no-alternative title
no-alternative title
no-alternative title
no-alternative title

Kia, Hyundai, BYD, Volvo និង Volkswagen ទទួលបានពាន World Car Award 2025

នៅក្នុងព្រឹត្តិការណ៍ 2025 New York Auto Show ដែលប្រារព្ធធ្វើឡើងនាពេលថ្មីនេះ មានក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីៗជាច្រើនក្នុងពិភពលោកបានចូលរួមដាក់តាំងបង្ហាញរថយន្ត ក៏ដូចជាបច្ចេកវិទ្យាសម្រាប់អនាគតរថយន្តអគ្គិសនីរបស់ខ្លួន។ ក្នុងព្រឹត្តិការណ៍នេះ ក៏មានការវាយតម្លៃក្នុងការផ្តល់នូវពានរង្វាន់សម្រាប់រថយន្តអគ្គិសនីប្រចាំឆ្នាំ ឬ World Car Award 2025 ផងដែរ។ ហើយជាការកត់សំគាល់ឃើញមានរថយន្តអគ្គិសនីពីក្រុមហ៊ុនមួយចំនួនដូចជា Kia, Hyundai, Volvo និង VW ឬ Volkswagen គឺទទួលបានពានរង្វាន់មួយនេះសម្រាប់រថយន្តអគ្គិសនីម៉ូដែលថ្មីរបស់ពួកគេរៀងៗខ្លួនផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ក្រុមហ៊ុន Kia ដែលជាក្រុមហ៊ុនផលិតរថយន្តល្បីឈ្មោះរបស់ប្រទេសកូរ៉េខាងត្បូងបានទទួលនូវពាន World Car Award 2025 សម្រាប់ម៉ូដែលរថយន្តអគ្គិសនីស៊េរីថ្មី Kia EV3 ដោយម៉ូដែលនេះបានបន្តតំណែងពីម៉ូដែល Kia EV9 ដែលទទួលបានពានមួយនេះកាលពីឆ្នាំ 2024។ ចំនែកក្រុមហ៊ុន Volvo វិញទទួលបានពានរង្វាន់ 2025 World Luxury Car Award សម្រាប់ម៉ូដែល Volvo EX90 ដែលជារថយន្តអគ្គិសនីប្រណិតប្រភេទ Large-Electric SUV ហើយជាគូប្រជែងជាមួយនឹងរថយន្តម៉ាក Porsche Macan និង Mercedes EQS SUV។ 

Volvo EX90 មានកញ្ចប់ថ្មទំហំ 111kWh ប្រើប្រាស់ម៉ូទ័រអគ្គិសនីពីរ ដំណើរការដោយប្រព័ន្ធ All-wheel-drive ដែលអាចផលិតកំលាំងបាន 300kW ឬ 408PS និងកំលាំងរមូល 769Nm។ រថយន្តអគ្គិសនី SUV ពេញខ្នាតមួយនេះអាចជាន់ស្ទុះល្បឿនពី 0 ទៅ 97km/h ចាយពេលប្រមាណ 5.7 វិនាទី ហើយអាចជិះបានចម្ងាយផ្លូវដល់ 500km នៅពេលសាកថ្មមួយពេញម្តង។ ចំពោះក្រុមហ៊ុន Hyundai វិញ បានទទួលពាន 2025 World Electric Vehicle សម្រាប់រថយន្តម៉ាក Hyundai Inster ដែលត្រូវបានគេស្គាល់ឈ្មោះមួយផ្សេងទៀតថា Hyundai Casper Electric។ រថយន្តប្រភេទ Compact urban crossover របស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយមានកំលាំង 85kW ឬ 115PS ហើយបច្ចុប្បន្ន Hyundai Inster បាននឹងកំពុងមានវត្តមានដាក់លក់នៅទីផ្សារបជ្ឍឹមប្រទេស និងទីផ្សារអឺរ៉ុប។

ជាមួយគ្នានេះក្រុមហ៊ុនផលិតរថយន្ហតអគ្គិសនីល្បីឈ្មោះរបស់ចិន និងជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេក្នុងទីផ្សារពិភពលោក BYD ក៏ទទួលបានពានរង្វាន់ 2025 World Urban Car សម្រាប់ម៉ូដែល BYD Seagull ឬត្រូវបានគេស្គាល់ឈ្មោះមួយទៀតថា BYD Dolphin Mini សម្រាប់ទីផ្សារមួយចំនួន។ រថយន្តប្រភេទ small hatchback របស់ BYD មួយនេះ មានតម្លៃខ្ទង់ប្រហែល €9,000  នៅទីផ្សារប្រទេសចិន និងមានភ្ជាប់មកជាមួយកញ្ចប់ថ្មដែលសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយ 405km។ ងាកមកសម្ព័ន្ធក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសអាល្លឺម៉ង Volkswagen ឬ VW វិញ បានទទួលនូវពាន 2025 World Car Design of the Year Award ដោយបានទៅលើម៉ូដែលរថយន្ត Volkswagen ID.Buzz។ រថយន្ត Electric Van មួយនេះ ត្រូវបានឌីស្សាញឡើងជាមួយនឹងភាពសាមញ្ញ ប៉ុន្តែ មានភាពទាក់ទាញ។ VW ID.Buzz ត្រូវបានក្រុមហ៊ុនធ្វើការចេញលក់នៅលើទីផ្សារជាច្រើនរួចមកហើយសម្រាប់រយះពេលប៉ុន្មានឆ្នាំមកនេះ។ 

អ្វីដែលជាទីចាប់អារម្មណ៍ ក្រៅតែពីរថយន្តអគ្គិសនីដែលបានទទួលពានរង្វាន់ប្រចាំឆ្នាំទៅ រថយន្តប្រើប្រាស់ថាមពលចំហេះក្នុង ឬម៉ាស៊ីនក៏ទទួលបានពានរង្វានប្រចាំឆ្នាំផងដែរ ដោយក្នុងរថយន្តម៉ាក Porsche 911 Carrera GTS បានទទួលពាន 2025 World Performance Car។ Porsche 911 Carrera GTS ដំណើរការដោយម៉ាស៊ីនសាំងទំហំ 3.6- liter flat-six turbocharged engine ភ្ជាប់ដំណើរការដោយម៉ូទ័រអគ្គិសនីមួយ និងមានភ្ជាប់មកនូវកញ្ចប់ថ្មទំហំល្មមផងដែរ។ រថយន្តនេះអាចផលិតកំលាំងបាន 397kW ឬ 539PS និងកំលាំងរមូល 608Nm ដែលអាចជាន់ស្ទុះពី 0 ទៅ 97km/h ចាយពេលប្រមាណ 2.9 វិនាទី ហើយអាចជាន់ល្បឿនលឿនបំផុត Top Speed ដល់ 312km/h៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម