no-alternative title
no-alternative title

Geely Galaxy E8 Electric Sedan បានប្រកាសចេញផ្លូវការណ៍ជាមួយសមត្ថភាពបើកបានចំងាយផ្លូវ 665 គីឡូម៉ែត្រ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន Geely ទើបតែបានប្រកាសចេញរថយន្តអគ្គិសនីប្រភេទ Sedan ស៊េរីថ្មី ម៉ូដែល Geely Galaxy E8 EV។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ ក្រុមហ៊ុននឹងបើកដាក់ឲ្យធ្វើការបញ្ជាទិញមុនបាននៅថ្ងៃទី 17 ខែវិច្ឆិកានេះ សម្រាប់ទីផ្សារប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Geely Galaxy E8 ស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការឌីស្សាញឡើងដោយឈរនៅលើស្ថាបត្យកម្ម Sustainable Experience Architecture (SEA) platform របស់ក្រុមហ៊ុនផ្ទាល់ ដោយមានរូបរាងបែបទំនើបប្រណិតទាន់សម័យទាក់ភ្នែកមែនទែន។ រថយន្ត Electric Sedan ស៊េរីថ្មីនេះមានបណ្តោប្រវែង 5,010mm, ទទឹង 1,920mm និងកម្ពស់ 1,465mm ហើយនិងមានគម្លាតចន្លោះកង់មុខទៅក្រោយប្រវែង 2,923 mm។ ដោយការឌីស្សាញរូបរាងរបស់ Geely Galaxy E8 មានលក្ខណៈប៊ឺតស្លីមជាងម៉ូដែល Mercedes Benz EQS និង Nio ET7 ប៉ុន្តែមានភាពប្រហាក់ប្រហែលគ្នានឹង Volkswagen XL1។

ផ្នែកខាងមុខរបស់ Geely Galaxy E8 Ev Sedan នេះមានរចនាបថបែបបឺតលំហូរខ្យល់ aerodynamics ដើម្បីជួយកាត់បន្ថយកំលាំងកកិតពីខ្យល និងរក្សាលំនឹងបានល្អក្នុងការបើកបរ។ នៅលើក្បាលរថយន្តមានការឌីស្សាញជាមួយអំពូលចង្គៀងបំភ្លឺប្រភេទ LED ស្លីមប្រណិត រួមជាមួយអំពូល Day time running រចនារាងអក្សរ C បែកចូលក្នុង។ ហើយសំណាញ់ប៉ាណាខាងមុខក៏មានរំពលេចជាមួយអំពូលភ្លឺ LED តូចៗផងដែរ។ សម្រាប់ទ្វារខាងមុខមិនមានបំពាក់កាមេរ៉ាសម្រាប់មើលសកម្មភាពអំឡុងពេលបើកបរនោះទេ ដោយជំនួសមកវិញនូវកញ្ចក់សម្រាប់មើលក្រោយវិញ។ ចំនែកផ្នែកខាងក្រោយរំលេងជាមួយអំពូលភ្លើង LED ពណ៌ក្រហមច្បាស់ៗដែលមានការរចនាយ៉ាងប្រណិតទាក់ទាញ។

 

ចូលទៅផ្នែកខាងក្នុង Geely Galaxy E8 គឺមានបំពាក់នូវអេក្រង់ទំហំធំដល់ទៅ 48-inch ដែលលលាតសន្ធឹងស្ទើរតែពេញតាបឡូខាងមុខជាមួយកម្រិតបង្ហាញដល់ 8K ឯណោះ ព្រមទាំងមានប៊ូតុងចម្បងសម្រាប់បញ្ជាមុខផ្សេងចំនួន 6 ផងដែរ រួមនឹងមានកងបង្វិកមួយ និងកន្លែងសាកស្មាតហ្វូនឥតខ្សែ wireless Charging Pad ក៏ដូចជាប្រអប់សម្រាប់ទុកដាក់ឥវ៉ាន់ផ្សេងៗមមួយចំនួនទៀត។ Geely Galaxy E8 មានជម្រើសកំលាំងសាកភ្លើង 400-Volt ចំនួនពីរ និងចែកចេញជាបីជម្រើសផ្សេងគ្នា ដោយក្នុងនោះមានជម្រើសប្រើម៉ូទ័រអគ្គិសនីចំនួនមួយមានកំលាំង 272hp ជាមួយកញ្ចប់អាគុយអគ្គិសនី LFP ទំហំ 62kW អាចបើកបរបានចំងាយផ្លូវ 550km នៅពេលសាកថ្មមួយពេញម្តង។

សម្រាប់ជម្រើសទីពីរ គឺប្រើម៉ូទ័រអគ្គិសនីមួយកំលាំង 272hp ដូចគ្នា ប៉ុន្តែ បំពាក់កញ្ចប់អាគុយ LFP ធំជាង គឺដល់ 76kW និងជម្រើសចុងក្រោយប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួនពីរដោយម៉ូទ័រខាងក្រោយអាចផលិតកំលាំងបាន 421hp និងខាងក្រោយអាចផលិតបាន 224hp ជាមួយកញ្ចប់អាគុយអគ្គិសនីទំហំ 76kW ហើយទាំងពីរជម្រើសចុងក្រោយនេះមានលទ្ធភាពអាចបើកបរបានចំងាយផ្លូវ 665 គីឡូម៉ែត្រដូចគ្នា នៅពេលសាកថ្មមួយពេញម្តង។ ទោះជាយ៉ាងណាសម្រាប់ជម្រើសនីមួយរបស់ Galaxy E8 Ev Sedan មិនទាន់ត្រូវបានក្រុមហ៊ុនប្រកាសប្រាប់ឲ្យដឹងនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

ដោយ ប៉េងលីន
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
នៅលើអេក្រង់ Galaxy S26 Ultra ត្រូវគេទម្លាយថា នឹងបំពាក់នូវមុខងារសុវត្ថិភាពថ្មី

នៅលើអេក្រង់ Galaxy S26 Ultra ត្រូវគេទម្លាយថា នឹងបំពាក់នូវមុខងារសុវត្ថិភាពថ្មី

ដោយ ប៉េងលីន