no-alternative title
no-alternative title
no-alternative title
no-alternative title

ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ក្រុមហ៊ុនផលិតរថយន្តម៉ាក Geely បានប្រកាសបើកទទួលការបញ្ជាទិញមុនសម្រាប់រថយន្តកូនកាត់ស៊េរីថ្មីម៉ូដែល Galaxy Starship 8 PHEV Sedan ក្នុងទីផ្សារប្រទេសចិនជាមួយជម្រើស 5 ម៉ូដែលផ្សេងគ្នា និងមានតម្លៃចាប់ពីខ្ទង់ $19,000 ដល់ $23,600។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Galaxy Starship 8 PHEV គាំទ្រដំណើរការនូវប្រព័ន្ធ NordThor plug-in hybrid system ដែលអភិវឌ្ឍន៍ផលិតដោយក្រុមហ៊ុន Geely ផ្ទាល់តែម្តង ដែលអាចឲ្យរថយន្ត Sedan នេះជិះបានចម្ងាយផ្លូវ 60km និង 130km ដោយប្រើនូវថាមពលអគ្គិសនីសុទ្ធ។ បន្ថែមពីនេះ Galaxy Starship 8 PHEV ក៏គាំទ្រនូវប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ G-Pilot intelligent driving system ផងដែរ។ សម្រាប់ការចេញលក់ផ្លូវការណ៍រថយន្ត Plug-in-hybrid ស៊េរីថ្មីនេះ នឹងត្រូវធ្វើឡើងនៅក្នុងខែឧសភាខាងមុខនេះ។

Geely Galaxy Starship 8 PHEV មានបណ្តោយតួរខ្លួន 5,018mm/ទទឹង 1,918mm/ កំពស់ 1,480mmនិងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,928mm។ ចំពោះការរចនាផ្នែកខាងក្រៅ គឺមានភាពទាក់ទាញជាមួយភាពទំនើបប្រណិតទាន់សម័យជាមួយដៃទ្វារលាក់ចូលក្នុង Hidden-door-handle, គ្មានកញ្ចក់ទ្វារ Frameless windows, ចង្កៀងខាងមុខរចនាបែបស្លីមប្រណិត Slender headlight, រួមនឹងចង្កៀងខាងក្រោយរចនាបែបស្លីមប្រណិតភ្លឺច្បាស់ផងដែរ ជាមួយស្ទាយឃ្លប់ក្រោយរចនាបែប Fastback shape។

 

រថយន្ត PHEV Sedan ប្រណិតនេះ បំពាក់យ៉ាន់កង់ទំហំ 19-inch រចនាជាមួយកាំរាយ Multi-spoke rim។ នៅលើដំបូលខាងមុខ ឃើញមានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR ហើយនិងមានប្រព័ន្ធសែនស័រ millimeter-wave radar ចំនួន 5 គ្រាប់ និងប្រព័ន្ធសែនស័រកាមេរ៉ាចំនួន 10 គ្រាប់ សម្រាប់ភ្ជាប់ដំណើរការជាមួយប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ G-Pilot។

Geely Galaxy Starship 8 PHEV មានជម្រើសប្រើនូវប្រព័ន្ធ Plug-in-hybrid ចំនួនពីរជម្រើសផ្សេងគ្នា គឺ NordThor EM-i ឬ EM-P systems។ ដោយម៉ូដែលដំណើរការដោយប្រព័ន្ធ EM-P systems ត្រូវបានភ្ជាប់ដំណើរការនៅលើម៉ាស៊ីនសាំងទំហំ 1.5T engine ដែលមានសមត្ថភាពផលិតកំលាំងបាន 161 សេះ និងកំលាំងរមូល 255Nm គូបផ្សំនឹងប្រព័ន្ធម៉ូទ័រអគ្គិសនីមួយមានកំលាំង 215 សេះ និងកំលាំងរមូល 350Nm ដែលសរុបកំលាំងចូលគ្នា គឺបានដល់ 375 សេះ និងកំលាំងរមូល 605Nm ភ្ជាប់ដំណើរការដោយប្រអប់លេខ DTH 3-វគ្គ។

 

សម្រាប់ការជាន់សន្ទុះល្បឿនវិញ គឺជាន់ពី 0-100km/h ចាយពេលខ្ទង់ 6.49 វិនាទី និងអាចជាន់ល្បឿន moose បានដល់ 80km/h។ ចំនែកម៉ូដែលដំណើរការដោយប្រព័ន្ធ NordThor EM-i វិញ ត្រូវបានគាំទ្រដោយម៉ាស៊ីនសាំង 1.5L អាចផលិតកំលាំងបាន 110 សេះ គូបផ្សំជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ និងភ្ជាប់ដំណើរការដោយប្រអប់លេខ Sigle-speed DHT។

ម៉ូដែលនេះភ្ជាប់មកជាមួយកញ្ចប់អាគុយទំហំ 18.4kWh ប្រភេទ Lithium iron phosphate ដែលសាកភ្លើងពេញម្តងអាចជិះបានចំងាយផ្លូវ 130km ដោយប្រើប្រាស់ថាមពលអាគុយសុទ្ធ និងអាចជិះបានដល់ 1,600km នៅពេលចាក់សាំង និងសាកភ្លើងពេញម្តង។ ចូលមកផ្នែកខាងក្នុងមានការបំពាក់នូវដៃចង្កូតរចនារាង D-shaped មានពីរកាំ, មានអេក្រង់បង្ហាញព័ត៌មាន អេក្រង់កម្សាន្តទំហំធំដល់ 15.4-inch នៅកណ្តាលភ្ជាប់ដំណើរការដោយប្រតិបត្តិការ Flyme Auto cockpit system ដែលមានភ្ជាប់មកជាមួយនូវប្រព័ន្ធបញ្ជាដោយសំឡេងឆ្លាតវៃ  AI voice control រួមនឹងបច្ចេកវិទ្យាឆ្លាតវៃ DeepSeek’s model ហើយនិងមានប្រព័ន្ធបង្ហាញនៅលើកញ្ចក់ដំបូលខាងមុខ AR-HUD ទំហំដល់ 25.6-inch ថែមទៀតផង។ 

Galaxy Starship 8 PHEV មានដំឡើងនូវប្រព័ន្ធបំពងសំឡេង Flyme Sound system ចំនួន 23 គ្រាប់, កន្លែងសាកថ្មស្មាតហ្វូនឥតខ្សែកំលាំង 40W ចំនួនពីរ មានកន្លែងទុកដាក់អីវ៉ាន់ចំនួន 28 កន្លែង និងឃ្លប់គូទក្រោយអាចផ្ទុកអីវ៉ាន់បានចំនុះ 405 លីត្រ ដែលសមល្មមអាចដាក់វ៉ាលីទំហំ 20-inch បានចំនួន 6។ សូមបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ 2025 ម៉ាករថយន្ត Geely Galaxy លក់បានចំនួន 260,000 គ្រឿង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម