no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តប្រណិត Maextro S800 ដែលជាគូប្រជែងជាមួយ Maybach នឹងប្រកាសចេញលក់ផ្លូវការណ៍នៅថ្ងៃទី 31 ខែឧសភា

ក្រុមហ៊ុនអាជីវកម្មរថយន្ត HIMA Alliance របស់ Huawei បានធ្វើការទម្លាយចេញនូវការឌីស្សាញផ្នែកខាងក្នុងរបស់រថយន្តថ្នាក់ប្រណិតលំដាប់អភិជន ឬ Ultra-luxury Flagship Sedan ម៉ូដែល Maextro S800 របស់ខ្លួន ដែលរចនាប្រណិតនេះ នឹងបង្ហាញវត្តមានផ្លូវការណ៍នៅថ្ងៃទី 31 ក្នុងខែឧសភា ឆ្នាំ 2025 ក្នុងព្រឹត្តិការណ៍ Guangdong-Hong Kong-Macao Auto Show។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរូបភាពដែលបានបង្ហាញចេញមកនៅ ឃើញថាផ្នែកខាងក្នុងរបស់ Maextro S800 ត្រូវបានឌីស្សាញឡើងជាមួយពណ៌ត្នោត ឬ Premium brown លាយបញ្ចូលជាមួយពណ៌សក្បុសដែលបង្ហាញនៅភាពប្រណិត និងមានផាសុខភាពខ្ពស់មែនទែន។ ជាមួយគ្នានេះ យើងឃើញមានប្រព័ន្ធអេក្រង់ចំនួនបីភ្ជាប់គ្នាលាតពេញអូសពីម្ខាងទៅម្ខាងនៃតាប់ឡូ រួមនឹងប្រព័ន្ធបង្ហាញនៅលើកញ្ចក់ដំបូលមុខ (Head Up Display) និងមានកញ្ចក់ជាប់ចំហៀងទ្វារសងខាងសម្រាប់ដំណើរការកាមេរ៉ាមើលក្រោយជំនួសឲ្យការប្រើកញ្ចក់ចំហៀងឆ្វេងស្តាំផងដែរ។ 

ផ្នែកខាងក្នុង Maextro S800 ត្រូវបានបំពាក់មកជាមួយបរិក្ខាប្រណិតៗ ឬ Natural Material ដ៏មានតម្លៃ ជាមួយដំណើរការក្នុងការផលិតរាប់រយដងដើម្បីបង្កើតបាននូវភាពប្រណិតនៅផ្នែកកាប៊ីនរបស់រថយន្តមួយនេះ។ ផ្នែកដំបូលនៅលើកៅអីជូរទីពីរមានរំលេចជាមួយពន្លឺគ្រាប់ផ្កាយតូចៗរាប់រាយ មានប្រព័ន្ធអេក្រង់បង្ហាញនៅផ្នែកខាងក្រោយ rear projector screen, តុបត់, ប្រព័ន្ធ Flexed track system និងទូរទឹកកកផងដែរ។

ចំនែកកៅអីដែលបំពាក់នៅលើ S800 ជាប្រភេទកៅអីឯករាជ្យ ឬ zero-gravity seating ដែលមានមុខងារខ្យល់ក្តៅត្រជាក់ និងម៉ាស្សា រួមនឹងប្រព័ន្ធម៉ាស៊ីនត្រជាក់ 4 តំបន់ ឬ 4-zone climate control។ និយាយជារួមទៅ Maextro S800 ត្រូវបានរចនាឡើងដើម្បីភាពប្រណិតនិយម និងទំនើបនិយមបំផុតជាមួយការប្រើប្រាស់ភាសារចនាថ្មី “ Sterry Sky”។

រថយន្តអគ្គិសនី Ultra luxury sedan មួយននេះមានការឌីស្សាញផ្នែកខាងក្រៅពីរពណ៌ជាមួយពណ៌ទឹកប្រាក់ និងពណ៌ស្វាយ ហៅថា Silver-purple two-tone body ជាមួយការបំពាក់យ៉ានកង់ធំពណ៌ទឹកប្រាក់។ Maetro S800 មានបណ្តោយប្រវែង 5,480mm/ទទឹង 2,000mm/ កំពស់ 1,536mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,370mm។

រថយន្តប្រណិតលំដាប់ថ្នាក់អភិជនមួយនេះ នឹងផ្តល់ជូននូវជម្រើសប្រើថាមពលអគ្គិសនីសុទ្ធ និង extended-range។ ដោយម៉ូដែលប្រើថាមពលអគ្គិសនីសុទ្ធប្រើប្រាស់កញ្ចប់ថ្មទំហំ 94.364kWh ដែលការសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយផ្លូវពី 670km និង 702km។ ចំនែកម៉ូដែល Extended-range វិញ មានកញ្ចប់ថ្មទំហំ 63.262kWh ដែលផ្តល់នូវជម្រើសក្នុងការបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធក្នុងជម្រើសចំងាយផ្លូវ 258km, 271km, 276km, 302km, និង311km។

ម៉ាករថយន្តប្រណិត Maextro S800 ត្រូវបានផលិតឡើងដោយការចាប់ដៃសហការគ្នារវាងក្រុមហ៊ុនផលិតរថយន្ត JAC និងក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់ប្រទេសចិន Huawei ហើយត្រូវបានប្រកាសចេញជាផ្លូវការណ៍ដំបូងក្នុងខែវិច្ឆិកា ឆ្នាំ 2024 និងបានបើកទទួលការកក់មុនជាមួយតម្លៃខ្ទង់ 1 លាន ទៅ 1.5 លានយ៉ាន់ ឬប្រហែល $131,600 ទៅ $197,400។ ហើយត្រឹមរយះពេលតែប្រមាណ 48 ម៉ោង S800 មានអតិថិជនធ្វើការកក់មុនចំនួនដល់ 2,108 គ្រឿង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Avatr 06 គូរប្រជែងថ្មីជាមួយ Tesla Model 3 ដំណើរការម៉ូទ័រពីរ និងមានតម្លៃជាង 2 ម៉ឺនដុល្លារ

ឡានអគ្គិសនី Avatr 06 គូរប្រជែងថ្មីជាមួយ Tesla Model 3 ដំណើរការម៉ូទ័រពីរ និងមានតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
MSI Claw 8 AI+ ចេញរូបរាងថ្មី មកដល់ក្នុងទីផ្សារកម្ពុជា ខ្លាំងជាងគេក្នុងប្រភព Handheld Gaming ទាំងអស់

MSI Claw 8 AI+ ចេញរូបរាងថ្មី មកដល់ក្នុងទីផ្សារកម្ពុជា ខ្លាំងជាងគេក្នុងប្រភព Handheld Gaming ទាំងអស់

ដោយ ប៉េងលីន
 ROG Flow Z13  2025 ថេបប្លេតលេងហ្គេមអេក្រង់ ROG Nebula ទំហំត្រឹមតែ 13 អ៊ីង បង្ហាញខ្លួននៅកម្ពុជា

ROG Flow Z13 2025 ថេបប្លេតលេងហ្គេមអេក្រង់ ROG Nebula ទំហំត្រឹមតែ 13 អ៊ីង បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន
Mazda EZ-60 SUV បំពាក់អេក្រង់កម្រិត 5K ទំហំ 26.5-អ៊ីង និងប្រព័ន្ធសម្លេង Dolby Atmos

Mazda EZ-60 SUV បំពាក់អេក្រង់កម្រិត 5K ទំហំ 26.5-អ៊ីង និងប្រព័ន្ធសម្លេង Dolby Atmos

ដោយ ប៉េងលីន
ពិធីសម្ពោធដំណើរការខ្សែចង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក

ពិធីសម្ពោធដំណើរការខ្សែចង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក

ដោយ ប៉េងលីន
មកដល់ហើយ! MSI Venture 15 AI A1M បំពាក់បច្ចេកវិទ្យា AI មានសមត្ថភាពខ្ពស់ ធ្វើការងារបានកាន់តែខ្លាំង

មកដល់ហើយ! MSI Venture 15 AI A1M បំពាក់បច្ចេកវិទ្យា AI មានសមត្ថភាពខ្ពស់ ធ្វើការងារបានកាន់តែខ្លាំង

ដោយ ប៉េងលីន