នេះគឺជាឡាន Lexus ES ស៊េរីថ្មីឆ្នាំ 2026 ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងកម្មវិធី Shanghai Auto Show ប្រទេស ចិន ដោយទទួលបានការអាប់ដេតថ្មីទាំងស្រុង ហើយមកលើកនេះ មានទាំងជម្រើស Hybrid និង អគ្គិសនីសុទ្ធទៀតផង។ ចំពោះជម្រើស Hybrid គឺចំណុះ 2.0L ទំហំ 4 ស៊ីឡាំង មានកម្លាំង 194 HP ដំណើរការដោយប្រព័ន្ធបើកបរប៉ុង 1 (FWD) អាចរត់ពីកុងទ័រ 0-100 KM/H ប្រើពេល 9.4 វិនាទី។
ដោយឡែក ចំពោះជម្រើសអគ្គិសនីសុទ្ធវិញមាន 2 Option គឺ៖
•ទី 1 Lexus ES 350e ប្រើម៉ូទ័រអគ្គីសនី 1 និង ប៉ុង 1 (FWD) មានកម្លាំង 221 HP អាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេល 8.9 វិនាទី ហើយអាចបើកបរបានចម្ងាយ 483 KM នៅពេលសាកភ្លើងពេញម្តង
•និង ទី 2 Lexus ES 500e អាចបើកបរបានចម្ងាយសរុប 610 KM នៅពេលសាកភ្លើងពេញម្តង ហើយមានកម្លាំង 338 HP អាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 5.9 វិនាទីប៉ុណ្ណោះ
បើនិយាយពីរូបរាងវិញ ឡាន Lexus ES ឆ្នាំ 2026 បានខ្ចីការឌីហ្សាញពី Lexus RZ និង Lexus RX ព្រមទាំងគំរូឡាន Lexus LF ទៀតផង ដែលមើលទៅពិតជាទាក់ទាញខ្លាំងមែនទែន។ វាមានប្រវែងតួខ្លួន 5.14m និង គម្លាតពីកង់មុខទៅកង់ក្រោយ 2.95m ឯណោះ។
ដោយឡែក សម្រាប់ការរចនាផ្នែកខាងក្នុងវិញ ក៏ត្រូវបានផ្លាស់ប្តូរថ្មីដែរ មើលទៅកាន់តែទាន់សម័យ និង ទំនើប ជាពិសេសគឺមានបំពាក់កុងទ័រឌីជីថល ទំហំ 12.3 អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ទំហំ 14 អ៊ីញ មកស្តង់ដារ ហើយថែមទាំងមានអេក្រង់មួយទៀត សម្រាប់អ្នកដំណើរផ្នែកខាងមុខ ផងដែរ។ អ្វីដែលជាការអាប់ដេតថ្មីសន្លាងមួយទៀតនោះ គឺ ការប្រើតែមអក្សរ LEXUS ជំនួយឲ្យឡូហ្គូ នៅលើដៃចង្កូត មើលទៅរឹតតែទាក់ទាញ។
សូមបញ្ជាក់ថា ឡាន Lexus ES ជំនាន់ថ្មីនេះ នឹងចេញលក់នាឆ្នាំ 2026 ខណៈតម្លៃរបស់វា គឺមិនទាន់ត្រូវបានបង្ហាញនោះទេ៕