no-alternative title
no-alternative title
no-alternative title
no-alternative title

Subaru ចេញឡានអគ្គិសនីថ្មី Off-road ក៏បាន ហើយ Performance ខ្លាំងជាងឡានស្ព័រទៀត!

 នេះគឺជាឡានអគ្គិសនី Subaru Trailseeker EV ដែលទើបតែបានបង្ហាញខ្លួនថ្មីៗ នៅក្នុងកម្មវិធី  New York Auto Show សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។  Trailseeker EV នេះ គឺជាឡាន Subaru ដែលមានសន្ទុះល្បឿនលឿនបំផុត ដោយបំពាក់ម៉ូទ័រអគ្គិសនី 2 និង ប៉ុង 2 (AWD) មានកម្លាំង 375 HP អាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 4.4 វិនាទីប៉ុណ្ណោះ ពោលគឺលឿនជាងឡានស្ព័ររបស់ Subaru គឺ WRX ទៅទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Subaru Trailseeker EV បំពាក់កញ្ចប់អាគុយ ទំហ 74.7 kWh ដែលសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយ 418 KM។ ថ្វីបើក្រាលកញ្ចប់អាគុយនៅក្រោមបាតឡានមែន ប៉ុន្តែវាមានកម្ពស់បាតឡានពីដី 211mm និងអាចអូសសណ្តោងបានទំម្ងន់ 1.5 តោន ហើយថែមទាំងមាន មុខងារ X-Mode Drive Mode System ដែលក្នុងនោះរួមមាន Snow/Dirt និង Deep Snow/Mud បូករួមជាមួយ មុខងារ Grip Control និង មុខងារ Downhill Assist Control ដែលអាចឲ្យវាលុកទៅលើផ្លូវ Off-road បានទៀតផង។

បើនិយាយពីរូបរាងវិញ ឡាន Subaru Trailseeker EV បានខ្ចីការឌីហ្សាញពីម៉ូដែល Subaru Solterra ច្រើន គ្រាន់តែមានការតុបតែងខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ ខណៈកាប៊ីនខាងក្នុងរបស់វាក៏ដូចគ្នាដែរ ហើយមានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ 14 អ៊ីញ ធំបំផុតសម្រាប់ឡាន Subaru អមដោយកន្លែងសាកថ្មទូរសព្ទឥតខ្សែ ចំនួន 2 មកស្តង់ដារ តែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Subaru នៅមិនទាន់បានបង្ហាញឲ្យដឹងពីព័ត៌មានលម្អិត ពាក់ព័ន្ធនឹងល្បឿនសាកភ្លើង, Approach និង Departure Angles ក៏ដូចជា តម្លៃរបស់ Trailseeker EV នៅឡើយទេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម