no-alternative title
no-alternative title
no-alternative title
no-alternative title

Toyota bZ7 នឹងក្លាយជារថយន្តអគ្គិសនីដំបូងដែលគាំទ្រដោយ Huawei HarmonyOS Cockpit System

នៅថ្ងៃនេះក្រុមហ៊ុន Toyota បានធ្វើការដាក់តាំងបង្ហាញរថយន្តអគ្គិសនី all-electric sedan ម៉ូដែល bZ7 នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show ហើយក៏ជាម៉ូដែលដំបូងដែលកើតឡើងពីការចាប់ដៃសហការផលិតរវាង GAC និង Toyota ហើយរថយន្តអគ្គិសនីស៊េរីថ្មីនេះ ក៏នឹងក្លាយជាម៉ូដែលដំបូងនៃម៉ាករថយន្ត Toyota ក្នុងប្រទេសចិនដែលគាំទ្រដំណើរការដោយប្រតិបត្តិការណ៍ Huawei HarmonyOS Cockpit System ផងដែរ។ សម្រាប់ការបង្ហាញវត្តមានជាផ្លូវការណ៍របស់ Toyota bZ7 ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅចុងឆ្នាំនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Toyota bZ7 ដែលបានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show គឺត្រូវបានផលិតឡើងដោយយកគំរូដែលក្រុមហ៊ុនបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ 2024 Guangzhou Auto Show ឆ្នាំមុន។ ហើយរថយន្តគំរូដែលបានបង្ហាញនៅក្នុងពឹ្រត្តិការណ៍ Shanghai Auto Show ឆ្នាំនេះ គឺជាម៉ូដែលសម្រាប់សង្វាក់ផលិតកម្មទ្រង់ទ្រាយធំតែម្តង។ ទម្រង់នៃការរចនារបស់ Toyota bZ7 ត្រូវបានធ្វើឡើងតាមទម្រង់នៃការឌីស្សាញជារាង C-Shaped ពីខាងមុខដល់ក្រោយ ជាមួយផ្នែកខាងមុខបិទជិត ឬ Closed Front Face រំលេចជាមួយចង្កៀងបំភ្លឺរចនាបទស្លីម អូសកាត់ពីម្ខាងទៅម្ខាងនៃក្បាលរថយន្ត។

ជាការកត់សំគាល់ នៅលើដំបូលខាងមុខឃើញមានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR ដែលនឹងគាំទ្រនូវប្រព័ន្ធជំនួយការបើបរកម្រិត ADAS ដែលប្រព័ន្ធនេះ គឺនឹងគាំទ្រដោយបច្ចេកវិទ្យា  Huawei ADS advanced driving system ជាមួយប្រព័ន្ធប្រតិបត្តិការក្នុងកាប៊ីន Huawei HarmonyOS Cockpit system។

នៅផ្នែកចំហៀង bZ7 មានដៃទ្វារជាប្រភេទ semi-hidden door handle និងមានយ៉ាន់កង់ទំហំ 21-inch រចនាជាកាំរាយ ឬ Multi-spoke rims មានពណ៌ក្រម៉ៅ។ នៅផ្នែកខាងក្នុងរបស់ bZ7 ឃើញមានបំពាក់នូវអេក្រង់ទំហំធំនៅកណ្តាលជាអេក្រង់កម្សាន្ត អេក្រង់បង្ហាញព័ត៌មាននៅក្រោយដៃចង្កូត រីដៃចង្កូតមានការឌីស្សាញជាស្ទាយ three-spoke steering wheel និងនៅចន្លោះកណ្តាលកៅអីខាងមុខមានកន្លែងសម្រាប់សាកថ្មស្មាតហ្វូនឥតប្រើខ្សែ រួមនឹងកន្លែងដាក់កែវទឹកចំនួនពីរ។

រថយន្តអគ្គិសនី sedan ថ្មីនេះ មានដំបូលបើក panoramic sunroof ផងដែរ។ ប៉ុន្តែ គួរឲ្យស្តាយដោយសារតែក្រុមហ៊ុនមិនទាន់បានបញ្ជាក់ពីកំលាំងម៉ូទ័រអគ្គិសនី និងទំហំថ្ម រួមនឹងព័ត៌មានលម្អិតផ្សេងទៀតរបស់ Toyota bZ7 នោះទេក្នុងពេលនេះ។

គួរបញ្ជាក់ថា នៅត្រីមាសដំបូងនៃឆ្នាំ 2025 នេះ ក្រុមហ៊ុនសម្ព័ន្ធមិត្ត Toyota-GAC លក់រថយន្តបានចំនួន 171,477 គ្រឿង និងបានលក់រថយន្តចំនួន 66,066 គ្រឿងនៅក្នុងខែមីនា ដែលធ្វើឲ្យកំណើននៃការលក់ពីមួយឆ្នាំទៅមួយឆ្នាំកើនឡើងប្រមាណ 19.3%។ បច្ចុប្បន្នម៉ាករថយន្ត bZ របស់ Toyota ដែលកំពុងមានវត្តមានលក់នៅទីផ្សារប្រទេសចិនមានពីរម៉ូដែល គឺ bZ3X និង bZ4X៕

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម