no-alternative title
no-alternative title
no-alternative title
no-alternative title

ឡានអគ្គិសនី Subaru Solterra ស៊េរីឆ្នាំ 2026 សាកភ្លើងពេញម្តងជិះបាន 459km

ក្រុមហ៊ុនផលិតរថយន្ត Subaru ទើបតែបានប្រកាសចេញរថយន្តអគ្គិសនីស៊េរីថ្មីឆ្នាំ 2026 ម៉ូដែល Soltarra នៅក្នុងព្រឹត្តិការណ៍ New York Motor Show។ យ៉ាងណាមិញ ក្រុមហ៊ុនមិនទាន់បានបញ្ជាក់ពីការនាំយក Solterra 2026 របស់ខ្លួនចូលទៅកាន់ទីផ្សារប្រទេសអូស្ត្រាលីនោះទេ ប៉ុន្តែបើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនប្រចាំទីផ្សារអូស្ត្រាលីបានបង្ហើបថា ការបង្ហាញវត្តមានរបស់ Subaru Solterra 2026 នៅលើទីផ្សារសកលនឹងត្រូវធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ ដូចនេះមានន័យថា ការបង្ហាញខ្លួនរបស់រថយន្តអគ្គិសនីស៊េរីថ្មីមួយនេះក្នុងទីផ្សារអូស្រ្តាលីក៏នឹងធ្វើឡើងក្នុងពេលឆាប់ៗដូចគ្នា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Subaru Solterra 2026 ត្រូវបានក្រុមហ៊ុនបង្កើនទំហំថ្មដល់ 74.7kWh ជាប្រភេទថ្ម Lithium-ion បើធៀបនឹងម៉ូដែលមុនដែលមានថ្មទំហំ 71.4kWh ដែលធ្វើឲ្យម៉ូដែលឆ្នាំ 2026 អាចជិះបានចម្ងាយផ្លូវដល់ 459km នៅពេលសាកភ្លើងពេញម្តង។ បន្ថែមពីនេះ Subaru Solterra 2026 ត្រូវបានក្រុមហ៊ុនបង្កើនសមត្ថភាពកំលាំងម៉ូទ័រទាំងពីរជាមួយប្រព័ន្ធដំណើរការ All-wheel-drive ដែលមានកំលាំងសរុប 174kW និងម៉ូដែល Top-Spec មានកំលាំងម៉ូទ័រសរុបដល់ 252kW សម្រាប់ទីផ្សារអាមេរិក។

សូមបញ្ជាក់ថា Subaru Solterra បច្ចុប្បន្នដែលមានវត្តមាននៅទីផ្សារអូស្ត្រាលីបំពាក់ម៉ូទ័រអគ្គិសនីដែលមានកំលាំង 160kW ទាំងម៉ូដែលស្តង់ដារ និងម៉ូដែល Flagship Touring។

ចំពោះការសាកភ្លើងនៅលើម៉ូដែលថ្មីឆ្នាំ 2026 Solterra គឺគាំទ្រកំលាំងដល់ 150kW ដែលសាកភ្លើងចូលបានលឿនជាងមុន ដោយសារពី 10% ទៅ 80% ចាយពេលប្រមាណ 35 នាទី។ រថយន្តអគ្គិសនី Subaru Solterra 2026 អាចសាកជាមួយបង្កោលសាកភ្លើង Tesla Supercharge-NACS សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ Solterra 2026 ត្រូវបានបង្កើនសមត្ថភាពប្រព័ន្ធគ្រឿងក្រោម Suspension ជាមួយដៃចង្កូតអេឡិចត្រូនិច និងពង្រឹងប្រព័ន្ធ All-wheel-drive control system ដែលផ្តល់នៅភាពងាយស្រួលដល់អ្នកបើកក្នុងការគ្រប់គ្រង់រថយន្តក្នុងពេលកំពុងបើកបរ។

Subaru Solterra 2026 មានជម្រើសប្រើយ៉ាន់កង់ទំហំ 18-inch និង 20-inch។ នៅផ្នែកខាងក្នុងមានបំពាក់នូវបច្ចេកវិទ្យាអេក្រង់កម្សាន្តទំហំ 14-inch អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto និងមានកន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែកំលាំង 15 វ៉ាត់ផងដែរ។ សម្រាប់ប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរវិញ Subaru Solterra 2026 បានគាំទ្រនូវប្រព័ន្ធ EyeSight drive-assist systems ដែលភ្ជាប់មកជាមួយកញ្ចប់មុខងារជំនួយការបើកបរដូចជា  ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ autonomous emergency braking, ប្រព័ន្ធប្រាប់ឧបសគ្គចហៀងរថយន្ត blind-spot monitoring, មុខងាររក្សារថយន្តនៅក្នុងគន្លង lane departure warning, មុខងារកំណត់ល្បឿនតាមរថយន្តខាងមុខ adaptive cruise control និងមុខងារជំនួយជាច្រើនផ្សេងទៀត។ ក្រុមហ៊ុន Subaru Australia មិនទាន់បានបញ្ជាក់ពីវត្តមានរបស់ Solterra 2026 នៅក្នុងបន្ទាប់ Showroom នៅឡើយទេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម