no-alternative title
no-alternative title
no-alternative title
no-alternative title

នៅថ្ងៃនេះ ឡានអគ្គិសនី Mazda 6e បានចាប់ផ្តើមដឹកជញ្ជូនទៅកាន់ទីផ្សារអឺរ៉ុបហើយ!

យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Mazda បានចាប់ផ្តើមធ្វើការដឹកជញ្ជូនរថយន្តអគ្គិសនីសុទ្ធរបស់ខ្លួនម៉ូដែល Mazda 6e ដែលនៅលើទីផ្សារចិនមានឈ្មោះថា Mazda EZ-6 ទៅកាន់ទីផ្សារតំបន់អឺរ៉ុបហើយ។ ដំណើរការនៃការដឹកជញ្ជូននេះ គឺមានចំនួន 600 គ្រឿង បានធ្វើឡើងតាមរយៈកំពុងផែ Waigaoqiao Port នៅក្រុងសៀងហៃទៅកាន់កំពុងផែនៃប្រទេសបែលហ្សិក។ ប្រភពខាងលើនេះនិយាយថា កាប៉ាល់នេះ នឹងទៅដល់ប្រទេសបែលហ្សិកនៅខែឧសភាខាងមុខនេះ ហើយនឹងបន្តចែកចាយទៅកាន់ក្រុមហ៊ុនលក់បន្តនៅតំបន់អឺរ៉ុបនារដូខក្តៅខាងមុខ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពដដែលនេះបានបញ្ជាក់ទៀតថា នេះគឺជាចាប់ផ្តើមថ្មីមួយសម្រាប់ក្រុមហ៊ុនរថយន្តជប៉ុនមួយនេះនៅក្នុងការនាំរថយន្តអគ្គិសនីរបស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុប។ ក្រុមហ៊ុន Madza នឹងមានការជួយពីសំណាក់ដៃគូរបស់ខ្លួនគឺក្រុមហ៊ុន Changan នៅក្នុងការផលិតរថយន្តនេះអោយបានទាន់ពេលវេលាសម្រាប់ការបញ្ជាទិញពីសំណាក់ទីផ្សារនានា។ នៅក្នុងការដឹកជញ្ជូនរថយន្តខាងលើនេះ ក៏មានការចូលរួមត្រួតពិនិត្យពីសំណាក់លោក Lingang ដែលអ្នកតំណាងជាន់ខ្ពស់របស់ Changan Mazda ផងដែរ។

សូមជំរាបថា រថយន្តអគ្គិសនី Mazda 6e នេះ បានបង្ហាញវត្តមានជាលើកដំបូងនៅលើទីផ្សារអឺរ៉ុប តាមរយៈកម្មវិធី 2025 Brussels Motor Show កាលពីថ្ងៃទី 10 ខែមករាកន្លងទៅ។ ជាមួយនិងការឌីស្សាញរូបរាងដូចគ្នាជាមួយនិងឡានដែល Mazda EZ-6 ដែលលក់នៅលើទីផ្សារប្រទេសចិននោះ Mazda 6e គឺមានការកែប្រែទៅលើផ្នែកជាច្រើនសម្រាប់បំពេញតាមស្តង់ដាររបស់ទីផ្សារអឺរ៉ុប ជាពិសេសគឺទៅលើតម្រូវការរបស់អ្នកប្រើប្រាស់នៅទីនោះតែម្តង។ ម៉ូដែលនេះ គឺមានការរក្សានូវអត្តសញ្ញាណរបស់ Mazda ដដែល ខណៈដែលបច្ចេកវិទ្យា និងថាមពលអគ្គិសនី គឺមានការឌីស្សាញដោយក្រុមហ៊ុន Changan។

រថយន្តអគ្គិសនី Mazda 6e ថ្មីនេះ គឺមានអភិវឌ្ឍឡើយដោយការចាប់ដៃគ្នារវាងក្រុមហ៊ុនធំៗទាំងពី គឺ Changan និង Mazda ហើយនិងបានធ្វើតេស្តស្រាវជ្រាវនៅលើមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Changan Mazda នៅ Nanjing R&D Centre។ សូមជំរាបថា Mazda មានការការិល័យកណ្តាលនៅទីក្រុមហ៊ីរ៉ូស៊ីម៉ាសប្រទេសជប៉ុន និងមានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Mazda Europe R&D ព្រមទាំងមានការដៃគូធ្វើការងារឌីស្សាញនៅទូទាំងសកលោក ជាពិសេសទៅលើប្រព័ន្ធសុវត្ថិភាព និងថាមពល។

យោងតាមការបញ្ជាក់ពីលោក Hidematsu Matsuda ដែលជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Changan Mazda បានអោយដឹងថា Mazda 6e គឺជាឡានអគ្គិសនីសុទ្ធដែលមានការបំពាក់នូវប្រព័ន្ធសុវត្ថិភាពខ្ពស់ និងមានការឌីស្សាញតាមលំនាំ KODO design ដែលមានផ្តល់នូវភាពទំនើបស៊ីវីល័យ និងមានផាសុកភាពនៅក្នុងការបើកបរ។ 

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម