចផលិតកំលាំងបានដល់ 496hp។ រថយន្តនេះនឹងត្រូវដាក់លក់នៅហាង Flagship Store របស់ Huawei ទាំងអស់នៅក្នុងប្រទេសចិន។ Luxeed S7 ត្រូវបានរចនាផលិតឡើងតាមស្ថាបត្យកម្ម E0X architecture របស់ក្រុមហ៊ុន Chery ផ្ទាល់តែម្តង។ ដោយស្ថាបត្រកម្មគ្រោងឆ្អឹងនេះត្រូវបាន Chery ប្រើប្រាស់នៅលើរថយន្តម៉ូដែល Exeed Exlantix ES (Sterra ES) និង Exeed Exlantix ET (Sterra ET)។ រថយន្ត Electric Sedan ស៊េរីថ្មីនេះ គាំទ្រប្រព័ន្ធសាកភ្លើងកំលាំង 800V និងប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិតខ្ពស់កម្រិត Advance Self-driving system។

Chery Luxeed S7 មានប្រវែង 4971mm, ទទឹង 1963mm និងកម្ពស់ 1474mm ជាមួយគម្លាតពីកង់មុខទៅកង់ក្រោយ 2950mm។ ដោយទំហំវិមាត្ររបស់ Luxeed S7 គឺប្រហាក់ប្រហែលគ្នាជាមួយរថយន្តស៊េរីទំនើបៗដូចជា Audi A6, BMW 5 Series, និង Mercedes-Benz E-Class ជាដើម។ ចំពោះការឌីស្សាញផ្នែកខាងក្នុងត្រូវបានទាញរចនាបថចេញពីម៉ូដែល Aito M9 SUV ដោយមានចង្កូតស្បែករចនាបែប oval-shaped ជាមួយការបង្កប់ម៉ាក Luxeed នៅផ្នែកកណ្តាលចង្កូត និងមានចង្កឹះលេខស្ថិតនៅខាងក្រោយនៃដៃចង្កូតផ្ទាល់តែម្តង។ 

 

នៅលើផ្នែកតាបឡូរថយន្តមានអេក្រង់ចំនួនពីរដោយអេក្រង់ទំហំ 12.3-inch ជាប្រភេទ LCD ស្ថិតនៅក្រោយចង្កូតសម្រាប់បង្ហាញព័ត៌មានសំខាន់ៗក្នុងរថយន្ត និងអេក្រង់កម្សាន្តប្រភេទថាច់ស្រ្គីននៅចំកណ្តាលដែលអាចបង្វិលបញ្ឈរបាន ដែលដំណើរការដោយប្រតិបត្តិការ Huawei HarmonyOS4 ហើយនៅខាងក្រោមអេក្រង់ធំនេះមាន Wireless Charging Pad ចំនួនពីរសម្រាប់សាកទូរស័ព្ទដែលមានកំលាំងសាកដល់ 50W និងប្រអប់សម្រាប់ទុកអីវ៉ាន់នៅខាងក្រោម។ ហើយនៅលើតាបឡូខាងមុខកៅអីអ្នករួមដំណើរមានប្រអប់ដែលអាចទុកដាក់របស់របរបានផងដែរ។ Luxeed S7 ជាប្រភេទ Panoramic roof ធំដែលមានផ្ទៃទំហំ 2.6 ម៉ែត្រការ៉េ និងមានកញ្ចក់ដែលអាចការពារពន្លឺព្រះអាទិត្យបានដល់ 99.9% ថែមទៀតផង។ ចំនែកកៅអីអ្នករួមដំណើរខាងមុខជាប្រភេទកៅអីអេឡិចត្រូនិចដែលហៅថា “Queen Seat” ដែលអាចធ្វើការសេរេបាន 18 កម្រិតតាមតម្រូវការ។

 

បន្ថែមពីនេះនៅលើទ្វារខាងក្រោយមានបំពាក់នូវ Touch Bar ដែលអនុញ្ញាតិឲ្យអ្នករួមដំណើរធ្វើការកំនត់ទៅលើម៉ាស៊ីនត្រជាក់ក្នុងរថយន្តសម្រាប់អ្នកខាងក្រោយផងដែរ។ លើសពីនេះទៅទៀតក៏មាននូវអេក្រង់កម្សាន្តទំហំធំទូលាយសម្រាប់អ្នកដំណើរខាងក្រោយថែមទៀតផង។ Luxeed S7 មានកន្លែងសម្រាប់ផ្ទុកអឺវ៉ាន់ចំនួន 25 កន្លែង ដែលអាចផ្ទុកទំងន់សរុបបានដល់ 420 លីត្រ។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញ Luxeed S7 មានប្រព័ន្ធហ្វាំងប្រភេទ air suspension និង CDC active damping system, កង់ខាងមុខបំពាក់ប្រព័ន្ធ  two-wishbone suspension, multi-link independent suspension sits in the rear axle, ប្រព័ន្ធចាប់សញ្ញាកម្រិតខ្ពស់ LiDAR Sensor រួមនឹងបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនទៀត។

Chery Luxeed S7 ស៊េរីមធ្យមមានបំពាក់នូវម៉ូទ័រអគ្គិសនីមួយ Single-Motor នៅផ្នែកកង់ក្រោយ ដែលអាចផលិតកំលាំងបាន 292hp ឬ 215kW។ ចំនែកម៉ូដែល 4WD វិញ បំពាក់ម៉ូទ័រអគ្គិសនីចំនួនពីរប្រភេទដែលអាចផលិតកំលាំងបាន 496hp ឬ 365kW និងអាចជាន់វ៉ាត់ទ្រនិចកុងទ័រពី 0 ទៅ 100km/h ចាយពេល 3.3 វិនាទី។ Chery Luxeed S7 មានជម្រើស 4-trim level គឺ 

- Luxeed S7 Pro (550km) មានតម្លៃខ្ទង់ប្រហែល $35,800

- Luxeed S7 Max (705km) មានតម្លៃខ្ទង់ប្រហែល $40,920

- Luxeed S7 Max+ (800+ km) មានតម្លៃខ្ទង់ប្រហែល $45,040

- Luxeed S7 Max RS (630km) មានតម្លៃខ្ទង់ប្រហែល $49,160

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន