no-alternative title
no-alternative title

Stellantis RAM 1500 Ramcharger បំពាក់ម៉ាស៊ីន V6-Engine ជាមួយប្រព័ន្ធ Electric generator បានប្រកាសចេញផ្លូវការណ៍

ក្រុមហ៊ុនផលិតរថយន្តអាមេរិក Stellentis គ្រោងប្រកាសចេញលក់រថយន្ត Electric Pick up ម៉ូដែល RAM 1500 Ramcharger EV នៅឆ្នាំ 2024។ រថយន្ត Electric Pick Up Truck ស៊េរីថ្មីរបស់ Stellantis នេះ គឺជាម៉ូដែលដំបូងរបស់ក្រុមហ៊ុន ដែលមានបំពាក់នូវកញ្ចប់អាគុយអគ្គិសនី ជាមួយម៉ាស៊ីនសាំង V6 និងប្រព័ន្ធ Electric generator។ សម្រាប់ការឌីស្សាញវិញ RAM 1500 Ramcharger គឺយកលំនាំតាមរចនាបថម៉ូដែល RAM 1500 ដែលបំពាក់ម៉ាស៊ីនសាំង ប៉ុន្តែ មានការកែសម្រួលប្រព័ន្ធមួយចំនួនចេញពីម៉ូដែល Stellantis RAM Truck។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ប្រព័ន្ធដំណើរការរបស់ Stellantis RAM 1500 Ramcharger EV គឺនៅពេលថាមពលអាគុយអគ្គិសនីអស់ ពេលនោះប្រព័ន្ធ Electric Generator នឹងធ្វើការផ្លាស់ប្តូរទៅដំណើរការដោយម៉ាស៊ីនសាំងចំនុះ 3.6L V6 Engine វិញម្តង។ រថយន្ត Hybrid Pick Up Truck ស៊េរីថ្មីមួយនេះ បានធ្វើការរួមបញ្ចូលគ្នានូវប្រព័ន្ធដំណើរការផ្លាស់ប្តូរថាមពលអគ្គិសនីសុទ្ធ និងប្រព័ន្ធម៉ាស៊ីនសាំងបានយ៉ាងល្អឥតខ្ចោះតែម្តង។ Stellantis RAM 1500 Ramcharger EV នឹងបង្ហាញវត្តមានផ្លូវការណ៍នៅលើទីផ្សារនៅឆ្នាំក្រោយនេះ (2024) រួមជាមួយម៉ូដែល RAM 1500 EV ដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ។

ចំពោះសមត្ថភាពរបស់ Stellantis RAM 1500 Ramcharger EV គឺអាចបើកបរបានរយះចំងាយដល់ទៅជាង 1,110 គីឡូម៉ែត្រ ហើយការបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធចេញពីកញ្ចប់អាគុយ 92kWh គឺអាចបានចំងាយផ្លូវជាង 233 គីឡូម៉ែត្រ និងអាចបន្តបានរយះចំងាយឆ្ងាយជាងនេះបន្ថែមទៀតជាមួយនឹងប្រព័ន្ធផលិតថាមពលអគ្គិសនី Electric Generator អាចផលិតបាន 130kW ហើយនិងដំណើរការដោយម៉ាស៊ីនសាំង។ សម្រាប់ធុងផ្ទុកសាំងរបស់ RAM 1500 Ramcharger EV គឺអាចផ្ទុកចំនុះបានជាង 122 លីត្រ។

សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងតម្លៃរបស់ Stellantis Ram 1500 Ramcharger EV មិនទាន់ត្រូវបានប្រកាសចេញនៅឡើយទេ។ Stellantis រំពឹងថា Ram 1500 Ramcharger EV ស៊េរីឆ្នាំ 2025 របស់ខ្លួននឹងក្លាយជារថយន្តដែលធ្វើការផ្លាស់ប្តូរទីផ្សាររថយន្ត Pick Up Truck ដែលប្រើម៉ាស៊ីនសាំង និងអគ្គិសនីពេលបច្ចុប្បន្ន ដោយសារបញ្ហាប្រឈមនៃហេដ្ឋារចនាសម្ព័ន្ធនៃទីតាំងសាកថ្ម។ លក្ខណៈពិសេសរបស់វាអាចធ្វើឲ្យ Ram 1500 Ramcharger មានភាពលេចធ្លោនៅក្នុងវិស័យយានយន្តដែលដំណើរការដោយថាមពលអគ្គីសនីនៅលើទីផ្សារនាពេលបច្ចុប្បន្ន និងពេលអនាគត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន