no-alternative title
no-alternative title
no-alternative title
no-alternative title

Hongqi បញ្ចេញរថយន្ត Off-Road SUV ស៊េរីថ្មី ដំណើរការដោយម៉ូទរ័អគ្គិសនីថ្មីចំនួន 4 ជាន់ស្ទុះពី 0-100km/h ប្រើពេលតែ 4 វិនាទី

ក្រុមហ៊ុន Hongqi បានធ្វើការដាក់តាំងបង្ហាញនូវរថយន្តអគ្គិសនីប្រភេទ off-road SUV ស៊េរីថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ័ពិពរណ៌រថយន្តប្រចាំឆ្នាំ 2025 Shanghai International Auto Show ដែលនេះគឺជាការបង្ហាញសក្តានុពលថ្មីរបស់ Hongqi នៅក្នុងទីផ្សាររថយន្តបែប off-road SUV នៅទីផ្សារប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងពេលជាមួយគ្នានេះ Hongqi ក៏បានចាប់ផ្តើមយុទ្ធនាការអញ្ជើញសាធារណជនជុំវិញពិភពលោកឱ្យដាក់ឈ្មោះអោយរថយន្តថ្មីរបស់ខ្លួនមួយនេះថែមទៀតផង។ ដែលអ្នកឈ្នះនឹងទទួលបានរថយន្ត off-road SUV នេះដោយឥតគិតថ្លៃនៅពេលដែលក្រុមហ៊ុនប្រកាសចេញជាផ្លូវការណ៍។

ជាការកត់សំគាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផលិតរថយន្តក្នុងប្រភេទចិនកាន់តែច្រើនឡើងៗកំពុងសម្លឹងមើលទីផ្សាររថយន្តប្រភេទ Off-Road ដ៏ប្រណីតដែលដំណើរការថាមពលថ្មី។ ដោយនៅក្នុងខែតុលា ឆ្នាំ 2024 ក្រុមហ៊ុន Geely បានប្រកាសចូលទីផ្សាររថយន្ត off-road ជាមួយការប្រកាសចេញរថយន្តម៉ូដែល Geely Cowboy។

ហើយចាប់តាំងពីឆ្នាំ 2021 មក ការលក់រថយន្ត Off-Road ពីកម្រិត mid-range ទៅ High-end range បានកើនឡើងដោយអត្រាប្រចាំឆ្នាំជាមធ្យមជាង 30% នៅក្នុងប្រទេសចិន។ ជាពិសេស ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះរថយន្តប្រភេទ PHEV និង EREV បានក្លាយជាខ្សែសង្វាក់ថាមពលដ៏សំខាន់សម្រាប់រថយន្តប្រភេទ Off-Road mid-range ទៅ High-end range។ 

Hongqi បានអះអាងថា ផ្នែកខាងក្រៅរបស់រថយន្ត off-road ស៊េរីថ្មីរបស់ខ្លួនត្រូវបានកំលាយការឌីស្សាញបែប "mortise and tenon Joint" នៃស្ថាបត្យកម្មចិនបុរាណ ដែលជាវិធីសាស្រ្តធ្វើឈើបែបប្រពៃណីនៃការភ្ជាប់ធាតុផ្សំពីរ ឬច្រើន។ នៅផ្នែកខាងមុខ ត្រូវបានរចនាជាមួយផ្ទាំងប៉ាណាធំជាក្រឡាចត្រង្គរាងធរណីមាត្រត្រូវបានផ្គូផ្គងជាមួយនឹងចង្កៀងមុខមូល ដែលមានការរចនាសម្ព័ន្ធស្រដៀងនឹងភ្នែកមនុស្ស និងបន្ទះស្លាកសញ្ញានៃម៉ាក Hongqi ពណ៌ក្រហម។

នៅលើដំបូលខាងមុខក៏ឃើញមានប្រព័ន្ធសែនស័រ LiDAR និងកាមេរ៉ានៅចំហៀងផងដែរ ដែលបង្ហាញច្បាស់ពីមុខងារជំនួយការបើកបរកម្រិតខ្ពស់។ នៅផ្នែកខាងក្រោយបានបង្ហាញកាន់តែច្បាស់ពីរថយន្ត off-road ដោយសារមានបំពាក់នូវកង់សាគូ ទ្វារគូទក្រោយបើកទៅចំហៀង និងចង្កៀងស៊ីញ៉ូ និងហ្វ្រាំងឌីស្សាញបែប longitudinal taillights។

មើលពីចំហៀងរថយន្តនេះ មានការឌីស្សាញបែបជ្រុងៗ ឬហៅថា boxy body design ជាមួយពណ៌លឿងហៅថា desert yellow រំពលេចជាមួយពណ៌ខ្មៅ, មានកូនជណ្តើរចំហៀង ធ្នើរចាប់ដាក់អីវ៉ាន់លើដំបូល និងយ៉ាន់កង់មានកម្រាស់ក្រាស់រចនាបែបរោមភ្នែក eyebrows។

រថយន្ត off-road SUV ស៊េរីថ្មីរបស់ Hongqi មួយនេះ មិនទាន់ត្រូវបានក្រុមហ៊ុនបញ្ជាក់លម្អិតទាក់ទងនឹងអនុភាពកំលាំងម៉ូទ័រអគ្គិនសី កញ្ចប់ថ្ម ចំងាយផ្លូវបើកបរ បច្ចេកវិទ្យាប្រើប្រាស់ តម្លៃ និងឈ្មោះផ្លូវការណ៍នោះទេ ដោយគ្រាន់តែបញ្ជាក់ថា វាដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនី 4 ដែលមានអនុភាពក្នុងការជាន់សន្ទុះល្បឿនពី 0 ទៅ 100km ប្រើពេលខ្ទង់ 4 វិនាទីប៉ុណ្ណោះ និងគាំទ្រនូវប្រព័ន្ធ triple differential locks៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម