no-alternative title
no-alternative title
no-alternative title
no-alternative title

MG Cyber X រថយន្ត Off-Road SUV ជំនាន់ថ្មី បង្ហាញវត្តមានផ្លូវការណ៍ក្នុងព្រឹត្តិការណ៍ Shanghai Auto Show 2025

ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តម៉ាក MG បានធ្វើការដាក់បង្ហាញចេញផ្លូវការណ៍នៅគំរូរថយន្តអគ្គិសនីស៊េរីថ្មី all-electric SUV ម៉ូដែល Cyber X របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Shanghai Auto Show 2025។ Cyber X គឺជារថយន្តម៉ូដែលទីពីរស្ថិតក្នុងស្លាកឈ្មោះ Cyber របស់ MG ដោយម៉ូដែលដំបូង គឺ MG Cyberster ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញកាលពីខែវិច្ឆិកា ឆ្នាំ 2023។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទៅលើការឌីស្សាញរបស់ Cyber X គឺរាងជ្រុងដែលភាសាឌីស្សាញហៅថា boxy body design និងផ្នែកខាងក្នុងត្រូវបានរចនាឡើងជាមួយពណ៌ខ្មៅ ឬ Matte-black។ លក្ខណៈសំគាល់ពិសេសមួយទៀតរបស់ MG Cyber X គឺផ្នែកចង្កៀងខាងមុខរចនាបែបផុសឡើងពីក្បាលរថយន្ត ឬ Pop-up headlight ដែលបង្កប់នៅភាពទាក់ទាញខ្លាំងប្លែកពីរថយន្តផ្សេង ហើយនៅពេលបិទរថយន្តចង្កៀងនេះនឹងលាក់ជិតចូលទៅក្នុងក្បាលរថយន្ត។

 

Cyber X ត្រូវបានបង្កើតឡើងដោយអ្នករចនារថយន្តជើងចាស់ជនជាតិស្លូវ៉ាគីលោក Jozef Kabaň។ ដែលពីមុនគាត់បានធ្វើការនៅសម្ព័ន្ធក្រុមហ៊ុនរថយន្ត Volkswagen, BMW ឬ Rolls-Royce មុនពេលលោកចូលរួមបម្រើការជាមួយសម្ព័ន្ធក្រុមហ៊ុនរថយន្ត SAIC ក្នុងខែមេសា ឆ្នាំ 2024 ជាកន្លែងដែលគាត់ទទួលខុសត្រូវលើការរចនាម៉ាកយីហោរថយន្ត MG។

ផ្នែកដំបូលរថយន្តត្រូវបានរចនាបែបរាបស្មើររំលេចដោយផ្ទៃពណ៌ខ្មៅ និងមានរបាសម្រាប់ចាប់ធ្នើរដាក់អីវាន់ដ៏រឹងមាំ។ នៅផ្នែកចំហៀងរថយន្តមានបំពាក់នូវដៃទ្វារលាក់ Hidden door handles និងមានយ៉ាន់កង់រចនាជា 5 កាំរំលេចជាមួយពណ៌ខ្មៅ និងទឹកប្រាក់។ នៅផ្នែកកាប៊ីនខាងក្នុងត្រូវបានគេដឹងថា នឹងដំណើរការដោយប្រព័ន្ធ Cockpit និងការតភ្ជាប់ប្រព័ន្ធដំណើរការផ្សេងៗដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនបច្ចេកវិទ្យាផលិតស្មាតហ្វូន OPPO។

ដើមឡើយ MG គឺជាម៉ាកយីហោផលិតរថយន្តរបស់ចក្រភពអង់គ្លេស ហើយត្រូវបានលក់ក្រុមហ៊ុនឲ្យសម្ព័ន្ធក្រុមហ៊ុនផលិតរថយន្តចិន SAIC Motor។ ទោះជាយ៉ាងណាសម្រាប់គុណសម្បត្តិទូទៅ និងតម្លៃរបស់ MG Cyber X មិនទាន់ត្រូវបានក្រុមហ៊ុនទម្លាយចេញនៅឡើយទេ។ រថយន្ត off-road electric SUV ស៊េរីថ្មីរបស់ MG មួយនេះត្រូវបានគេរំពឹងថា នឹងប្រកាសចេញផ្លូវការណ៍នៅឆ្នាំក្រោយនេះ (2026)។

ក្រុមហ៊ុន MG គ្រោងនឹងបញ្ចេញរថយន្តអគ្គិសនីថ្មីចំនួន 8 ម៉ូដែលក្នុងរយៈពេល 2 ឆ្នាំខាងមុខ ដែលក្នុងនោះរួមមានទាំងរថយន្ត SUV ខ្នាតធំ, រថយន្ត Sedan និងរថយន្តស្ព័រ។ នៅឆ្នាំ 2025 ក្រុមហ៊ុន MG បានបញ្ជាក់ថា ខ្លួននឹងចេញលក់ម៉ូដែលពីរបន្ថែមទៀតក្រៅពី Cyber X គឺ Large-SUV 5-កៅអី និងរថយន្តអគ្គិសនីខ្នាតតូច Compact-sedan EV។

កាលពីខែមីនាកន្លងទៅ MG បានបង្ហាញរថយន្តអគ្គិសនី MG4 ជំនាន់ថ្មី ដែលជារថយន្តអគ្គិសនីសម្រាប់ទីផ្សារសកលដំបូងរបស់ខ្លួន។ MG4 ជារថយន្តប្រភេទ hatchback ខ្នាតតូចដែលនឹងចេញលក់នៅត្រីមាសទីពីនៅក្នុងប្រទេសចិន ហើយទីផ្សារអឺរ៉ុបនៅចុងឆ្នាំនេះ។ សូមបញ្ជាក់ថា MG បានលក់រថយន្តចំនួន 10,000 គ្រឿងក្នុងទីផ្សារប្រទេសចិននៅក្នុងខែមីនា កើនឡើង 82.6% ធៀបនឹងឆ្នាំមុន៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម